Connect with us

សុខភាព

សូមប្រុងប្រយ័ត្ន ការកើតជំងឺរលាកថ្លើមមេរោគប្រភេទ”សេ” ដោយមិនដឹងខ្លួន អាចបង្កគ្រោះដល់ជីវិត

បានផុស

នៅ

ជំងឺរលាកថ្លើមដោយមេរោគប្រភេទ សេ (Hépatite C) គឺជាជំងឺមួយដែលយើងទាំងអស់គ្នា តែងតែបានដឹង និងបានជួបប្រទះជាញឹកញាប់ ហើយនៅពេល​ខ្លះ​ជំងឺ​មួយ​នេះ​ ក៏​អាច​បណ្តាល​ឲ្យ​មាន​ផល​ប៉ះពាល់​ជាច្រើន​ដល់​សុខភាព និង​អាយុជីវិត​ផងដែរ​។​

Important Things to Know After a Hepatitis C Diagnosis – Cleveland Clinic
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​រោគសញ្ញ្ញា​ដែល​កើត​អាចមាន​នៅលើ​អ្នក​ជំងឺ​ គឺ​អាស្រ័យទៅលើ​កម្រិត​នៃ​ការ​រលាក និង​សភាព​របស់​សាច់​ថ្លើម​របស់​អ្នកជំងឺ​ផងដែរ (​សាច់​ថ្លើម​នៅ​ទន់​ធម្មតា​គ្រាន់តែ​មានការ​រលាក សាច់​ថ្លើម​រឹង​និង​ថ្លើម​ក្រិន​)​។ នៅ​ខាងក្រោម​នេះ ​គឺជា​សញ្ញា​មួយចំនួន​ ដើម្បី​អាចឲ្យ​យើង​បានគិត​ទៅដល់​ជំងឺ​រលាក​ថ្លើម : មានការ​ហេវ​ហត់ ចុះខ្សោយ​កម្លាំង និង​សុខភាព​ដោយ​មិនមាន​មូលហេតុ​ច្បាស់លាស់​, ឡើង​លឿង​ភ្នែក និង​ស្បែក​, មាន​រោគសញ្ញា​ស្រដៀង​នឹង​ជំងឺ​ផ្ដាស​សាយ​ធំ​, មានការ​ហើមជើង​ជាដើម​…​។ គួរកត់សំគាល់​ផងដែរ​ថា​ជាង ៨០% នៃ​អ្នកជំងឺ​រលាក​ថ្លើម​ គឺ​មិនមាន​រោគសញ្ញា​អ្វី​ច្បាស់លាស់​នោះឡើយ ដូច្នេះ​មានតែ​ការពិនិត្យ​ឈាម​ដើម្បី​រក​វត្តមាន​របស់​អង្គ​ប​ដិ​ប្រាណ​វីរុស​សេ Anticorp HCV និង​រាប់​មេរោគ (PCR HCV) ទេ ដែល​អាច​កំណត់​រោគវិនិច្ឆ័យ​នៃ​ជំងឺ​ប្រភេទ​នេះ​បាន។​

9 Ways Chronic Hepatitis C Can Affect Your Body

– ការចម្លង​របស់​មេរោគ​ថ្លើម​ប្រភេទ សេ នេះ​គឺ​វា​អាច​ឆ្លង​បាន​តាមរយៈ ការប៉ះពាល់​ជាមួយនឹង​ឈាម​, ទឹករងៃ​, ការ​មុត​ដាច់​ស្បែក​, ការរួម​ភេទ​ដោយ​មិនមាន​ប្រើប្រាស់​ស្រោមអនាម័យ​, ការប្រើប្រាស់​វត្ថុ​មុត​ស្រួច​ចាក់​ឆ្លងកាត់​ស្បែក​…​។​

– វិធានការ​ក្នុងការ​បង្ការ​ជំងឺ​នេះ​គឺ ជៀសវាង​រាល់​កា​រ​ប៉ះពាល់​ឈាម និង​ទឹករងៃ​របស់​អ្នកជំងឺ​, រួមភេទ​ដោយ​ប្រើប្រាស់​ស្រោមអនាម័យ​ឲ្យ​បាន​ត្រឹមត្រូវ​, ជៀសវាង​ការប្រើ​វត្ថុ​មុត​ស្រួច​រួមគ្នា​។ គួរ​សំគាល់​ផងដែរ​ថា​ យើង​មិនមាន​វ៉ា​ក់​សាំង​សម្រាប់​ចាក់​ការពារ​មេរោគ​ប្រភេទ​នេះ​នៅឡើយ​ទេ​។​

Viral Hepatitis A, B, C, D, E: Treatment, Symptoms, Causes & Types

– ការពិនិត្យ​សុខភាព និង ការធ្វើ​រោគវិនិច្ឆ័យ​ទាន់ពេលវេលា​នៅ​ដំណាក់កាល​ដំបូង​ជាមួយ​គ្រូពេទ្យ​ជំនាញ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត (​ថ្លើម​មិនទាន់​ក្រិន ឫ មិនមាន​ដុំ​មហារីក​) របស់​ជំងឺ​រលាក​ថ្លើម​ប្រភេទ សេ នេះ​គឺអាច​អនុញ្ញាត​ឲ្យ​គ្រូពេទ្យ​ធ្វើការ​ព្យាបាល​បានជា​សះស្បើយ​ទាន់ពេលវេលា​ និង​ដើម្បី​ជៀសវាង​រាល់​ផលវិបាក​របស់​ជំងឺ​នេះ​ផងដែរ (​ការ​រលាក​រ៉ាំរ៉ៃ​, ក្រិន​ថ្លើម​, ដុំ​មហារីក​ថ្លើម​, ទាច​ទឹក​ជាដើម​…)៕

អត្ថបទ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទី មុន

កម្ពុជា មានអ្នកស្រឡាញ់ភេទដូចគ្នា ប្រមាណ ១០ ម៉ឺននាក់ នៅទូទាំងប្រទេស

ព័ត៌មានជាតិ១៦ នាទី មុន

ព្រឹកថ្ងៃទី២៤ មីនា សម្ដេចធិបតី នឹងអញ្ជើញបើកទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២   

ព័ត៌មានជាតិ៣៦ នាទី មុន

ក្រសួងយុត្តិធម៌ ត្រៀមរៀបចំមហាសន្និបាតលើវិស័យយុត្តិធម៌ទូទាំងប្រទេស រយៈពេល៣ថ្ងៃ នាសប្ដាហ៍ក្រោយ

ជីវិតកម្សាន្ដ១ ម៉ោង មុន

ជុំ លីណូ បំផុសចូលរួមផ្សព្វផ្សាយអ្វីដែលខ្មែរមាន ព្រោះជាប្រទេសអច្ឆរិយ ដ៏អស្ចារ្យជាងគេលើលោក

ព័ត៌មានជាតិ១ ម៉ោង មុន

អង្គភាពប្រឆាំងអំពើពុករលួយ ចូលរួមសង្កេតការណ៍លើការប្រឡងជ្រើសរើសសិស្សអាជ្ញាសាលា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម