សុខភាព
ជំងឺមហារីកសួតកម្រិតដំបូង មិនងាយបង្ហាញរោគសញ្ញានោះទេ
អ្នកជំងឺមហារីកសួតកម្រិតដំបូងភាគច្រើន មិនបង្ហាញរោគសញ្ញាសម្គាល់ថាជាមហារីកនោះទេ ដរាបណាមិនទាន់វិវត្ដឈានដល់ដំណាក់កាលរីករាលដាល ប៉ុន្ដែក៏មិនមែនទាំងអស់នោះដែរ។ អ្នកជំងឺមួយចំនួនតូច ក៏បង្ហាញរោគសញ្ញាបន្ដិចបន្ដួច ឬរោគសញ្ញាជំងឺសួតដទៃទៀត ស្ថិតក្នុងការសង្ស័យ ខណៈអ្នកជំងឺភាគច្រើន មិនសូវចាប់អារម្មណ៍។

ដោយសារតែជំងឺមហារីកសួតដំណាក់កាលដំបូងកម្របង្ហាញរោគសញ្ញា ដូច្នេះអ្នកជំងឺ ក៏ពិបាកនឹងកំណត់សម្គាល់ខ្លួនឯងថាត្រូវពិនិត្យស្វែងរកជំងឺនេះណាស់។ ប៉ុន្ដែមានករណីគួរសង្ស័យមួយចំនួន ទាក់ទងនឹងជីវិតរស់នៅអ្នកជំងឺ ដូចជាការជក់បារី ដែលមានរយៈពេលយូរ និងលក្ខខណ្ឌសុខភាពសួតផ្សេងទៀតស្ថិតក្នុងការសង្ស័យ ហើយអាចបង្ករោគសញ្ញាទូទៅគួរចាប់អារម្មណ៍បំផុត មានដូចខាងក្រោម៖
- ការក្អកដែលមិនបាត់ ឬ កាន់តែអាក្រក់ទៅៗ
- ក្អកចេញឈាម ឬមានកំហាកពណ៌ច្រែះ
- ការឈឺទ្រូងនៅពេល ដកដង្ហើមវែងៗ ក្អក ឬសើច
- ថប់ៗដង្ហើម
- បាត់បង់ចំណង់អាហារ
- ការស្រកទម្ងន់
- មានអារម្មណ៍អស់កម្លាំងឬខ្សោយ
- ការឆ្លងមេរោគដូចជារលាកទងសួត ជំងឺរលាកសួតដែលមិនទាន់ជាសះស្បើយ
ប៉ុន្មានចំណុចខាងលើ អ្នកជំងឺអាចស្ថិតក្នុងដំណាក់កាលទើបតែចាប់ផ្ដើម ហើយក៏ជាពេលវេលាដែលអ្នកជំងឺត្រូវស្វះស្វែងរកជំនួយពីគ្រូពេទ្យ ដើម្បីពិនិត្យពិគ្រោះ និងព្យាបាល។ ដំណាក់កាលនេះ អ្នកជំងឺមានភាគរយច្រើនអាចជាសះស្បើយបានលឿន។ ប៉ុន្ដែប្រសិនបើអ្នកជំងឺ មិនសូវចាប់អារម្មណ៍យកចិត្ដទុកដាក់នឹងអាការៈទាំងនេះទេ នឹងអាចឈានដល់ដំណាក់កាលកោសិកាមហារីករាលដាលទៅផ្នែកផ្សេងទៀតនៃរាងកាយ នោះនឹងវិវត្ដទៅជាធ្ងន់ធ្ងរ ដែលអាចបង្ហាញអាការៈដូចជា៖
- ឈឺឆ្អឹង (ដូចជាឈឺខ្នង ឬត្រគាក)
- ក្អកមានធ្លាក់ឈាម មានក្លិន
- ប្រែប្រួលប្រព័ន្ធប្រសាទ (ឈឺក្បាល ទន់ខ្សោយ ឬស្ពឹកដៃ ឬជើង វិលមុខ) ដោយសារតែមហារីករាលដាលដល់ខួរក្បាល
- ស្បែក និងភ្នែកឡើងលឿង ក្នុងករណីមហារីករាលដាលដល់ថ្លើម
- ការហើមកូនកណ្តុរ ដូចជានៅក ឬខាងលើឆ្អឹងកង

ជំងឺមហារីកសួតគឺជាជំងឺដ៏គ្រោះថ្នាក់ និងអាចគំរាមកំហែង ដល់អាយុជីវិត ប្រសិនជាមិនបានយកចិត្ដទុកដាក់តាមដានសុខភាព និងព្យាបាលទាន់ពេលវេលានោះទេ។ ជាក់ស្ដែងណាស់ ប្រសិនបើស្ថិតក្នុងដំណាក់កាលអ្នកជំងឺនៅក្នុងកម្រិតដំបូង ឬទើបតែកកើត ដោយបង្ហាញរោគសញ្ញាសង្ស័យ មិនទាន់ឈានដល់ដំណាក់កាលរាលដាល អ្នកជំងឺត្រូវតែប្រញាប់ទៅពិនិត្យ និង ស្វែងរកការព្យាបាល ឲ្យបានលឿនបំផុត ប៉ុន្ដែប្រសិនបើអូសបន្លាយពេលវេលា ទុកឲ្យសភាពជំងឺកា្លយជាធ្ងន់ធ្ងរ នោះភាពជាសះស្បើយនៃជំងឺមានភាគរយតិចតួច៕
ចុចអាន៖អង្គុយមុខកុំព្យូទ័រយូរម៉ោងរាល់ថ្ងៃ ធ្វើម៉េចអាច បង្ការបញ្ហារួយកបាន?
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


