សុខភាព
រឿងចម្លែក! ទារកម្នាក់កើតមកមានដៃ៤ជើង៤ តែមានសុខភាពធម្មតា
ទារកម្នាក់ដែលទើបកើតមកតែមានកាយសម្បទាចម្លែកខុសគេ បង្កការភ្ញាក់ផ្អើលពេញក្នុងមន្ទីរពេទ្យ ដោយសារតែមានដៃ៤ជើង៤ ខុសប្លែកពីមនុស្សធម្មតា។
ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ នៅក្នុងមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ស្ថិតក្នុងឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ករណីដ៏ភ្ញាក់ផ្អើលនេះ គឺខណៈពេលស្ត្រីម្នាក់ឈ្មោះ សាំង ឃីម អាយុ៣២ឆ្នាំបានសម្រាលកូនប្រុសម្នាក់ឈ្មោះ សំ ណាង អ្វីដែលគួរអោយចម្លែក និងភ្ញាក់ផ្អើលតក់ស្លុត គឺទារកដែលកើតមកហើយមានកាយសម្បទាខុសប្រក្រតី គឺជើងបួន ដៃបួន។

ឪពុកទារកមានឈ្មោះ សុខ ខេន អាយុ៣៤ឆ្នាំ ដែលមានទីលំនៅភូមិអូរកណ្ដោល ឃុំសន្តិភាព ស្រុកសំពៅលូនខេត្តបាត់ដំបង និងមានស្រុកកំណើត នៅភូមិបារាយណ៍ឃុំបារាយណ៍ ស្រុកកំពង់ធំ ខេត្តកំពង់ធំ។ បើតាមស្ត្រីជាម្តាយបានរៀបរាប់ប្រាប់ថា គាត់មានកូនចំនួន៥នាក់ ក្នុងនោះកូនប្រុស៣នាក់ និងកូនស្រី២ គឺមានលក្ខណៈជាធម្មតា ចំឡែកតែកូនប្រុសចុងក្រោយកើតមកមានលក្ខណៈខុសប្លែកពីកូនឯទៀត។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ហើយអាណិតនោះ គឺក្រុមគ្រួសារកំពុងតែជួបនូវបញ្ហាជីវភាព។
សូមបញ្ជាក់ថា ក្រោយពីទារកចម្លែកនេះកើតបានមួយថ្ងៃ ខាងមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន បានសុំគោលការណ៍ ដោយបានបញ្ជូនទៅកាន់មន្ទីរពេទ្យគន្ធបុប្ផានៅខេត្តសៀមរាប ហើយទារកនេះក៏មានសុខភាពរឹងមាំជាធម្មតា៕
អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


