សុខភាព
មន្ត្រីសុខាភិបាលជំរុញឱ្យអង្កេតស្រាវជ្រាវរកជំងឺរបេងទៅលើអ្នកជំងឺទឹកនោមផ្អែម និងអ្នកជាប់ពន្ធនាគារ
មន្ត្រីជាន់ខ្ពស់សុខាភិបាលជំរុញឱ្យអង្កេតស្រាវជ្រាវរកជំងឺរបេងទៅលើក្រុមប្រឈមមុខខ្ពស់ទៅនឹងជំងឺរបេងដូចជាអ្នកផ្ទុកមេរោគអេដស៍ អ្នកជំងឺទឹកនោមផ្អែម ក្រុមមនុស្សមានវ័យចំណាស់ និងអ្នកជាប់ពន្ធនាគារជាដើម។

ថ្លែងបើកសន្និបាត ការងារកំចាត់រោគរបេងទូទាំងប្រទេសលើកទី ២៦ រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៧ ខែមីនា លោកវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាលបានណែនាំដល់មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិនត្រូវខិតខំធ្វើយ៉ាងណា ស្រាវជ្រាវរកករណីជំងឺរបេង គ្រប់សណ្ឋានឲ្យបានច្រើនថែមទៀត ស្របតាមទិសដៅថ្មីរបស់កម្មវិធីជាតិ និងអន្តរជាតិ ពោលគឺការទទួលបានសេវាជំងឺរបេងជាសកល។ ត្រូវយកចិត្តទុកដាក់ពង្រឹងការអនុវត្តន៍គោលនយោបាយ ក្នុងការធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺរបេង ដោយពុំត្រូវបានបង់ថ្លៃឡើយ ដើម្បីជាការជំរុញលើកទឹកចិត្តអ្នកជំងឺ ឲ្យឆាប់មកទទួលសេវារបេងប្រកបដោយគុណភាព។
ជាមួយគ្នានេះដែរត្រូវខិតខំពង្រឹងថែមទៀត ការព្យាបាលបង្ការជំងឺរបេង ការងាររបេងកុមារ និងពិសេសការអង្កេត ស្រាវជ្រាវរកជំងឺរបេង ក្នុងចំណោមអ្នករស់នៅជិតស្និទ្ធិជាមួយនឹងអ្នកជំងឺរបេង និងក្រុមមានហានិភ័យខ្ពស់ ដូចជាក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍ អ្នកកើតទឹកនោមផ្អែម ក្រុមមនុស្សមានវ័យចំណាស់ និងនៅពន្ធនាគារជាដើម និងបន្តពង្រឹងការសហការការងាររបេងស៊ាំថ្នាំ និងរបេង-អេដស៍ ដើម្បីកាត់បន្ថយបន្ថែមទៀត អត្រាឈឺ និងស្លាប់ដោយសារបញ្ហានេះ និងត្រូវស្វែងរកធនធានបន្ថែម ដោយសហការយ៉ាងជិតស្និទ្ធិជាមួយនឹងភាគីពាក់ព័ន្ធ។

លោកវេជ្ជបណ្ឌិតលើកឡើងរបាយការណ៍មកបញ្ជាក់ថា នៅកម្ពុជា អត្រាឈឺនិងស្លាប់ដោយសារជំងឺរបេងបានធ្លាក់ចុះយ៉ាងខ្លាំងគឺអត្រាអាំងស៊ីដង់បានធ្លាក់ចុះពី ៥៧៩ ករណី ក្នុងចំណោមប្រជាជន ១០០,០០០ នាក់ នៅឆ្នាំ២០០០ មកត្រឹម ២៨៨ ករណី ក្នុងចំណោមប្រជាជន ១០០,០០០ នាក់ នៅឆ្នាំ២០២១ ដែលស្មើនឹងការធ្លាក់ចុះ ៥០%។ ចំណែកអត្រាស្លាប់ចុះថយពី ៤២ ករណី ក្នុងចំណោមប្រជាជន ១០០,០០០ នាក់ ក្នុងឆ្នាំ២០០០ មកត្រឹម ២១ ករណីក្នុងចំណោម ប្រជាជន ១០០,០០០ នាក់ នៅឆ្នាំ២០២១ ដែលស្មើនឹងការធ្លាក់ចុះ ៥០%។
លោកវជ្ជបណ្ឌិត ហួត ចាន់យុដា ប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន បានបញ្ជាក់ថា កម្មវិធីជាតិកំចាត់រោគរបេង រក្សាបាននូវការគ្របដណ្តប់នៃសេវារបេងបាន ១០០% នៅគ្រប់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពទាំងអស់ទូទាំងប្រទេស។ ដូតស៍តាមសហគមន៍ត្រូវបានពង្រីកពី៥០៦មណ្ឌលសុខភាពនៅឆ្នាំ២០០៨ ដល់៦៤៤ មណ្ឌលសុខភាពនៅឆ្នាំ២០១៨ ហើយកម្មវិធីជាតិបានបន្តពង្រីកការងារដូតស៍សហគមន៍នេះបាន ១,១៤៧ មណ្ឌលសុខភាព នៅក្នុងស្រុកប្រតិបត្តិចំនួន៨៩នៅឆ្នាំ២០២២កន្លងទៅនេះខណៈបច្ចុប្បន្ននេះ យើងមានមន្ទីរពេទ្យ ចំនួន៩២ កន្លែង កំពុងប្រើប្រាស់ ម៉ាស៊ីនជិនអ៊ិចស្ពើតក្នុងការធ្វើរោគវិនិច្ឆ័យជំងឺរបេង៕
អត្ថបទ៖ សំអឿន
-
ជីវិតកម្សាន្ដ៣ ថ្ងៃ មុន
តារាសម្ដែងថៃជួរមុខ ៦ ដួង ស៊ីថ្លៃខ្ពស់ជាងគេក្នុងឆ្នាំនេះ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ មុន
តារាសម្ដែងសិង្ហបុរី ទម្លាយថា មានវិញ្ញាណខ្មោចតាមដល់ផ្ទះ ក្រោយថតភាពយន្តនៅកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
ស្វែងយល់ មកដល់ពេលនេះមានផ្លូវស្ពានណាខ្លះកំពុងសាងសង់ និងគ្រោងបញ្ចប់?
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ប្រវត្តិសង្ខេបរបស់ព្រះរាជដំណាក់ នៅក្រុងសៀមរាប
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
ទស្សនិកជនសរសើរគំនិត Mai Davika ក្រោយច្នៃឈុតដូចស្លឹកចេក ក្នុងកម្មវិធីប្រេនលំដាប់
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
Yaya បង្អួតប៊ីគីនីឆ្លុះសាច់ពណ៌ខ្មៅ លើកោះ ម៉ាល់ឌីវ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ឃ្លិប ២០ ឆ្នាំមុន ទស្សនិកជនស្ទើរមិនជឿថា ជាតារាស្រី ៣ ដួងកំពុងល្បីល្បាញសព្វថ្ងៃនេះ
-
កីឡា១ សប្តាហ៍ មុន
បីស្រ្ដីប្រហែល២ម៉ោងស្ពឹកដៃ តែ ព្រំ សំណាង តស៊ូដល់៨ម៉ោងបានរថយន្ត១គ្រឿង