សុខភាព
ធុញនឹងបញ្ហាក្លិនក្លៀក! សាកល្បងកាត់បន្ថយក្លិនក្លៀក ជាមួយរូបមន្តធម្មជាតិងាយៗនេះ
សួរថា មានអ្នកណាចូលចិត្តហិតក្លិនក្លៀកទេ? ចម្លើយនោះ គឺគ្មានមនុស្សណាចូលចិត្តនឹងក្លិនផ្អួរ ស្អុយក្លៀករបស់យើងទេ។ ក្លិនក្លៀកជាបញ្ហាដែលគ្នាយើងមួយចំនួនជួបប្រទះ ហើយវាក៏ជាកត្តាមួយដែលធ្វើឲ្យយើងបាត់បង់ទំនុកចិត្តមកលើខ្លួនឯងដែរ ទៅណាមកណាម្ដងៗ មិនហ៊ានលើកដៃខ្ពស់ មិនសូវមានអ្នកចង់ឈរក្បែរទេ ។ ប៉ុន្តែ! កុំបារម្ភពេកអី ខាងក្រោមនេះជាក្បួនធម្មជាតិៗ អាចកាត់បន្ថយក្លិនក្លៀកផ្អួរបាន។
១. ម្សៅសូដា (Baking Soda)

ម្សៅសូដាអាចជួយក្លៀករបស់យើងស្ងួត និងកាត់បន្ថយការបែកញើស ហើយសារធាតុប្រឆាំងបាក់តេរីរបស់វា អាចកម្ចាត់បាក់តេរីដែលធ្វើឲ្យមានក្លិនក្លៀកបាន។ យើងអាចលាយម្សៅសូដា ១ស្លាបព្រា និងទឹកក្រូចឆ្មា ១ស្លាបព្រា រួចលាបលើក្លៀក ទុកចោល២-៣នាទី សឹមលាងទឹកចេញ (ធ្វើ១ដង/ថ្ងៃ)។
២. ទឹកក្រូចឆ្មារ

យើងដឹងហើយថា ក្រូចឆ្មារមានជាតិអាស៊ីដខ្ពស់។ វាជួយកាត់បន្ថយកម្រិត ph ស្បែករបស់យើង ហើយវាធ្វើឲ្យបាក់តេរីដែលបង្កក្លិនមិនល្អ មិនអាចរស់បាន។ យើងអាចយកក្រូចឆ្មារ កាត់ពាក់កណ្ដាលមកត្រដុសនៅលើក្លៀក ២-៣នាទី ទុកឲ្យក្លៀកស្ងួត រួចលាងចេញ (ធ្វើ១ដង/ថ្ងៃ)។
ចំណាំ៖ បើស្បែកក្លៀកឆាប់មានប្រតិកម្ម អាចយកទឹកក្រូចឆ្មារ លាយជាមួយទឹកខ្លះ រួចលាបបាន។
៣. ប្រទាលកន្ទុយក្រពើ

ប្រទាលកន្ទុយក្រពើ ជាប្រភពផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងបាក់តេរីច្រើន។ ដោយសារបែបនេះហើយ ទើបបន្ទាលកន្ទុយក្រពើជាជម្រើសល្អបំផុតមួយ ដើម្បីកម្ចាត់ក្លិនក្លៀក និងក្លិនខ្លួន។ លើសពីនេះ វាក៏ការពារមិនឲ្យបាក់តេរីដែលបង្កក្លិនមិនល្អរស់បានដែរ។ យើងគួរយកជែលប្រទាលកន្ទុយក្រពើ លាបលើក្លៀក រួចទុកចោលមួយយប់ ព្រឹកឡើងសឹមលាងចេញ (ធ្វើ១ដង/ថ្ងៃ)។ ម៉្យាងទៀត យើងក៏អាចផឹកទឹកប្រទាលកន្ទុយក្រពើជាប្រចាំបានដែរ។
បន្ថែមពីលើនេះ នៅមានតិចនិកមួយចំនួនផ្សេងទៀត ដែលអាចជួយកាត់បន្ថយក្លិនក្លៀកយើងបានដូចជា៖
– ងូតទឹកយ៉ាងតិច ១ដង/ថ្ងៃ
– ប្រើសាប៊ូមានគុណភាពខ្ពស់ដើម្បីកម្ចាត់បាក់តេរី
– ប្រើផលិតផលលាបក្លៀកមានគុណភាពខ្ពស់
– ស្លៀកពាក់ខោអាវរលុង មិនរឹបពេក
– ទុករោមក្លៀកឲ្យខ្លីៗ ឬកុំឲ្យមានក៏ល្អ
– ញ៉ាំទឹក បន្លែ ផ្លែឈើ សាច់ត្រីឲ្យបានច្រើន
– មិនត្រូវនៅក្បែរអាហារមានក្លិនខ្លាំង ដូចជា ការី ឬខ្ទឹមបារាំង។ល៕
អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet
ចុចអាន៖ខ្វះជាតិទឹកមែនទេ? ភេសជ្ជៈ៣ប្រភេទនេះអាចជួយអ្នកបាន
ចុចអាន៖ជល់កែវញឹកញយ ប្រយ័ត្នរលាកលំពែង ប៉ះពាល់ជីវិត លែងបានសប្បាយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


