សុខភាព
តើការចាក់វ៉ាក់សាំង កូវីដ អាចដល់ដូសទី ៥ ទេ?
នៅក្នុងការបង្ហោះនៅលើបណ្ដាញហ្វេសប៊ុកអ្នកជំនាញខាងមេរោគថៃលោកវេជ្ជបណ្ឌិត Yong Poovorawan បាននិយាយថា មនុស្សជាច្រើនបានសួរថាតើការចាក់វ៉ាក់សាំងកូវីដចំនួនប៉ុន្មានដូសទើបចាំបាច់សម្រាប់ការការពារប្រឆាំងនឹងវីរុសបំប្លែងខ្លួន ។

លោក Yong បាននិយាយថា “អ្នកខ្លះមានការព្រួយបារម្ភខ្លាំងណាស់ថា ការចាក់វ៉ាក់សាំងអាចឈានដល់ដូសទី ៥ ។ តាមពិតទៅ ការចាក់វ៉ាក់សាំងដើម្បីបង្កើនភាពស៊ាំ គឺដូចជាការចាក់ទឹកបំពេញធុង ។ បើធុងទឹកអ្នកពេញហើយ ហើយអ្នកនៅតែចាក់ទឹកថែមទៀតនោះ អ្នកនឹងខ្ជះខ្ជាយទឹក” ។
លោកបន្ថែមថា “ដើម្បីរក្សាសុវត្ថិភាពពីកូវីដ ពិតណាស់ការចាក់ ២ ដូសដំបូងគឺពិតជាចាំបាច់ ។ បន្ទាប់ពីពេលវេលាសមរម្យ អ្នកគួរតែទទួលការចាក់ដូសទី ៣ និងបន្តដូសទី ៤ ប៉ុន្តែសម្រាប់ដូសទី ៥ គឺកុំលឿនពេក ព្រោះភាពស៊ាំដែលបានបង្កើតដោយការបាញ់លើកទី ៣ និងទី ៤ មិនបានកាត់បន្ថយប្រសិទ្ធភាពការពារនោះទេ” ។

ទន្ទឹមនោះលោកបានសង្កត់ធ្ងន់ថា ការចាក់ដូសទី ៤ គួរតែចាក់ពីចន្លោះ ៤ ទៅ ៦ ខែប៉ុណ្ណោះ បន្ទាប់ពីការចាក់ដូសទី ៣ ហើយ ប្រសិនបើវាជាវ៉ាក់សាំងប្រភេទ mRNA នោះ អ្នកចាក់គួររង់ចាំរយៈពេល ៦ ខែ ។
ជាចុងក្រោយលោក Yong បញ្ជាក់ថា “ទោះបីជាយ៉ាងណាការចាក់ដូសទីប៉ុន្មានក៏ដោយ ក៏វ៉ាក់សាំងនៅតែអាចផ្តល់ការការពារបាន” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៦ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


