សុខភាព
មានបញ្ហាទាំងនេះ ទើបភ្នែកមើលលែងសូវឃើញដូចមុន
ក្រៅ កត្តាអាយុកាន់តែចាស់ទៅ នៅ មានបញ្ហាប្រឈមជាច្រើនទៀត ដែលធ្វើឲ្យភ្នែកយើងចុះខ្សោយទៅ ឬអាចមើលលែងឃើញតែម្តង។ បើតាមអង្គការសុខភាពពិភពលោក (WHO) បញ្ហា ឬជំងឺភ្នែកដែលបានរៀបរាប់ខាងក្រោមនេះ ធ្វើឲ្យភ្នែកយើងមើលលែងសូវឃើញ។

១- ឡើងបាយភ្នែក៖ ជាជំងឺដែលកើតនៅលើកែវភ្នែក ស្ថិតនៅក្រោយកូនក្រមុំ ដោយកែវភ្នែកដែលមានភាពថ្លាច្បាស់ បែរជាស្រអាប់ ឬឡើងពណ៌ស បណ្តាលឲ្យពន្លឺ និងរូបភាពមិនអាចឆ្លងកាត់ទៅចំកន្លែងចាប់រូបភាពនៅបាតភ្នែកបាន ធ្វើឲ្យមើលមិនច្បាស់។
២- ទឹកដក់ក្នុងភ្នែក៖ កើតឡើងពេលសម្ពាធទឹកកើនឡើងនៅក្នុងភ្នែក ហើយទឹកនោះហូរចេញមកក្រៅមិនបាន ធ្វើឲ្យសរសៃឈាម និងសរសៃប្រសាទភ្នែកខូច អាចឈានទៅពិការភ្នែក។
៣- ដុះកន្ទុយថ្លែន៖ ដុះកន្ទុយថ្លែន ជាប្រភេទជំងឺដែលកើតមាននៅលើភ្នាសសនៃភ្នែក ដោយមានការដុះឡើងនូវភ្នាសពណ៌ស រាងដូចស្លាបសត្វ ឬត្រីកោណ និងមានសរសៃឈាមដុះមកជាមួយ។ ភ្នាសកន្ទុយថ្លែនអាចលូតលាស់ពីតូចស្តើង ទៅធំក្រាស់ ដុះគ្របលើកញ្ចក់ភ្នែក ដោយចាប់ផ្តើមលូនបន្តិចម្តងៗ ពីគែមនៃកញ្ចក់ភ្នែកទៅផ្នែកកណ្តាលកញ្ចក់ភ្នែក រហូតដល់បាំងកូនក្រមុំ។
៤- ប្រែងចាក់ភ្នែក៖ ត្រាក់ក្រូមជាប្រភេទជំងឺរលាកភ្នាសត្របកភ្នែកអាចបណ្តាលឱ្យមានប្រែងដុះចាក់កញ្ចក់ភ្នែកធ្វើឱ្យរមាស់ ឱ្យភ្នែកពព្រៀក ឬហៅថាភ្នែកដុះប្រែងចាក់ភ្នែក។
៥- មានជំងឺទឹកនោមផ្អែម៖ កម្រិតជាតិស្ករជាតិក្នុងឈាមខ្ពស់ អាចនាំឲ្យភ្នែកមានបញ្ហា ដូចជា ស្រវាំងភ្នែក ជំងឺសរសៃឈាមបាតភ្នែក ទឹកដក់ក្នុងភ្នែក ឬភ្នែកឡើងបាយ។

៥- កំហុសកំណុំ៖ មានន័យថាភ្នែកស្រលៀង ឬកែក ដែលជំងឺភ្នែកស្រលៀងកើតឡើងដោយសារសាច់ដុំភ្នែកមិនប្រក្រតី ទៅជាទាញគ្រាប់ផ្នែកម្ខាងឲ្យចូល ឬចេញខុសទិស ពេលសម្លឹងម្តងៗភ្នែកមិនអាចសម្លឹងមកត្រង់បានទេ ពេលខ្លះមើលឃើញរូបភាពមិនច្បាស់នោះទេ បែកជា២៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


