សុខភាព
ផ្លែរកាំផ្ដល់ប្រយោជន៍ ៧ យ៉ាង ដល់សុខភាព
ផ្លែរកាំ ឬម្យ៉ាងទៀតហៅ សាឡាក់ មានសម្បកខាងក្រៅពណ៌ត្នោត និងមើលទៅស្រដៀងស្បែកពស់។ ផ្នែកខាងក្នុងមានពណ៌ស ពេលខ្លះមានពណ៌ត្នោត និងមានស្រទាប់ស្បែកស្ដើងនៅស្រោបពីលើ ហើយមានរសជាតិ ជូរអែម ឆ្ងាញ់។ ក្រៅពីរសជាតិឆ្ងាញ់ផ្លែនេះក៏មានអត្ថប្រយោជន៍ល្អសម្រាប់សុខភាពផងដែរ។

១.ជួយដល់ការរំលាយអាហារ
ផ្លែសាឡាក់ មានសារធាតុចិញ្ចឹមល្អដូចជា កាល់ស្យូម Tannin Sapotanin និងសារជាតិ Flavanoid និង Beta Carotene ដែលអាចរក្សាសុខភាពប្រព័ន្ធរំលាយអាហារ។
២.អាចបង្កើនភាពស៊ាំ
សារធាតុប្រឆាំងអុកស៊ីតកម្ម មានមុខងារកាត់បន្ថយផលប៉ះពាល់នៃការខូចខាតកោសិកាបណ្ដាលមកពីពន្លឺព្រះអាទិត្យ ការបំពុលផ្សែងដោយបារី អាហារមិនល្អសម្រាប់សុខភាព និងគ្រឿងស្រវឹង។ ផ្លែសាឡាក់ និងតែបៃតង ត្រូវបានគេដឹងថាជាប្រភពនៃសារធាតុប្រឆាំងអុកស៊ីតកម្មដូចគ្នា។ សារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងផ្លែនេះអាចការពារពីការខូចខាតនៃ កោសិកានិងជាលិកា។
៣.ជួយរក្សាទម្ងន់
ផ្លែសាឡាក់ ក៏ត្រូវបានគេដឹងថាអាចជួយដល់ការ រក្សាទម្ងន់ និងស័ក្ដិសមសម្រាប់គ្នាយើងដែលកំពុងតែតមអាហារផងដែរ។ ដោយសារតែជាតិ កាល់ស្យូម និងកាបូអ៊ីដ្រាត អាចផ្ដល់នូវការឆ្អែតបានយូរ។ ការញាំជាតិកាល់ស្យូមខ្ពស់ អាចផ្លាស់ប្ដូរការរំលាយអាហាររបស់កោសិកាខ្លាញ់ ដែលអាចនាំឱ្យមានការថយចុះជាតិខ្លាញ់ និងបង្កើតថាមពលដុតបំផ្លាញខ្លាញ់។
៤.ជំនួយភ្នែក
ក្រៅពីការ៉ុត ផ្លែសាឡាក់ក៏ត្រូវបានគេដឹងថាអាចជួយដល់សុខភាពភ្នែកផងដែរ។ ជួយភ្នែកដោយសារតែសារធាតុនៃ Beta-Carotene ត្រូវបានបំបប្លែងទៅជាវីតាមីន A ដោយរាងកាយ។
៥.ព្យាបាលជំងឺរាក
ផ្លែឈើនេះក៏មានជាតិសរសៃខ្ពស់ អាចជួយព្យាបាលជំងឺរាកផងដែរ។ សារធាតុ Tannin ដែលមាននៅក្នុងផ្លែនេះត្រូវបានគេដឹងថាជាសារធាតុដែលអាចជួយព្យាបាលជំងឺរាក។
៦.ជួយដល់សុខភាពបេះដូង
ប្រភេទផ្លែឈើនេះមានសារធាតុប៉ូតាស្យូម ដែលប៉ូតាស្យូមគឺជាសារធាតុរ៉ែមួយប្រភេទមាននៅក្នុងរាងកាយ ហើយមានមុខងារជួយដំណើការបង្កើតកោសិក និងតួនាទីរក្សាសុខភាព បេះដូង ខួរក្បាល តម្រងនោម និងសាច់ដុំផងដែរ។

៧.ល្អសម្រាប់ស្ត្រីមានផ្ទៃពោះ
មិនត្រឹមតែល្អចំពោះសុខភាពរាងកាយប៉ុណ្ណោះទេ ផ្លែសាឡាក់នេះមានអត្ថប្រយោជន៍នឹកស្មានមិនដល់ចំពោះស្ត្រីមានផ្ទៃពោះទៀតផង។
ស្ត្រីមានផ្ទៃពោះត្រូវការសារធាតុ កាល់ស្យូមដើម្បីជួយបង្កើតជាលិកាគ្រោងឆ្អឹងរបស់ទារកក្នុងផ្ទៃ។ លើសពីនេះទៀតដោយការញាំ ផ្លែសាឡាក់សម្រាប់ស្ត្រីមានផ្ទៃពោះនឹងផ្ដល់នូវ ភាពរឹងមាំ និងសុខភាពល្អអំឡុងពេលមានផ្ទៃពោះ៕
ចុចអាន៖ការពិត ១០ យ៉ាង ពីផ្លែឈើបរទេសមួយនេះ ដែលល្បីថា មានប្រយោជន៍ច្រើនដល់រាងកាយ
ចុចអាន៖គុណប្រយោជន៍ទាំង ៥ នៃផ្លែប៉េស ដែលយើងមិនគួររំលង
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២១ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
កីឡា៤ ម៉ោង agoយុវតី បឿន ស្រីឡែន ចាប់អាជីពប្រដាល់ព្រោះចង់រកចំណូលជួយដល់គ្រួសារ និងសាងកេរ្តិ៍ឈ្មោះលើវិថីកីឡាមួយនេះ


