សុខភាព
តើអ្នកមានជំងឺទឹកនោមផ្អែម អាចផឹកទឹកក្រូចបានទេ?
អ្នកកើតជំងឺទឹកនោមផ្អែម គួរចៀសវាងរាល់ផលិតផលអាហារដែលមានកូឡេស្តេរ៉ុល ខ្លាញ់ និងស្ករច្រើន។ ជំនួសមកវិញ អ្នកគួរតែបន្ថែមរបបអាហារជាមួយនឹងបន្លែ និងផ្លែឈើ។ ពួកវាផ្ទុកនូវបរិមាណដ៏ច្រើននៃជាតិសរសៃ សម្បូរទៅដោយវីតាមីន ជាតិខ្លាញ់ទាប និងផ្តល់អត្ថប្រយោជន៍ជាវិជ្ជមានដល់កម្រិតជាតិស្ករក្នុងឈាមរបស់អ្នក។

អ្នកគួរតែចៀសវាងទឹកកំប៉ុង ឬដប មានជាតិហ្គាសព្រោះវាមានផ្ទុកជាតិស្ករច្រើន។ ប្រភេទទឹកខ្ចប់ទាំងនេះបាត់បង់វីតាមីនមួយចំនួនធំ ហើយពួកវាមិនមានជាតិសរសៃទេ។
អ្នកជំងឺទឹកនោមផ្អែមគួរតែទទួលទានផ្លែឈើដោយផ្ទាល់ជាជាងផឹកទឹក ព្រោះអ្នកទទួលបានជាតិសរសៃច្រើនតាមវិធីនោះ។ ជាងនេះទៅទៀត ប្រសិនបើអ្នកផឹកទឹកផ្លែឈើនោះ អ្នកមិនគួរបន្ថែមស្ករ ឬទឹកឃ្មុំឡើយ។
នៅពេលទទួលទានផ្លែឈើ អ្នកគួរតែផ្តល់អាទិភាពដល់ផលិតផលក្រូចឆ្មារដូចជា ក្រូចឃ្វិច និងក្រូចថ្លុង ព្រោះវាមានផ្ទុកនូវវីតាមីនជាច្រើនប្រភេទ ជាពិសេសវីតាមីន C ដែលមានលក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរី និងប្រឆាំងមេរោគ ក៏ដូចជាពង្រឹងប្រព័ន្ធការពាររាងកាយរបស់អ្នក។
ដូចនេះ អ្នកនៅតែអាចផឹកទឹកក្រូចបាន ប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែម។ ប៉ុន្តែកុំផឹកច្រើនពេក យ៉ាងហោចណាស់ ១-២ ពែងក្នុងមួយថ្ងៃ ដោយមិនបន្ថែមស្ករ ឬទឹកឃ្មុំនោះទេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
កីឡា១៩ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


