Connect with us

សុខភាព

ជិះកង់ ២០ នាទី ក្នុងមួយថ្ងៃ អាចកាត់បន្ថយអត្រាប្រឈមជំងឺបេះដូងដល់ទៅ ៥០%

បានផុស

នៅ

បច្ចុប្បន្ន គ្នាយើងមួយចំនួនធំ គឺចូលចិត្តជិះកង់ហាត់ប្រាណ ព្រោះជិះកង់ជាប្រភេទកីឡាមួយល្អខ្លាំងសម្រាប់សុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។ ចុះមានដឹងអត់ គុណសម្បត្តិចម្បងពីការជិះកង់ជាអ្វី? គឺជួយកាត់បន្ថយហានិភ័យ​កើត​ជំងឺបេះដូងបានច្រើន​ណាស់។ នេះបើតាមការបញ្ជាក់ពីវេជ្ជបណ្ឌិត Amar Singal អ្នកជំនាញសរសៃឈាមបេះដូង នៃវិទ្យាស្ថានវេជ្ជសាស្ត្រ Sri Balaji Action Medical Institute ក្នុងទីក្រុង New Delh ប្រទេសឥណ្ឌា ខណៈការសិក្សាជាច្រើន សុទ្ធតែរកឃើញលទ្ធផលដូចគ្នា។

ការសិក្សាមួយធ្វើឡើងដោយសាកលវិទ្យាល័យ Purdue រដ្ឋ Indiana សហរដ្ឋអាមេរិក ក៏​រកឃើញដែរ​ថា ជិះកង់ត្រឹម ២០នាទី/មួយថ្ងៃ គឺអាចជួយសុខភាពបានច្រើន កាត់បន្ថយហានិភ័យជំងឺបេះដូង គាំងបេះដូង បានដល់ទៅ ៥០% ឯណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសិក្សាដូចគ្នាមួយទៀត របស់សាលាសុខភាពបេះដូង ក្នុងទីក្រុង Copenhagen ប្រទេសដាណាម៉ាក ធ្វើឡើងលើអ្នកចូលរួម ៥ ០០០នាក់ ដោយ​តាមដានរយៈពេល ១៤ឆ្នាំ រកឃើញថា ការជិះកង់ហាត់ប្រាណជាប្រចាំ ពិតជាមានទំនាក់ទំនងខ្លាំង អាច​ជួយ​ចៀសផុត​ករណីស្លាប់ដោយសារជំងឺសរសៃឈាមបេះដូងប្រាកដមែន។

យោងតាម អង្គការសុខភាពពិភពលោក (WHO) ការបញ្ចេញសកម្មភាពរាងកាយមិនគ្រប់គ្រាន់ ជាកត្តាចម្បងនាំឲ្យមនុស្សជាច្រើនស្លាប់ដោយសារជំងឺបេះដូងជារៀងរាល់ឆ្នាំជុំវិញពិភពលោក។

WHO បានណែនាំឲ្យមនុស្សពេញវ័យ អាយុចាប់ពី ១៨-៦៤ ឆ្នាំ គួរបញ្ចេញសកម្មភាពរាងកាយយ៉ាងហោចណាស់ ១៥០ នាទី/សប្តាហ៍។

«

ការ​ជិះកង់មិនត្រឹមតែអាចកាត់បន្ថយហានិភ័យជំងឺបេះដូងមួយមុខឡើង ក៏អាចរក្សាសម្ពាធឈាមបានល្អ ពង្រឹងមុខងារសួត កាត់បន្ថយស្ត្រេស ថែមទាំងអាចកាត់បន្ថយហានិភ័យជំងឺទឹកនោមផ្អែម ដែលជាបញ្ហាសុខភាពឧស្សាហ៍កើតមានបំផុតលើកពិភពលោក។ នេះបើតាមការអះអាង វេជ្ជបណ្ឌិត Amar Singal៕

អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet

ចុចអាន៖មក​ដឹង ​ការ​ព្យាបាលនិង​បង្ការ​ជំងឺ​មហារីក​ក្រពះ

ចុចអាន៖ហេតុអ្វីក្មេង​ៗគួរផឹក​ទឹក​ដោះគោស្រស់? ត្រូវ​ញ៉ាំកម្រិត​ប៉ុន្មាន​ក្នុង​មួយ​ថ្ងៃ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទី មុន

គិតត្រឹមឆ្នាំ ២០២១ កម្ពុជា​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្រោម​ក្រប​ខណ្ឌ​អាស៊ាន និង​អាស៊ាន​បូក​ដៃគូ​សរុប​ចំនួន ០៧

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម