សុខភាព
អាហារ ៦ ប្រភេទមិនគួរហូបច្រើនពេកនៅពេលល្ងាច ដែលអាចប៉ះពាល់ដល់ដំណេកធ្ងន់ធ្ងរ
មិនត្រឹមតែកាហ្វេឬភេសជ្ជៈដែលមានជាតិកាហ្វេអ៉ីនទេ ដែលអាចរំខានដល់ដំណេក សូម្បីតែអាហារក៏អាចប៉ះពាល់ដល់គុណភាពនៃការគេង ដែលនឹកស្មានមិនដល់។

វេជ្ជបណ្ឌិត Thidakan Ruchipattanakul គ្រូពេទ្យឯកទេសរោគសើស្បែកនិងប្រឆាំងភាពចាស់នៃមន្ទីរពេទ្យ Samitivej Sukhumvit បានបញ្ជាក់ថា អាហារ ៦ យ៉ាងដែលអ្នកមិនគួរហូបច្រើនពេកនៅពេលល្ងាច អាចមានហានិភ័យនៃការគេងមិនលក់។
១ សូកូឡា មនុស្សជាច្រើនភ្លេចថាសូកូឡាមានជាតិកាហ្វេអ៉ីនដូចនៅក្នុងកាហ្វេនិងតែ។ ប្រសិនបើអ្នកហូបច្រើនពេកវាអាចបណ្ដាលឲ្យគេងមិនលក់ផងដែរ។
២ ម្ទេស ជឿឬមិនជឿថាម្ទេសក៏ជាបញ្ហា។ ជាលទ្ធផលសីតុណ្ហភាពរាងកាយខ្ពស់អាចបណ្តាលឲ្យគេងមិនលក់ជាខ្លាំង។

៣ ទឹកផ្លែឈើ វាអាចជារឿងគួរឲ្យភ្ញាក់ផ្អើលបន្តិច ដែលអ្នកមិនអាចផឹកទឹកផ្លែឈើសម្រាប់អាហារពេលល្ងាចឬមុនពេលចូលគេង អាចមិនឲ្យគេងលក់។ ដោយសារទឹកផ្លែឈើជាពិសេសរបស់ជូរៗ អាចបណ្តាលឲ្យមនុស្សប្រឈមនឹងការចាល់អាស៊ីតនៅពេលយប់។
៤ ឈីស មូលហេតុដែលឈីសអាចបណ្តាលឲ្យអ្នកគេងមិនលក់ គឺដោយសារតែប្រភេទឈីសខ្លះមានអាស៊ីដអាមីណូខ្ពស់ tyramin។ ជាលទ្ធផលខួរក្បាលភ្ញាក់កណ្ដាលយប់ ឬគេងមិនលក់តែម្ដង។
៥ ខ្ទឹមនិងខ្ទឹមបារាំង ខ្ទឹមនិងខ្ទឹមបារាំងគឺជាបន្លែដែលបង្កើនខ្យល់ក្នុងក្រពះ ដែលអាចបណ្តាលឲ្យហើមពោះនិងគេងមិនលក់។

៦ ស្រា ក៏អាចធ្វើឲ្យអ្នកគេងលក់ដូចគ្នា។ ភាគច្រើនផលប៉ះពាល់នៃជាតិអាល់កុល នឹងធ្វើឲ្យអ្នកងងុយដេក។គេងមិនបានស្កប់ស្កល់ ដូចមានអារម្មណ៍ថាមិនបានសម្រាកពេញលេញដែរ។ ព្រោះគ្រឿងស្រវឹងពិតជារំខានដល់វដ្តនៃការគេងបែបធម្មជាតិ ដែលបណ្តាលឲ្យគេងមិនលក់។
ដូច្នេះត្រូវចៀសវាងអាហារដែលបណ្ដាលឲ្យគេងមិនលក់ ដូចដែលបានរៀបរាប់នៅក្នុងអត្ថបទខាងលើនេះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ផឹកទឹកភ្លៀងមានគុណប្រយោជន៍ និងប៉ះពាល់អីខ្លះ?
ចុចអាន៖អនុវត្តគន្លឹះទាំងនេះ ធានាថានឹងបំបាត់ការគេងស្រមុក លែងរំខានដំណេកអ្នកជិតខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


