សុខភាព
ប្រទេសអាស៊ានមួយទៀតរកឃើញករណីដំបូង ជំងឺអុតស្វា
អ្នកនាំពាក្យក្រសួងសុខាភិបាលឥណ្ឌូណេស៊ី លោក Mohammad Syahril បាននិយាយកាលពីថ្ងៃសៅរ៍ថា “ពេលនេះឥណ្ឌូណេស៊ីបានរកឃើញករណីដំបូងនៃជំងឺអុតស្វា ហើយអ្នកជំងឺគឺជាបុរសអាយុ ២៧ ឆ្នាំរស់នៅក្នុងទីក្រុងហ្សាកាតា បន្ទាប់ពីទទួលការធ្វើតេស្តម៉ាស៊ីនធំ PCR កាលពីថ្ងៃសុក្រ” ។

លោក Syahril បាននិយាយថា ថ្មីៗនេះ អ្នកជំងឺបានធ្វើដំណើរទៅក្រៅប្រទេស ហើយបានចេញរោគសញ្ញាស្រាលៗដូចជា គ្រុនក្តៅ កន្ទួល ។ លោកបានបន្ថែមថា ស្ថានភាពរបស់អ្នកជំងឺគឺល្អប្រសើរ ហើយមិនឈឺធ្ងន់ធ្ងរនោះទេ ដែលជាហេតុធ្វើឲ្យអាជ្ញាធរសុខាភិបាលឥណ្ឌូណេស៊ី សម្រេចចិត្តមិនព្យាបាលគាត់នៅក្នុងបន្ទប់ដាច់ដោយឡែក ប៉ុន្តែបានស្នើឲ្យអ្នកជំងឺរស់នៅដាច់ដោយឡែកនៅផ្ទះ ។
អ្នកនាំពាក្យរូបនេះបាននិយាយថា អាជ្ញាធរកំពុងកំណត់មនុស្សដែលមានទំនាក់ទំនងជាមួយអ្នកឆ្លង ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគនេះ បន្ទាប់ពីមានករណីសង្ស័យកើតជំងឺអុតស្វាចំនួន ២៣ ត្រូវបានធ្វើតេស្តតាម PCR ប៉ុន្តែ ២២ ករណីបានធ្វើតេស្តអវិជ្ជមាន ។

មេរោគជំងឺស្វាមិនងាយឆ្លងទេ ហើយជាធម្មតាវាឆ្លងតាមរយៈការទំនាក់ទំនងជិតស្និទ្ធ រួមទាំងទំនាក់ទំនងផ្លូវភេទជាមួយអ្នកឆ្លង ។ មេរោគអាចចូលទៅក្នុងខ្លួនមនុស្សតាមរយៈស្បែកដែលប្រេះ ផ្លូវដង្ហើម ភ្នែក ច្រមុះ មាត់ និងតាមរយៈសារធាតុរាវក្នុងរាងកាយជាដើម ។ វាមានដើមកំណើតនៅក្នុងសត្វដូចជាសត្វកកេរ និងសត្វព្រូន ហើយកើតឡើងនៅតំបន់ដាច់ស្រយាលនៃអាហ្វ្រិកកណ្តាល និងខាងលិច ។
យោងតាមអង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ករណីជំងឺអុតស្វាជាង ៣៥,០០០ ករណីត្រូវបានរាយការណ៍នៅទូទាំងពិភពលោកក្នុងប្រទេស និងដែនដីជាង ៩០ ហើយរហូតមកដល់ពេលនេះមានមនុស្សស្លាប់ចំនួន ១២ នាក់ ដោយសារជំងឺនេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ផ្ទុះរថយន្តសម្លាប់កូនស្រីមនុស្សជំនិតរបស់លោក ពូទីន (មានវីដេអូ)
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៣ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


