Connect with us

សុខភាព

វីតាមីន ៤ ប្រភេទជួយការពារពីជំងឺពុកឆ្អឹង

បានផុស

នៅ

ដើម្បីរក្សាសុខភាពឆ្អឹង កាល់ស្យូមតែមួយមុខគឺពិតជាមិនគ្រប់គ្រាន់ទេ ចាំបាច់ត្រូវបន្ថែមសារធាតុចិញ្ចឹម និងវីតាមីន។ ខាងក្រោមនេះជាវីតាមីន៤មុខដែលជួយការពារជំងឺពុកឆ្អឹង៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. វីតាមីន D
វីតាមីន D ដើរតួនាទីដូចជាអរម៉ូនក្នុងការស្រូប និងប្រើប្រាស់កាល់ស្យូម។ វាមិនត្រឹមតែអាចស្រូបយកជាតិកាល់ស្យូមក្នុងពោះវៀន ធ្វើឲ្យប្រសើរឡើងនូវការស្រូបយកជាតិកាល់ស្យូមឡើងវិញនៃតម្រងនោមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយមុខងារ osteoclast និងជួយដល់កាល់ស្យូមនៅក្នុងឆ្អឹងផងដែរ។ វីតាមីន D ដែលមាននៅក្នុងអាហារ ជាទូទៅមានកម្រិតទាប ហើយវីតាមីន D ដែលល្អបំផុតនោះគឺ ពន្លឹព្រះអាទិត្យ ។

២. វីតាមីន A

វីតាមីន A អាចរក្សាតុល្យភាពនៃឆ្អឹងដោយសារធាតុ osteoblasts វាអាចជំរុញការបង្កើតឆ្អឹង endoch ondral ការពារភាពខុសគ្នានៃ osteoclast និងការបម្លែងសារធាតុចិញ្ចឹមរបស់ឆ្អឹងមិនប្រក្រតី ។ សារ ធាតុ Carotenoids នៅក្នុងអាហារ និងបន្លែពណ៌បៃតងអាចបំប្លែងទៅជាវីតាមីន A បានផងដែរ ។

៣. វីតាមីន C

វីតាមីន C មិនត្រឹមតែអាចជំរុញការបញ្ចេញជាតិកាល់ស្យូមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញការ សំយោគកូឡាជែន ដែលជាសមាសធាតុសំខាន់នៃឆ្អឹងផងដែរ។ អាហារសម្បូរវីតាមីន C ដូចជាផ្លែ ឈើ និងបន្លែ ជាពិសេសផ្លែព្រូនស្រស់ មានវីតាមីន C ខ្ពស់ណាស់។

៤. វីតាមីន K


វីតាមីន K អាច​ជួយ​ដល់​ការ​បញ្ចេញ​ជាតិ​កាល់ស្យូម​ក្នុង​ឆ្អឹង។ វីតាមីន K គ្រប់គ្រាន់អាចបង្កើនដង់ស៊ី តេឆ្អឹងរបស់អ្នកជំងឺពុកឆ្អឹង និងកាត់បន្ថយអត្រាបាក់ឆ្អឹង។ នៅពេលដែលផ្សំជាមួយវីតាមីន D វាអាច ជំរុញការបង្កើតឆ្អឹង និងរារាំងការពុកឆ្អឹងបានល្អប្រសើរ។ នៅក្នុងអាហារ បន្លែពណ៌បៃតង សម្បូរទៅដោយវីតាមីន K ដូចជា ស្ពៃខ្មៅ និងខាត់ណា ៕

ប្រែសម្រួល៖នាងតូច

ប្រភព៖laodong

ចុចអាន៖ចេក ក្រូច ផ្លែប័រ និងដូង គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមកម្រិតធ្ងន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម