KPT+
គ្រោះថ្នាក់ទាំង ៥ នៃការប្រើប្រាស់ រោមភ្នែកក្លែងក្លាយ
ការពាក់ឬ ត រោមភ្នែកក្លែងក្លាយ និងមិនត្រឹមត្រូវ អាចមានគ្រោះថ្នាក់ ប្រសិនបើពាក់មិនត្រឹមត្រូវតាមស្តង់ដារ នៃការប្រើប្រាស់។ លោកវេជ្ជបណ្ឌិត Benyapha Chatpaitoon និងលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Suparat Jariyakosol នាយកដ្ឋានជំងឺភ្នែកនៃមន្ទីរពេទ្យជូឡាឡុងកន បញ្ជាក់ថា ការប្រើរោមភ្នែកក្លែងក្លាយ ដើម្បីសម្រស់ អាចត្រូវបានលាក់ដោយគ្រោះថ្នាក់ដល់ភ្នែក ដូចខាងក្រោម៖

១ ត្របកភ្នែករលាកដោយសារប្រតិកម្ម ទៅ នឹងសារធាតុគីមីក្នុងកាវ ដែលប្រើសម្រាប់ភ្ជាប់រោមភ្នែកក្លែងក្លាយ ឬភាពកខ្វក់ជាដើម។
២ ការដាច់នៃឫសរោមភ្នែក ដែលបណ្ដាលមកពីត្របកភ្នែករលាក អាចបណ្ដាលឲ្យរោមភ្នែកពិតទៅ ជាស្ដើង។
៣ រោមភ្នែកពិតនឹងជ្រុះ ឬមិនមានសុខភាពល្អ ឬដុះឡើងវិញក្នុងទិសដៅ ខុស ដែលបណ្ដាលមកពីការដករោមភ្នែកក្លែងក្លាយញឹកញាប់។
៤ រោមភ្នែកពិត ឬរោមភ្នែកក្លែងក្លាយ អាចធ្លាក់ចូលក្នុងភ្នែក ដែលបណ្ដាលឲ្យរលាកភ្នែក។ ប្រសិនបើអ្នកជូតភ្នែកមិនស្អាត ឬមិនបានសំអាតដោយទឹកអនាម័យ ឬឆ្លងមេរោគជុំវិញកែវភ្នែក អាចបណ្ដាលឲ្យភ្នែកទៅ ជាមើលលែងឃើញ។
៥ ប្រសិនបើតំបន់ត្របកភ្នែកមិនត្រូវបានសម្អាតបានត្រឹមត្រូវ អាចនាំឲ្យមានក្រពេញ sebaceous ក្នុងត្របកភ្នែកស្ទះ ដែលជាមូលហេតុនៃភ្នែកស្ងួត ឬឈឺភ្នែកញឹកញាប់។

របៀបប្រើរោមភ្នែកក្លែងក្លាយដោយសុវត្ថិភាព
-ប្រើរោមភ្នែកក្លែងក្លាយ និងកាវតាមស្តង់ដារ។
-លាងដៃជានិច្ច មុនពេលពាក់វា។
-កុំត្រដុសភ្នែក ពេលពាក់រោមភ្នែកក្លែងក្លាយ។
-មិនគួរប្រើបន្តក្នុងរយៈពេលយូរទេ។
-សម្អាតរោមភ្នែកក្លែងក្លាយ និងគ្រឿងបន្ថែមរោមភ្នែកបន្ទាប់ពីប្រើរួច។
-កុំចែករំលែករោមភ្នែកក្លែងក្លាយ ជាមួយអ្នកដទៃ។
-សម្អាតត្របកភ្នែករបស់អ្នក ឲ្យបានទៀងទាត់។
-សង្កេតមើលរោគសញ្ញាមិនប្រក្រតីដូចជា ហើម ត្របកភ្នែកក្រហម ឈឺភ្នែក ថយចុះការមើលឃើញ។ ដូច្នេះគួរតែទៅ ជួបគ្រូពេទ្យឯកទេសភ្នែកជាបន្ទាន់។ ប្រសិនបើមានតម្រូវការប្រើរោមភ្នែកក្លែងក្លាយញឹកញាប់ គួរសិក្សាពីរបៀបប្រព្រឹត្តឲ្យបានត្រឹមត្រូវ និងប្រើដោយប្រុងប្រយ័ត្ន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


