សុខភាព
ចង្កឹះ ឬបន្ទះឫស្សី អាចមានហានិភ័យពីមេរោគផ្សិត ប្រសិនបើសម្អាតមិនស្អាត
ឧបករណ៍ធ្វើម្ហូប ដូចជាបន្ទះឬស្សីសម្រាប់មូលស៊ូស៊ី ចង្កឹះ អាចបង្កឲ្យមានផ្សិត ប្រសិនបើមិនបានសម្អាតឲ្យបានត្រឹមត្រូវ។ ជាពិសេស វានឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សុខភាពអ្នកបរិភោគ។

បណ្ឌិត Suwanchai Wattana អគ្គនាយកនៃមន្ទីរសុខាភិបាលថៃបានឲ្យដឹងថា កន្ទេលឬបន្ទះមូលស៊ូស៊ីភាគច្រើនធ្វើពីឫស្សី។ ប្រសិនបើសម្អាតហើយមិនហាលថ្ងៃ ឬមិនស្ងួតទាំងស្រុង និងប្រើប្រាស់យូរឆ្នាំ ហានិភ័យនៃការឆ្លងមេរោគផ្សិត ដែលផលិតពី aflatoxin នឹងកើតមាន។ ពេលខ្លះចំណុចខ្មៅតូចៗ អាចត្រូវបានគេមើលឃើញជុំវិញបន្ទះឫស្សី រួមទាំងផ្សិតជាច្រើនដូចជា Penicillium, Aspergillus និង Alternaria ។
ប្រសិនបើអ្នកប្រើប្រាស់ប៉ះពាល់នឹងសារធាតុ aflatoxin កកកុញក្នុងរាងកាយ រហូតបង្កគ្រោះថ្នាក់ដល់រាងកាយ ដូចជារលាកថ្លើម និងអាចប្រឈមនឹងជំងឺមហារីកថ្លើម។
វិធីកាត់បន្ថយហានិភ័យផ្សិតក្នុងបន្ទះឬស្សី
ប្រដាប់ធ្វើម្ហូបធ្វើពីឈើ ឬឫស្សី ដូចជា ចង្កឹះ កន្ទេលមូលស៊ូស៊ី ជាដើម ត្រូវសម្អាតយ៉ាងពិសេសដូចខាងក្រោម ៖ សម្អាតឧបករណ៍ឈើ លាងសម្អាតនឹងទឹកជាច្រើនដង ដើម្បីចៀសវាងកាកសំណល់អាហារ ហាលឲ្យស្ងួតនិងត្រូវថ្ងៃ ឬស្ងួតទាំងស្រុង កុំឲ្យមានសំណើមកកកុញ។
ប្រសិនបើរកឃើញផ្សិត គឺត្រូវបោះចោលភ្លាមៗ កុំប្រើឡើងវិញឲ្យសោះ ជាពិសេសចង្កឹះ ។ ទោះយ៉ាងណា គេឃើញម្ចាស់អាជីវកម្ម ឬអ្នកប្រើប្រាស់មួយចំនួន ចូលចិត្តសន្សំសំចៃ និងកែច្នៃឡើងវិញ គិតថាការសម្អាតគឺគ្រប់គ្រាន់ហើយ។ ប៉ុន្តែតាមការពិត ចង្កឹះគឺអាចចោលបាន។ ប្រសិនបើរក្សាទុកមិនមានអនាម័យ ទុកនៅកន្លែងសើម វានឹងមានហានិភ័យនៃការឆ្លងមេរោគផ្សិត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖នៅ ថៃ កំពុងល្បីបរិភោគមឹកឆៅទាំងរស់ ឥលូវវេជ្ជបណ្ឌិតព្រមានធ្ងន់ហើយ (មានវីដេអូ)
ចុចអាន៖អង្ករសំរូប ៤ ប្រភេទ មានអត្ថប្រយោជន៍ដល់សុខភាពច្រើនអនេក
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


