សុខភាព
ក្រោយក្រសួងប្រកាស តើអ្នកមានជំងឺប្រចាំកាយអ្វីខ្លះ អាចចាក់វ៉ាក់សាំងបាន?
កាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋដែលមានវ័យចាស់ ស្រ្តីមានផ្ទៃពោះ ស្រ្តីបំបៅកូនដោយទឹកដោះ អ្នកដែលបានព្យាបាលជាសះស្បើយពីជំងឺផ្សេងៗ រួមទាំងជំងឺកូវីដ-១៩ និងអ្នកមានជំងឺប្រចាំកាយ។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខានិងជាអ្នកពាក្យក្រសួងសិខាភិបាល បានក្រើនរំឮកក្នុងសេចក្ដីជូនដំណឹងថា ចំពោះអ្នកជំងឺកូវីដ-១៩ ដែលបានស្លាប់កន្លងមក ភាគច្រើនជាអ្នកដែលមិនបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូចនេះដើម្បីកាត់បបន្ថយសភាពធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ និងកាត់បន្ថយអតិបរមា អត្រាស្លាប់ដែលបណ្តាលមកពីជំងឺកូវីដ-១៩ ក្រុមដែលប្រឈមទៅនឹងហានិភ័យនៃភាពធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ អាចស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងចាប់ពេលនេះតទៅ។
ប៉ុន្តែចម្ងល់ត្រង់ថា តើអ្នកដែលមានជំងឺប្រចាំកាយប្រភេទអ្វីខ្លះ ទើបអាចចាក់វ៉ក់សាំងបាន?

បើយោងតាមប្រភពពី អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា វ៉ាក់សាំងដែលទទួលស្គាល់ជាផ្លូវការដោយស្ថាប័នរបស់ខ្លួន សុទ្ធតែមានសុវត្ថិភាព និងប្រសិទ្ធភាពចំពោះអ្នកដែលមានលក្ខខណ្ឌសុខភាពមិនប្រក្រតីដូចជា ជំងឺលើសឈាម ជំងឺសួតរ៉ាំរ៉ៃ ជំងឺបេះដូង ជំងឺធាត់ និងជំងឺទឹកនោមផ្អែម។ ដូចនេះហើយ អ្នកដែលមានជំងឺប៉ុន្មានមុខនេះ ពុំចាំព្រួយបារម្ភទៀតនោះទេ មិនថាវ៉ាក់សាំង ស៊ីណូវា៉ក់, ស៊ីណូហ្វាម, អាស្ត្រាហ្សេនីកា ឬ J&J ដែលកម្ពុជាកំពុងប្រើប្រាស់ សុទ្ធតែមានសុវត្ថិភាពចំពោះអ្នកជំងឺប្រចាំកាយទាំងអស់។
យ៉ាងណាមិញ លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ជាថ្មីថា អ្នកដែលមានជំងឺប្រចាំកាយ ឬជំងឺរ៉ាំរៃ ដែលអាចចាក់វ៉ាក់សាំងជូន លុះត្រាតែជាមនុស្សដែលមានស្ថានភាពនឹងនរ អាចគ្រប់គ្រងបាន៕
អត្ថបទ៖ សន្យា
ចុចអាន៖ ទើបចាក់វ៉ាក់សាំង Sinovac ដូសជំរុញរួច បានធ្វើរឿងទាំង ៤នេះឬនៅ?
ចុចអាន៖ មនុស្សចាស់ ចាក់វ៉ាក់សាំង Sinovac ដូសជំរុញ មានប្រសិទ្ធភាពដូចបុគ្គលវ័យក្មេងទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


