Connect with us

សុខភាព

ស្រ្តេសមានទំនាក់ទំនងបែបណាជាមួយ អាឡ័កស៊ី?

បានផុស

នៅ

ទោះ​បី​ជា​ស្រ្តេស និង​ថប់​បារម្ភ​មិន​បង្ក​ជា​អាឡ័កស៊ីដោយ​ផ្ទាល់​ក៏​ពិត​មែន​ ប៉ុន្តែ​បញ្ហា​ទាំង​២​នេះ អាច​ជំរុញ ឬ​ធ្វើ​ឲ្យ​អាឡ័កស៊ីកាន់​តែ​ធ្ងន់ធ្ងរ​ឡើង​ ដោយ​សារ​តែ​​​ប៉ះពាល់​ប្រព័ន្ធ​ភាព​ស៊ាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​​ពី​ទំនាក់ទំនង​រវាង​ស្រ្តេស និង​អាឡ័កស៊ី៖

  • កុមារ​ដែល​ធ្លាប់​កើត​ជំងឺ​ហឺត និង​មាន​កម្រិត​ស្រ្តេស​កើន​ឡើង​​ ងាយ​នឹង​កើត​​ជំងឺ​ហឺត​​បណ្ដាល​មក​ពី​សារធាតុ​បង្ក​​អាលែកហ្ស៊ី​។
  • នៅ​ពេល​ដែល​ស្រ្តេស​ខ្លាំង​ គ្នា​យើង​ជា​ច្រើន​កើត​មាន​​ជំងឺ​រលាក​ច្រមុះ​​បណ្ដាល​មក​ពី​​សារធាតុ​បង្ក​​អាឡ័កស៊ី ជំងឺ​ហឺត​ និង​ជំងឺ​ត្រអក។
  • ស្រ្តេស​អ័រម៉ូន​នៅ​ក្នុង​ឈាម​ ធ្វើ​ឲ្យ​​អាលែកហ្ស៊ី​ច្រមុះ​កាន់​តែ​យ៉ាប់យ៉ឺន​ទៅ។

ស្រ្តេស​ពាក់ព័ន្ធ​នឹង​​រោគសញ្ញា​អាឡ័កស៊ីយ៉ាង​ម៉េច​ខ្លះ​?

ស្រ្តេស​ជា​វិធី​ដែល​រាងកាយ​ប្រតិកម្ម​ទៅ​នឹង​ស្ថានភាព​ដែល​គ្រោះថ្នាក់​។ ក្រពេញ Adrenal ផលិត​ ​អ័រម៉ូន​ Cortisol ហើយ​ជា​លទ្ធផល​ ចង្វាក់​បេះដូង និង​សម្ពាធ​ឈាម​កើន​ឡើង​ ហើយ​​លំហូរ​ឈាម​កើន​ឡើង​ដល់​ខួរ​ក្បាល​។ កត្តា​នេះ​អាច​នាំ​ឲ្យ​មាន​ការ​ក្រហាយ​ទ្រូង ​សម្ពាធ​ឈាម​ខ្ពស់​ ជំងឺ​បេះដូង ជំងឺ​បាក់​ទឹក​ចិត្ត ការ​ថប់​បារម្ភ និង​បញ្ហា​សុខភាព​ជា​ច្រើន​ទៀត​។

ទន្ទឹម​នឹង​នេះ​ដែរ ​ស្រ្តេស​រ៉ាំរ៉ៃ​ និង​ការ​កើន​ឡើង​នៃ​អ័រម៉ូន Cortisol ក៏​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​កោសិកា​នៅ​ក្នុង​ប្រព័ន្ធ​ភាព​ស៊ាំ ដែល​ជា​ហេតុ​​បណ្ដាល​ឲ្យ​​កើត​មាន​អាលែកហ្ស៊ី​​ផង​ដែរ​។ លើស​ពី​នេះ រាងកាយ​បញ្ចេញ​អ័រម៉ូន​ Histamines ​នៅ​ពេល​ដែល​យើង​​ស្រ្តេស ​ព្រម​ទាំង​បង្កើន​កម្រិត​​អ័រម៉ូន Histamines នៅ​ក្នុង​ចរន្ត​ឈាម​ ដែល​អាច​ធ្វើ​ឲ្យ​រោគសញ្ញា​អាឡ័កស៊ី កាន់​តែ​ធ្ងន់ធ្ងរ​ឡើង​។

គន្លឹះ​គ្រប់គ្រង​រោគសញ្ញា​អាលែកហ្ស៊ី​ដែល​បង្ក​ដោយ​ស្រ្តេស

  • កំណត់​​មូលហេតុ​បង្ក​នៃ​ស្រ្តេស និង​វិធីសាស្ត្រ​ក្នុង​ការ​គ្រប់គ្រង
  • គេង​ឲ្យ​បាន​គ្រប់គ្រាន់​
  • ធ្វើ​សមាធិ
  • ហាត់ប្រាណ​ជា​ប្រចាំ​ ពីព្រោះ​ការ​បញ្ចេញ​សកម្មភាព​រាងកាយ​ អាច​ជួយ​បញ្ចេញ​អ័រម៉ូន​អារម្មណ៍​ល្អ ​ក៏​ដូចជា​​ប្រឆាំង​នឹង​ស្រ្តេស​
  • បន្ត​ប្រើ​ថ្នាំ​ប្រឆាំង​អាឡ័កស៊ី ដែល​ណែនាំ​ដោយ​គ្រូពេទ្យ​៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖១០ គន្លឹះងាយៗ សម្រាប់កាត់បន្ថយស្រ្តេស

ចុចអាន៖កត់ចំណាំរោគសញ្ញាដូចគ្នាមួយចំនួននៃជំងឺកូវីដ-១៩និងប្រតិកម្មអាឡ័កស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៧ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៨ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៨ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម