សុខភាព
ស្ករចម្រាញ់ និងស្ករធម្មជាតិ ជះឥទ្ធិពលបែបណាចំពោះរាងកាយ?
រាងកាយរបស់យើងត្រូវការជាតិស្ករដើម្បីបំប្លែងទៅជាគ្លុយកូសសម្រាប់ផ្តល់ថាមពលដល់រាងកាយ។ ប៉ុន្តែឥទ្ធិពលរបស់ជាតិស្ករចំពោះរាងកាយ និងសុខភាពយើងគឺអាស្រ័យ ទៅលើប្រភេទស្ករដែលយើងញ៉ាំ។ តើការញុំាស្ករចម្រាញ់ និងស្ករធម្មជាតិមានឥទ្ធិពលខុសគ្នាយ៉ាងណាចំពោះរាងកាយយើង?
១. ស្ករចម្រាញ់

អ្នកស្រី Lauren Fleming អ្នកឯកទេសខាងចំណីអាហារនៅ Savored RD Wellness បានលើកឡើងថា ស្ករដូចជា ស្ករស ស្ករក្រហម ស្ករអំពៅ ស្ករដូង ស្ករត្នោត ស្ករពោតជាដើមសុទ្ធតែបានមកពីរុក្ខជាតិ ប៉ុន្តែពួកវាត្រូវបានចម្រាញ់ ឬកែច្នៃទៅជាទម្រង់ផ្អែម។
រាងកាយយើងបំបែកស្ករចម្រាញ់លឿន ដែលបណ្តាលឱ្យកម្រិតអាំងស៊ុយលីន និងជាតិស្ករក្នុងឈាមកើនឡើងលឿន និងធ្លាក់ចុះឆាប់។ ដោយសារតែជាតិស្ករចម្រាញ់ត្រូវបានរំលាយបានយ៉ាងឆាប់រហ័ស វាមិនអាចធ្វើឱ្យយើងមានមិនមានអារម្មណ៍ឆ្អែតទេ ទោះជាយើងញុំាច្រើនប៉ុនណាក៏ដោយ។
លើសពីនេះទៅទៀត អាហារដែលផ្ទុកជាតិស្ករចម្រាញ់ដូចជា ទឹកក្រូច នំខេក និងស្ករគ្រាប់ជាដើម ហើយជារឿយៗត្រូវបានគេចាត់ទុកជា “កាឡូរីទទេ” មិនសូវមានសារធាតុចិញ្ចឹម។ បើយើងញុំាច្រើននឹងធ្វើឱ្យយើងឡើងគីឡូ និងមានបញ្ហាសុខភាពច្រើនយ៉ាង។
២. ស្ករធម្មជាតិ

ស្ករធម្មជាតិមាននៅក្នុងបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិក្នុងទម្រង់ជា fructose។ ឯស្ករធម្មជាតិនៅក្នុងផលិតផលទឹកដោះ ដូចជាទឹកដោះគោ និងឈីសមានទម្រង់ជាឡាក់តូស (lactose) ។
ស្ករធម្មជាតិរំលាយយឺតៗ ជួយឱ្យយើងមានអារម្មណ៍ឆ្អែតបានយូរ និងជួយរក្សាការរំលាយអាហាររបស់យើងឱ្យមានស្ថិរភាព។ ការញុំាអាហារដែលផ្ទុកស្ករធម្មជាតិសម្បូរទៅជាតិសរសៃ ព្រមទាំងផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗដែលជួយរក្សារាងកាយយើងឱ្យមានសុខភាពល្អ និងជួយការពារយើងពីជំងឺ។
រវាងស្ករចម្រាញ់ និងស្ករធម្មជាតិ ស្ករធម្មជាតិល្អចំពោះសុខភាពជាងស្ករចម្រាញ់ ឬស្ករកែច្នៃ។ ទោះបីជាយ៉ាងណាក៏ដោយយើងក៏ត្រូវកម្រិតការញុំាដែរអាហារមានស្ករធម្មតជាតិនេះដែរ ព្រោះការញុំាច្រើនក៏ធ្វើឱ្យយើងលើស ឬឡើងជាតិស្ករក្នុងឈាមដែរ។ ជាពិសេសអ្នកដែលមានជំងឺទឹកនោមផ្អែម៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ គ្រឿងផ្សំមានក្នុងអាហារ និងអាហារកញ្ចប់មួយចំនួននេះ អាចបង្កគ្រោះថ្នាក់ដល់សុខភាព
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
កីឡា២០ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


