សុខភាព
ចេញសញ្ញាសង្ស័យទាំងនេះ គួរជួបពេទ្យ អាចជារោគសញ្ញាមហារីកក្រពះ
ទោះជាយើងជួបប្រទះអាការឈឺក្រពះពីពេលមួយទៅពេលមួយក៏ដោយ ក៏មិនអាចបញ្ជាក់ពីរោគសញ្ញាដំបូងនៃជំងឺមហារីកក្រពះដែរ។ ហេតុនេះហើយ ដើម្បីដឹងថាយើងអាចប្រឈមនឹងជំងឺមហារីកមួយប្រភេទនេះឬអត់ គ្នាយើងគួរតែសង្កេតមើលរោគសញ្ញាមួយចំនួនខាងក្រោម។

រោគសញ្ញាព្រមាននៃជំងឺមហារីកក្រពះ
ជំងឺមហារីកក្រពះ កើតឡើងនៅពេលដែលមានការលូតលាស់កោសិកាមិនប្រក្រតីនៅក្នុងក្រពះរបស់យើង។ ជាទូទៅ រោគសញ្ញាដំបូងនៃជំងឺមហារីកក្រពះ ពិបាកក្នុងការកត់សម្គាល់ណាស់ ពីព្រោះថារោគសញ្ញាទាំងនោះ អាចភ័ន្តច្រឡំជាមួយនឹងជំងឺក្រពះពោះវៀនធម្មតា។ ហេតុនេះហើយ ទើបយើងបានដឹងពីវត្តមាននៃជំងឺមហារីកនេះ នៅពេលដែលជំងឺវិវត្តដល់ដំណាក់កាលធ្ងន់ធ្ងរទៅហើយ។ យ៉ាងណាមិញ យើងក៏អាចសង្កេតមើលសញ្ញាព្រមានដំបូងមួយចំនួនដូចខាងក្រោមនេះ។
១. ហើមពោះ
យើងអាចនឹងមានអារម្មណ៍ថាពោះឆ្អែត និងតឹង។ ពិតណាស់ ជំងឺមហារីកក្រពះ អាចធ្វើឲ្យជញ្ជាំងក្រពះរឹង និងកាត់បន្ថយសមត្ថភាពក្នុងការផ្ទុកអាហារ។ ក្នុងករណីដែលមហារីកក្រពះរាលដាលដល់ស្រទាប់ខាងក្នុងនៃពោះ វាអាចបង្កជាការប្រមូលផ្ដុំសារធាតុរាវនៅក្នុងពោះរបស់យើង ព្រមទាំងធ្វើឲ្យយើងហើមពោះដូចទៅនឹងស្ត្រីដែលជិតគ្រប់ខែ។
២. ក្រហាយទ្រូង
ក្រហាយទ្រូង ដែលជាការឈឺចុកចាប់នៅដើមទ្រូង និងបំពង់ក ជារឿងធម្មតាប៉ុណ្ណោះ ហើយជាទូទៅ អាការៈនេះមិនមានអ្វីគួរឲ្យបារម្ភឡើយ។ ប៉ុន្តែ ប្រសិនបើយើងកើតមានអាការៈក្រហាយទ្រូងដែលមិនបាត់ទៅវិញ ក្រោយប្រើថ្នាំបន្សាបជាតិអាស៊ីដ (Antacids) ឬថ្នាំផ្សេងទៀត នោះអាចជារោគសញ្ញាព្រមានមួយ។ ប្រសិនបើមានការលូតលាស់កោសិកាមហារីកដ៏ធំនៅក្នុងចំណុចចេញនៃក្រពះ សារធាតុរាវអាចកកកុញ ហើយអាហារអាចនឹងត្រលប់មកកាន់បំពង់អាហារវិញ ជាហេតុនាំឲ្យកើតមានអាការៈក្រហាយទ្រូង។
៣. ក្អួត និងចង្អោរ
ទន្ទឹមនឹងនេះដែរ រោគសញ្ញាមួយទៀតនៃការលូតលាស់កោសិកាមហារីក គឺជាការរារាំងច្រកចេញរបស់ក្រពះ (Exit of stomach) ។ ប្រសិនបើ អាហារ និងភេសជ្ជៈដែលយើងញ៉ាំ មិនអាចធ្វើដំណើរទៅផ្នែកដំបូងនៃពោះវៀនរបស់យើងបានទេនោះ វានឹងបញ្ជូនសញ្ញាទៅខួរក្បាលដែលធ្វើឲ្យយើងមានអារម្មណ៍ចង់ក្អួត។
៤. មានអារម្មណ៍មិនស្រួលខ្លួន
ជាទូទៅ អារម្មណ៍មិនស្រួលខ្លួននេះ អាចបណ្ដាលមកពីជំងឺមហារីកក្រពះរាលដាលដល់ស្រទាប់ពោះ ព្រមទាំងធ្វើឲ្យយើងមានអារម្មណ៍ហើមពោះ និងធ្ងន់ពោះ។
៥. ស្រកទម្ងន់
ដោយសារតែយើងប្រឈមនឹងរោគសញ្ញាដទៃទៀតដូចជាចង្អោរ ក្អួត និងហើមពោះ យើងអាចនឹងមិនសូវញ៉ាំញឹកញាប់ដូចមុន ព្រមទាំងស្រកទម្ងន់ដោយមិនចាំបាច់ខំប្រឹង។ រោគសញ្ញាមួយនេះ ជារោគសញ្ញាដ៏គួរឲ្យបារម្ភបំផុត។
៦. ឈាមក្នុងលាមក ឬកម្អួត
រោគសញ្ញានេះ មិនសូវកើតឡើងញឹកញាប់ប៉ុន្មានទេ ប៉ុន្តែវាអាចនឹងកើតឡើងនៅពេលដែលយើងបាត់បង់ឈាមច្រើន។ យើងអាចសង្កេតឃើញការប្រែប្រួលនៅក្នុងលាមក ក៏ដូចជាលាមកប្រែទៅជាពណ៌ខ្មៅ។ ប៉ុន្តែ ក្នុងករណីដែលចេញឈាមយឺត គ្នាយើងអាចនឹងពិបាកកត់សម្គាល់ឃើញពីការប្រែប្រួលណាមួយនៅក្នុងលាមក។

៧. មានអារម្មណ៍ឆ្អែត
យើងនឹងមានអារម្មណ៍ថាឆ្អែត បើទោះបីជាយើងញ៉ាំអាហារតិចតួចក៏ដោយ។ មួយវិញទៀត យើងប្រហែលជាអាចញ៉ាំត្រឹមតែ២០%នៃបរិមាណអាហារដែលយើងធ្លាប់ញ៉ាំប៉ុណ្ណោះ៕
ចុចអាន៖ចេញសញ្ញាសង្ស័យទាំងនេះ គួរជួបពេទ្យ អាចជារោគសញ្ញាមហារីកក្រពះ
ចុចអាន៖បរិស្ថានមិនល្អ អាចបង្កជាជំងឺរ៉ាំរ៉ៃច្រើនប្រភេទ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១៨ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក