សុខភាព
ចូលវ័យជ្រេហើយ គួរដឹងតិចនិកថែទាំភ្នែកឲ្យនៅភ្លឺ មានសុខភាពល្អ
តាមពិតទៅ យើងគ្រប់គ្នាគួរតែរៀនថែទាំភ្នែកឲ្យមានសុខភាពតាំងពីនៅក្មេងៗម្ល៉េះ ដើម្បីពេលវិវត្តវ័យទៅភ្នែកនៅតែភ្លឺមើលច្បាស់។ នៅពេលដែលវ័យយើងកាន់តែដើរទៅមុខ ហើយបើមិនបានថែទាំល្អទៀត សុខភាពភ្នែកអាចខ្សោយចុះ ងាយនឹងកើតជំងឺភ្នែកផ្សេងៗ។ ប៉ុន្តែ បើយើងចង់ឲ្យភ្នែកមើលច្បាស់មិនងាយឈឺ អាចចាប់ផ្ដើមថែទាំភ្នែកតាម ៤ តិចនិក ខាងក្រោម ធានាភ្នែកមានសុខភាពល្អ ទោះវ័យច្រើនទៅក៏ដោយ។

១.គេងឲ្យបានគ្រប់គ្រាន់
ភ្នែកយើងត្រូវការគេងយ៉ាងតិច ៥ម៉ោង/យប់ ដើម្បីដំណើរការបានល្អអំឡុងពេលថ្ងៃ។ ដូចនេះការគេងមិនបានគ្រប់គ្រាន់អាចជាហេតុធ្វើឲ្យភ្នែកញាក់ ភ្នែកស្ងួត និងឡើងសរសៃក្រហម។
២.សម្រាកពីអេក្រង់
ជាទូទៅ អ្នកដែលធ្វើការជាមួយកុំព្យូទ័រ កម្រនឹងធ្មេចភ្នែកណាស់ ព្រោះកំពុងផ្ចង់អារម្មណ៍ធ្វើការ ដែលជាហេតុធ្វើឲ្យភ្នែកស្ងួត ស្ពឹក ឬមិនស្រណុក។ យើងគួរដាក់ពន្លឺអេក្រង់ឲ្យបានសមនឹងភ្នែកទទួលបាន សម្រាកភ្នែករាល់២០នាទី និងត្រូវឧស្សាហ៍ធ្មេចភ្នែកពេលកំពុងបំពេញការងារ។
៣.ញ៉ាំអាហារផ្ទុកសារធាតុប្រឆាំងអុកស៊ីដកម្មខ្ពស់
អាហារមួយចំនួនដែលផ្ទុកសារធាតុប្រឆាំងអុកស៊ីដកម្ម អាចកាត់បន្ថយហានិភ័យជំងឺភ្នែក និងបញ្ហាខូចភ្នែកដោយសារត្រូវពន្លឺថ្ងៃ ផ្សែងបារី និងខ្យល់ពុល។ យើងអាចរកវាបាននៅក្នុងស៊ុត បន្លែបៃតង ម្ទេសប្លោកក្រហម និងលឿង ប៉េងប៉ោះ។ល។

៤. ពិនិត្យសុខភាពភ្នែកជាប្រចាំ
ចំណុចនេះ ជាចំណុចសំខាន់បំផុតថែរក្សាភ្នែកឲ្យមានសុខភាពល្អ ជាពិសេសសម្រាប់មនុស្សចាស់។ យើងគួរពិនិត្យភ្នែកយ៉ាងតិច ២ឆ្នាំ/ម្តង ដើម្បីមើលស្ថានភាពភ្នែក ឬព្យាបាលជំងឺភ្នែកផ្សេងៗមុននឹងវាចេញរោគសញ្ញាខ្លាំង៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


