សុខភាព
របៀបជ្រើសរើស ប្រភេទអាហារប្រូតេអ៊ីន សម្រាប់សុខភាពបេះដូង
យើងដឹងថា ប្រូតេអ៊ីនគឺជាសារធាតុបំប៉នសុខភាព ជំនួយសាច់ដុំ ជំនួយថាមពល ខួរក្បាល និងសំខាន់បំផុតសម្រាប់បេះដូង។ សារធាតុចិញ្ចឹមនេះ យើងអាចទាញចេញពីរបបអាហារប្រចាំថ្ងៃបានយ៉ាងងាយស្រួល។ យើងអាចដឹងថា មានប្រភេទអាហារជាច្រើនដែលផ្ទុកសារធាតុចិញ្ចឹមមួយនេះ ដោយឡែកយើងមិនទាន់បានកំណត់ច្បាស់លាស់ពីក្រុមអាហារមួយចំនួនដែលមានផ្ទុកប្រូតេអ៊ីនច្រើន ហើយល្អសម្រាប់បេះដូង។

មជ្ឈមណ្ឌលផ្នែកអាហារសុខភាព កាណាដា បានណែនាំថាក្នុងចានអាហារបីពេលប្រចាំថ្ងៃ គួរតែមាន ប្រូតេអ៊ីនយ៉ាងហោច២៥% មិនថាប្រភព នៃប្រូតេអ៊ីនោះបានមកពីសាច់ បន្លែ ឬគ្រាប់ធញ្ញជាតិនោះទេ ត្រូវមានទៀងទាត់។ សុខភាពរាងកាយបើទទួលបានរបបអាហារប្រូតេអ៊ីនគ្រប់គ្រាន់ ដូចជាត្រី សណ្ដែក សាច់មាន់ គ្រាប់ធញ្ញជាតិ និងទឹកដោះគោមានជាតិខ្លាញ់ទាប ជួយការពារជំងឺបេះដូង។ ខាងក្រោមគឺជាការណែរនាំពីប្រភពរបបអាហារប្រូតេអ៊ីនខ្ពស់ ជំនួយដល់សុខភាព។
សណ្ដែកLentils ៖ ជាប្រភេទអាហារដែលសម្បូរប្រូតេអ៊ីនខ្ពស់ ក្នុងបរិមាណសណ្ដែកក្រៀម ១០០ក្រាម មានផ្ទុកប្រូតេអ៊ីន ១០ក្រាម។ ក្នុងលក្ខខណ្ឌខ្លះ ការចំណាយពេលចម្អិនសណ្ដែកLentilsក្រៀមនេះ ត្រូវប្រើប្រាស់ពេលវេលាឲ្យល្អ ទើបទទួលបានប្រូតេអ៊ីនខ្ពស់។ ដូច្នេះពេលវេលាដែលគួរ ចំណាយយ៉ាងហោច ១៥ ទៅ ៣០ នាទី។
គ្រាប់សណ្ដែកក្រៀម៖ គ្រាប់សណ្ដកក្រៀមជាច្រើនប្រភេទ សណ្ដែកក្រហម សណ្ដែកខៀវ សណ្ដែកបារាំង សណ្ដែកសៀងមិនចំពោះសណ្ដែកណាមួយទេ សុទ្ធសឹងតែមាន ប្រូតេអ៊ីនខ្ពស់ ប៉ុន្ដែលក្ខណៈ ពិសេសវាមានភាពខុសគ្នានឹងសណ្ដែកLentilsបន្ដិច ព្រោះសណ្ដែកទាំងនេះត្រូវការប្រើពេលចម្អិនយូរចន្លោះពី ១ ម៉ោងកន្លះទៅ ២ម៉ោង ដោយមិនបង្ខំភ្លើង។ គុណសម្បត្ដិសណ្ដែកទាំងនេះមិនខុសគ្នាពីសណ្ដែកLentilsនោះទេ យើងអាចកែច្នៃវាទៅជា បង្អែម រូបមន្ដម្ហូប ដូចជាស៊ុប ម្ហូបចំហុយជាដើម។
ទឹកដោះគោយ៉ាអួ៖ ជាប្រភេទអាហារមានជាតិខ្លាញ់ទាបធម្មតា ហើយជាប្រភេទអាហារ ដែលអាចដាក់បន្ថែមក្នុងមុខម្ហូបអាហារពេលព្រឹកបាន ព្រោះវាមានប្រូតេអ៊ីនច្រើនជាងទឹកដោះគោជូរធម្មតា។ គ្រាន់តែលាយវាជាមួយផ្លែឈើស្រស់ ឬទឹកកក ក៏អាចផ្ដល់អត្ថប្រយោជន៍ដល់សុខភាពផងដែរ។ យើងអាចញ៉ាំជារៀងរាលថ្ងៃនៅពេលព្រឹក មុនពេលចេញទៅធ្វើការឬក្រោយពេលហាត់ប្រាណក៏ជាការល្អ។
សាច់គ្មានខ្លាញ់៖ សម្គាល់ទៅលើប្រភេទសាច់ពណ៌ស មានដូចជាសាច់ត្រី ត្រីទឹកសាប ក្នុងនោះរាប់បញ្ចូលទាំងសាច់ទ្រូងមាន់ដែលគ្មានស្បែកផងដែរ។ សាច់ប្រភេទនេះមានផ្ទុកសារធាតុចិញ្ចឹមច្រើន ជំនួយដល់ថាមពល សុខភាពខួរក្បាល និងបេះដូង។ អាហារប្រភេទនេះក៏អ្នកជំនាញផ្នែកអាហារសុខភាពណែនាំដល់ អ្នកហាត់កីឡា ប្រើប្រាស់ថាមពលខ្លាំង ដោយសារតែវាមានប្រូតេអ៊ីនខ្ពស់ ផ្ដល់អត្ថប្រយោជន៍ច្រើនដល់សុខភាព។

ស៊ុត៖ ស៊ុតក៏មានផ្ទុកប្រូតេអ៊ីនខ្ពស់ផងដែរ ប៉ុន្ដែបរិមាណស៊ុតមួយគ្រាប់ យើងអាចយក តែផ្នែកពណ៌សនៃស៊ុត មិនយកផ្នែកក្រហមនោះទេ។ ស៊ុតពណ៌សក្នុងមួយគ្រាប់មានជាតិខ្លាញ់តិចជាង ០,៥ ក្រាម ប៉ុន្តែប្រូតេអ៊ីនមាន ៣,៥ ក្រាម៕
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


