ម្រះមាន​រសជាតិល្វីងមែន តែផ្ដល់ប្រយោជន៍ហួសស្មានដល់​សុខភាព
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

ម្រះមាន​រសជាតិល្វីងមែន តែផ្ដល់ប្រយោជន៍ហួសស្មានដល់​សុខភាព

Published

on

គ្នាយើង​មួយ​ចំនួន​អាច​នឹង​មិន​ចូលចិត្ត​ម្រះ​ដោយសារ​រសជាតិ​ល្វីង។​ តាមពិត​ទៅ​ម្រះ​មាន​ប្រយោជន៍​ច្រើន​ដល់​សុខភាព ស្បែក សក់ និង​ភ្នែក​ជាដើម។ ដូចនេះ​ការ​ញ៉ាំ​ម្រះ​អាច​ជួយ​ដល់​សុខភាព​ច្រើន។

១. ជំងឺ​ទឹកនោមផ្អែម

ម្រះ​មាន​សារធាតុ​ដែល​មានដំណើរការ​​ដូច​នឹង​អ័រម៉ូន​អាំងស៊ុយលីន​។ សារធាតុ​នេះ​អាច​បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​សម្រាប់​ជំងឺ​ទឹកនោមផ្អែម​ទាំង​ប្រភេទ​១ និង​ប្រភេទ​២។ យើង​អាច​ផឹក​ទឹក​ម្រះ​មួយ​កែវ​រាល់​ថ្ងៃ។​ ប៉ុន្តែ​ប្រសិនជា​យើង​មាន​អាការៈ​ឈឺពោះ រាករូស និង​គ្រុនក្ដៅ​មិន​គួរ​បន្ត​ផឹក​ទេ។

២. សុខភាព​ស្បែក និង​សក់

ម្រះ​សម្បូរ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម វីតាមីន C និង A ដែល​ល្អ​សម្រាប់​ស្បែក។ សារធាតុ​ទាំង​នេះ​ប្រឆាំង​នឹង​ភាព​ចាស់​ មុន និង​បញ្ហា​ស្នាម​ជាំ​ ហើយ​ក៏​អាច​ព្យាបាល​បញ្ហា​ស្បែក​ផ្សេងៗ​ដូចជា​ជំងឺ​ស្បែក Ringworm (កើត​នៅ​ស្បែក​ក្បាល) ជំងឺ​សើស្បែក Psoriasis និង​បញ្ហា​រមាស់។ ម្រះ​ក៏​អាច​កម្ចាត់​អង្គែ បញ្ហា​សក់​ជ្រុះ និង​បញ្ហា​សក់​បែក​ចុង។

៣. សុខភាព​ថ្លើម

ម្រះ​អាច​កម្ចាត់​ជាតិ​ពុល​ក្នុង​ថ្លើម និង​ជំរុញ​អង់ស៊ីម​ថ្លើម ហើយ​ក៏​មាន​ប្រយោជន៍​ក្នុង​ជួយ​សម្រាល​អាការៈ​ក្រោយ​ស្រវឹង​​ដោយ​កាត់បន្ថយ​គ្រឿងស្រវឹង​ស្តុក​ក្នុង​ថ្លើម។ ម៉្យាងទៀត ម្រះ​ក៏​ល្អ​សម្រាប់​ប្លោកនោម​ដែរ។

៤. ការ​រំលាយ​អាហារ

ម្រះ​សម្បូរ​ដោយ​ជាតិ​សរសៃ​ដែល​អាច​ជួយ​ដល់​ការ​បន្ទោរ​បង់ និង​សម្រាល​ការ​ទល់​លាមក។ ដូចនេះ​គ្នាយើង​ដែល​មាន​បញ្ហា​ទល់​លាមក​គួរ​ញ៉ាំ​ម្រះ​ជាប្រចាំ។

៥. សុខភាព​បេះដូង

ម្រះ​អាច​កាត់បន្ថយ​ខ្លាញ់​អាក្រក់ (LDL) និង​បន្ថយ​ហានិភ័យ​ជំងឺ​គាំង​បេះដូង​។ ម្រះ​ក៏​រក្សា​លំនឹង​សម្ពាធ​ឈាម​ដោយ​វា​សម្បូរ​ដោយ​ប៉ូតាស្យូម​ដែល​អាច​ស្រូប​យក​សូដ្យូម​ដែល​លើស​ក្នុង​រាងកាយ។ ម៉្យាងទៀត ផ្លែ​នេះ​ក៏​ផ្ទុក​ជាតិ​ដែក និង​អាស៊ីដ​ហ្វូលិក​ដែល​អាច​កាត់បន្ថយ​ហានិភ័យ​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល និង​រក្សា​បេះដូង​ឲ្យ​មាន​សុខភាព​ល្អ។

៦. ជំងឺ​មហារីក

បន្លែ​នេះជួយ​​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ និង​បង្ការ​ការ​ឆ្លង​ជំងឺ​ផ្សេងៗ រួម​ទាំង​អាលែកហ្សី។ ការ​ញ៉ាំ​ម្រះ​ជាប្រចាំ​អាច​កាត់បន្ថយ​ហានិភ័យ​មហារីក រួម​ទាំង​ប្រឆាំង​នឹង​ការ​លូតលាស់​កោសិកា​មហារីក និង​បញ្ឈប់​ការ​កកើត​នៃ​ដុំ​សាច់​មហារីក​ដូចជា​ជំងឺ​មហារីក​សុដន់ ជំងឺ​មហារីក​ពោះវៀន​ធំ និង​ជំងឺ​មហារីក​ប្រូស្តាត​ជាដើម។

៧. សម្រក​ទម្ងន់

ម្រះ​មាន​កាឡូរី​ទាប តែ​សម្បូរ​ដោយ​ជាតិ​សរសៃ។ ម្រះ​អាច​បញ្ឈប់​ការ​កកើត​ និង​ការ​លូតលាស់​នៃ​កោសិកា​ផ្ទុក​ជាតិ​ខ្លាញ់​ដែល​មាន​នាទី​ស្តុក​ជាតិខ្លាញ់​ក្នុង​រាងកាយ។ ម៉្យាងទៀត ម្រះ​ក៏​ជួយ​ដល់​ការ​ធ្វើ​មេតាបូលីស​ឲ្យ​ប្រសើរ​ជាង​មុន ហើយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ក្នុង​ម្រះ​ក៏​ជួយ​កម្ចាត់​ជាតិ​ពុល​ក្នុង​រាងកាយ​ដែល​នេះ​អាច​ជួយ​ដល់​ការ​គ្រប់គ្រង និង​សម្រក​ទម្ងន់។

៨. បង្កើន​ថាមពល

ការ​ញ៉ាំ​ម្រះ​ជាប្រចាំ​អាច​បង្កើន​ថាមពល​ក្នុង​រាងកាយ​ និង​ជួយ​ដល់​ដំណេក​ឲ្យ​កាន់តែ​ល្អ។ ផ្លែ​នេះ​ដែរ​នៅ​អាច​ជួយ​កាត់បន្ថយ​បញ្ហា​គេង​អត់​លក់ (insomnia)។ ក្រៅពីនេះ ម្រះ​ក៏​ល្អ​សម្រាប់​សុខភាព​ភ្នែក​ដោយសារ​សារធាតុ Beta-carotene និង​វីតាមីន A

គួរ​បញ្ជាក់​​ថា សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ និង​អ្នក​ប្រើ​ប្រាស់​ថ្នាំ​ ជាពិសេស​ថ្នាំ​បញ្ចុះ​សម្ពាធឈាម​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​មុន​នឹង​ញ៉ាំ ឬ​ផឹក​ទឹក​ម្រះ​ក្នុង​កម្រិត​ច្រើន៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

ចុចអាន៖ ស្វែងយល់ពីប្រភេទស្ករ និងវិធីប្រើប្រាស់ត្រឹមត្រូវលើមុខម្ហូប

ចុចអាន៖ អាហារ ៧ មុខនេះអាចជួយឲ្យចរន្តឈាមដើរបាន​ល្អ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services