ព័ត៌មានជាតិ
ម្ហូបពីរមុខល្បីប្រចាំតំបន់ ក្លាយជាអត្តសញ្ញាណអ្នកខេត្តស្វាយរៀង
ចំពោះរាជធានី-ខេត្ត ទាំង ២៥ ទូទាំងប្រទេស តែងតែមាននូវអ្វីដែលពិសេសប្រចាំតំបន់។ ទន្ទឹមនេះនៅក្នុងខេត្តស្វាយរៀងក៏មាននូវអត្តសញ្ញាណជាវប្បធម៌ និងមុខម្ហូបពិសេសប្រចាំតំបន់មិនខុសពីខេត្តដទៃទៀតដែរ។

លើកឡើងនៅក្នុងសន្និសីទដែលរៀបចំដោយអ្នកនាំពាក្យកាលពីម្សិលមិញនេះ តបតាមសំណួររបស់«កម្ពុជាថ្មី» លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងមានប្រសាសន៍ថា បើនិយាយដល់ម្ហូបប្រចាំខេត្តស្វាយរៀងច្បាស់ជានឹកមុនគេគឺសម្លកកូរកណ្ដៀង ព្រោះវាត្រូវបានចាត់ទុកជាម្ហូបដ៏ល្បីប្រចាំខេត្ត។


ប៉ុន្តែក្រៅពីសម្លកកូរកណ្ដៀង នៅមានជ្រក់សណ្ដែកសាច់ជ្រូកបីជាន់រំលីង គួបផ្សំស្រាសបិតផ្ទាល់ដៃរបស់អ្នកខេត្តស្វាយរៀងផងដែរ។
លោកអភិបាលរងបានគូសបញ្ជាក់ថា ពលរដ្ឋអ្នកខេត្តស្វាយរៀងមានអត្តសញ្ញាញមួយពិសេសដាច់ដោយឡែក ហើយម្ហូបអាហារខ្លះក៏មានលក្ខណៈខុសប្លែកពីតំបន់ដទៃ។
គួបផ្សំការអភិវឌ្ឍនិងជីវភាពរស់នៅរបស់ពលរដ្ឋមានភាពល្អប្រសើរ បច្ចុប្បន្នខេត្តស្វាយរៀងមានអាហារក៏ដូចជាភោជនីយដ្ឋានល្អៗ ដែលសឹងតែអាចប្រៀបធៀបជាមួយរាជធានីភ្នំពេញដែលជាបេះដូងរបស់កម្ពុជាបាន។



លោក ម៉ែន អេង អះអាងថា នៅក្នុងក្រុងស្វាយរៀង និងនៅក្រុងបាវិត មានភោជនីយដ្ឋានធំៗជាច្រើនកន្លែងក៏ដូចជាមុខម្ហូបក្នុងកម្រិតថ្លៃៗ មិនចាញ់នៅរាជធានីភ្នំពេញនោះទេ។ លោកបន្តដោយផ្តែផ្តាំសម្រាប់អ្នកដែលទៅលេងនៅខេត្តស្វាយរៀងបន្ទាប់ពីបានភ្លក់រសជាតិម្ហូបប្រចាំតំបន់ហើយនោះ ក៏អាចឆៀងចូលទៅសាករសជាតិមុខម្ហូបបែបអាស៊ី អឺរ៉ុប បែបចិនក៏មានដូចគ្នាដែរ៕
-
ព័ត៌មានជាតិ៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


