សុខភាព
អាហារដែលមានកម្រិតអ៊ីស្តាមីន អ្នកឧស្សាហ៍ ប្រតិកម្មគួរដឹង
ប្រតិកម្មនឹងសារធាតុអ៊ីស្តាមីន ពីអាហារដែលយើងញ៉ាំចូលក្នុងខ្លួនមានរោគសញ្ញាស្រដៀងនឹងអាឡ័កស៊ីដែរ ដោយសាររាងកាយយើងមានបញ្ហាក្នុងការបំបែកសារធាតុនោះ ឬដោយសារក្នុងរាងកាយយើងមានផ្ទុកអ៊ីស្តាមីនច្រើនលើសកម្រិត។ តើអាហារណាខ្លះដែលមានកម្រិតអ៊ីស្តាមីនទាប ហើយអាហារណាខ្លះមានអ៊ីស្តាមីនខ្ពស់គួរចៀសវាង?

ចុះអ្វីជាអ៊ីស្តាមីន? គឺជាសារធាតុដែលបញ្ចេញដោយកោសិកាឈាមសដើម្បីឆ្លើយតបនឹងការរងប៉ះពាល់ពីអាលែកហ្ស៊ី ឬពីប្រតិកម្មបញ្ចេញពីការរលាក ដែលអាចបង្កគ្រោះថ្នាក់ដូចជា វីរុស បាក់តេរី សារធាតុបង្កប្រតិកម្ម ឬសារធាតុគីមីជាដើម កោសិកាឈាមសឈ្មោះម៉ាស (mast) នៅក្នុងរាងកាយយើងនឹងបញ្ចេញសារធាតុអ៊ីស្តាមីនដើម្បីកម្ចាត់ ឬទប់ស្កាត់សារធាតុទាំងនោះ។
រាងកាយយើងក៏ទទួលបានអ៊ីស្តាមីនពីអាហារដែលយើងញ៉ាំដែរ។ អាហារមួយចំនួនមានផ្ទុកអ៊ីស្តាមីន អាហារមួយចំនួនជួយជំរុញការបញ្ចេញអ៊ីស្តាមីន និងអាហារមួយចំនួនទៀតផ្ទុកអ៊ីស្តាមីនផង ជំរុញការបញ្ចេញអ៊ីស្តាមីនផង។ ឧទាហរណ៍៖ គ្រឿងស្រវឹងមិនត្រឹមតែផ្ទុកទាំងអ៊ីស្តាមីនទេ ថែមទាំងជំរុញឱ្យរាងកាយយើងបញ្ចេញអ៊ីស្តាមីនទៀតផង។
នៅពេលយើងប្រតិកម្មនឹងជាតិអ៊ីស្តាមីន យើងនឹងមានអាការៈដូចជា៖ កណ្តាស់ រមាស់ ឈឺសន្លាក់ ចង្អោរ រាក សម្ពាធឈាមចុះទាប ឈឺពោះ ឈឺក្បាល ឬឡើងកន្ទួលក្រហម។
១. អាហារដែលមានអ៊ីស្តាមីនទាបមានដូចជា៖
- ផ្លែឈើសឹងតែទាំងអស់លើកលែងតែ ម្នាស់ ស្ត្របឺរី ល្ហុង ផ្លែឈើអម្បូរក្រូច (ក្រូចឆ្មា ក្រូច ក្រូចថ្លុង) ចេក
- បន្លែសឹងតែទាំងអស់លើកលែងតែ ប៉េងប៉ោះ ត្រប់វែង ស្ពៃពួយឡេង
- គ្រាប់ធញ្ញជាតិដែលគ្មានជាតិហ្គូទីន (Gluten)៖ ពោត អង្ករ គ្រាប់ឈៀ
- ប្រេងអូលីវ
- ប្រូតេអ៊ីនពីសត្វស្រស់៖ សាច់មាន់ សាច់គោ សាច់ចៀម ពពែ
- ផលិតផលដូង៖ ខ្ទិះដូង សាច់ដូង និងប័រដូង
២. អាហារដែលអាចជួយជំរុញការបញ្ចេញអ៊ីស្តាមីនរួមមាន៖
- សារធាតុបន្ថែមរសជាតិ
- គ្រឿងស្រវឹង៖ ស្រាបៀ ស្រាក្រហម ស្រាសាំប៉ាញ
- សូកូឡា/កាកាវ
- ស៊ុតពណ៌ស
- សាច់៖ សាច់ជ្រូក ត្រីធូណា ត្រីសាឌីន
- សណ្តែក៖ សណ្តែកបាយ សណ្តែកក្រហម
- គ្រាប់ផ្លែឈើ៖ គ្រាប់វ៉ុលណាត់ គ្រាប់អាល់ម៉ុនជាដើម សណ្តែកដី
- ផ្លែឈើ៖ ម្នាស់ ស្ត្របឺរី ល្ហុង ផ្លែឈើអម្បូរក្រូច (ក្រូចឆ្មា ក្រូច ក្រូចថ្លុង) ចេក
- ពពួលខ្យង ខ្ចៅ លៀស គ្រំ
- បន្លែ៖ ស្ពៃពួយឡេង ប៉េងប៉ោះ ត្រប់វែង
៣. អាហារដែលជាទូទៅមានផ្ទុកអ៊ីស្តាមីនខ្ពស់រួមមាន៖
- គ្រឿងស្រវឹង៖ ស្រាបៀ ស្រាក្រហម ស្រាសាំប៉ាញ
- ផ្លែឈើ៖ ចេក គីវី ល្ហុង ស្ត្របឺរី ផ្លែឈើអម្បូរក្រូច
- ផ្លែឈើក្រៀម ឬដំណាប់ផ្លែឈើ
- សាច់ផ្អាប់៖ សាច់ក្រក ហត់ដក សាច់ ឬត្រីកំប៉ុង
- ផលិតផលទឹកដោះគោដែលឆ្លងកាត់ការផ្អាប់៖ ទឹកដោះគោជូរ ក្រែមជូរ ឈឺស
- បន្លែផ្អាប់៖ ជ្រក់ គីមឈី
- ត្រី និងគ្រឿងសមុទ្រ ជាពិសេសប្រសិនបើឆ្អើរ ប្រឡាក់ ឬដាក់កំប៉ុង
- គ្រឿងទេស៖ ទឹកប៉េងប៉ោះ ទឹកស៊ីអ៊ីវ ទឹកត្រី ទឹកខ្មេះ
- បន្លែ៖ ប៉េងប៉ោះ ត្រប់វែង ស្ពៃពួយឡេង
- តែ៖ តែខ្មៅ តែបៃតង តែ
- មេ៖ មេដំបែ មេនំ

បើយើងប្រតិកម្មនឹងអ៊ីស្តាមីន យើងគួរចៀសវាងអាហារដែលផ្ទុកអ៊ីស្តាមីនខ្ពស់ ឬអាហារដែលជំរុញការបញ្ចេញអ៊ីស្តាមីន។ តាមការសិក្សាបានឱ្យដឹងថា អាហារដែលឆ្លងកាត់ការចៀន បំពង ឬអាំងអាចកើនជាតិអ៊ីស្តាមីន ដូច្នេះយើងគួរញុំាអាហារស្ងោរ ឬចំហុយជំនួសវិញ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


