Connect with us

សុខភាព

ញុំាទឹកក្រូចឆ្មារ ល្អចំពោះសុខភាព តែគួរញ៉ាំក្រោយបាយ

បានផុស

នៅ

ការញុំាទឹកក្រូចឆ្មាររាល់ព្រឹកពេលពោះទទេ អាចជួយបន្សាបជាតិពុលក្នុង​​ខ្លួន និងមាន​ប្រយោជន៍ច្រើនដល់សុខភាព ប៉ុន្តែក៏មានគុណវិបត្តិច្រើនដែរ។ តើការញុំាទឹកក្រូចឆ្មារ​រាល់ព្រឹក ធ្វើឲ្យប៉ះពាល់សុខភាពដូម្តេចខ្លះ?

ដោយសារក្រូចឆ្មារមានជាតិអាស៊ីដ ការញុំាទឹកក្រូចឆ្មាររាល់ព្រឹក​អាចបណ្តាល​​ឱ្យ​យើងជួបបញ្ហា​មួយ​ចំនួន​ដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ក្រហាយទ្រូង

តាមការស្រាវជ្រាវបានឱ្យដឹងថា ជាតិអាស៊ីដនៅក្នុងក្រូចឆ្មារអាចធ្វើឱ្យយើង​ក្រហាយ​ទ្រូង ឬចាល់ជាតិអាស៊ីដក្រពះ។

២. សឹកកាចាធ្មេញ

យោងតាមសមាគម​ធ្មេញ​អាមេរិកបានឱ្យដឹងថា ការ​ញុំា​ទឹក​ក្រូចឆ្មារ​ច្រើន​​​អាច​ធ្វើឱ្យសឹក​កាចាធ្មេញ និងពុកធ្មេញដូចការញុំាភេជ្ជៈផ្អែមៗដែរ។

៣. ឈឺសន្លាក់

ការញុំាទឹកក្រូចឆ្មារក្នុងរយៈពេលយូរ និងក្នុងបរិមាណច្រើនអាច​បណ្តាល​ឱ្យ​ទឹកសន្លាក់​នៅចន្លោះឆ្អឹងថយចុះដែលបណ្តាលឱ្យយើងធ្វើឈឺសន្លាក់។

៤. អាចបណ្តាលឱ្យយើងឈឺក្បាល

​ការ​ស្រាវ​ជ្រាវ​មួយ​ចំនួន​បានលើកឡើងថា ​ផ្លែ​ឈើអម្បូរក្រូចដូចជា ក្រូច​ ក្រូចឆ្មារជាដើម​អាចអាចបណ្តាលឱ្យយើងឈឺក្បាល ព្រោះផ្លែឈើទាំងនេះមានសារធាតុ Tyramine ខ្ពស់ដែលបណ្តាលឱ្យយើងអាលែកហ្ស៊ី។

៥. បណ្តាលឱ្យ​ដំបៅ​មាត់

យោងតាមសមាគមធ្មេញអាមេរិកបានឱ្យដឹងថា អាហារមានជាតិអាស៊ីដ​​អាចបណ្តាល​ឱ្យយើងដំបៅមាត់។ ម៉្យាងទៀត ការញុំាទឹកក្រូចឆ្មារអាចបណ្តាលឱ្យដំបៅមាត់​កាន់តែ​ធ្ងន់ធ្ងរ​ ប្រសិនបើយើងដំបៅមាត់ស្រាប់។

ការញុំាទឹកក្រូចឆ្មារពេលពោះទទេអាចធ្វើឱ្យយើងឈឺក្រពះ ព្រោះក្រូចឆ្មារ​​មាន​ជាតិ​អាស៊ីដច្រើន។ ដើម្បីកាត់បន្ថយបញ្ហាយើងអាចបន្ថែម​ទឹកឃ្មុំ និងញុំាក្រោយ​អាហារ​ប្រហែលកន្លះម៉ោងទៅមួយម៉ោង។ លើសពីនេះទៅទៀត យើងគួរញុំាទឹកក្រូចឆ្មារ​មួយ​ថ្ងៃរំលងមួយថ្ងៃ និងចៀសវាង​ការញុំាច្រើន៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖ភេសជ្ជៈ ៨ ប្រភេទ កុំផឹកឲ្យសោះ សម្រាប់អ្នកធាត់ខ្លាំង ឬចង់សម្រកទម្ងន់

ចុចអាន៖ភេសជ្ជៈ ៤មុខ ជួយពង្រឹងប្រព័ន្ធភាពស៊ាំបានល្អ សក្តិសមបំផុតសម្រាប់រដូវរងា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម