សុខភាព
ទីបំផុត អឺរ៉ុប មានអ្នកស្លាប់ទី១ ដោយសារជំងឺអុតស្វា
ប្រទេសអេស្ប៉ាញ បានរាយការណ៍ពីការស្លាប់ដោយសារជំងឺអុតស្វា ដំបូងគេនៅអឺរ៉ុប ក្នុងការផ្ទុះឡើងនាពេលបច្ចុប្បន្ន និងជាកន្លែងទីពីរនៅខាងក្រៅទ្វីបអាហ្រ្វិក។

ក្រសួងសុខាភិបាលប្រទេសនេះ បានបញ្ជាក់ពីការស្លាប់កាលពីថ្ងៃសុក្រទី២៩ខែកក្កដា ប៉ុន្តែមិនបានបញ្ចេញព័ត៌មានលម្អិតបន្ថែមអំពីបុគ្គលម្នាក់នោះទេ។
នៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួន ក្រសួងសុខាភិបាលអេស្ប៉ាញបាននិយាយថា ករណីអុតស្វាចំនួន ៤ ២៩៨ ត្រូវបានបញ្ជាក់នៅក្នុងប្រទេស។
ក្នុងចំណោមអ្នកជំងឺ ៣ ៧៥០ នាក់ មាន ១២០ នាក់តម្រូវឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យពោលគឺស្មើនឹង ៣,២% និងម្នាក់បានស្លាប់។

កាលពីដើមខែនេះ ប្រធានអង្គការសុខភាពពិភពលោក (WHO) បានប្រកាសពីការផ្ទុះឡើងនៃជំងឺអុតស្វាជា “ភាពអាសន្នសុខភាពសកល”។
លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus បានប្រាប់សន្និសីទសារព័ត៌មានថា ថ្វីបើហានិភ័យនៅទូទាំងពិភពលោកមានកម្រិត “មធ្យម” ក៏ដោយ ប៉ុន្តែនៅអឺរ៉ុបគឺ “មានហានិភ័យខ្ពស់ណាស់”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SKY
ចុចអាន៖ ប្រទេសអាស៊ីអាគ្នេយ៍មួយទៀត រកឃើញករណីជំងឺអុតស្វា ជាលើកដំបូង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


