Connect with us

សុខភាព

តើ​ខ្ទឹម​ស​ពិតជា​អាច​ជួយ​បញ្ចុះ​កូឡេស្តេរ៉ុល​បាន​ពិតមែន?

បានផុស

នៅ

ខ្ទឹមស​គឺ​ជា​ឱសថ​ដ៏​មាន​ប្រជាប្រិយ​ក្នុង​ចំណោម​អ្នក​ដែល​ងាក​ទៅ​រក​ថ្នាំ​ផ្សំ។ ខ្ទឹម​មាន​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ប្រឆាំង​នឹង​ការ​រលាក ​ស្ត្រេស​ហើយ​ក៏អាច​បន្ថយ​សំពាធឈាម ​ខ្ទឹម​ក៏​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ ជួយ​ថយ​ចុះ​កូលេស្តេរ៉ុល​ដែល​អាច​កើត​មាន​ផង​ដែរ។

តាម​ការ​ស្រាវជ្រាវ​បាន​បន្ថែម​ថា​ ខ្ទឹមស​អាច​ជួយ​កាត់បន្ថយ​កូលេស្តេរ៉ុល​ សរុប​បាន​ដល់​ទៅ ៧ % ។ នៅ​ពេល​បុរស​ដែល​មាន​ជំងឺ​លើស​ជាតិ​ខ្លាញ់​បាន​លេប​ថ្នាំ​នេះ កូលេស្តេរ៉ុល lipoprotein (LDL) នឹង​​ធ្លាក់​ចុះ ១០ %។

ការ​សិក្សា​មួយ​ទៀត​បាន​បង្ហាញ​ថា​ ការ​ប្រើ​ខ្ទឹមស​ក្នុង​ទម្រង់​ជា​ថ្នាំ​គ្រាប់​ចំនួន ២ ដង​ក្នុងមួយថ្ងៃ (ស្មើ​នឹង​ខ្ទឹម​ស ៤០០ មិល្លីក្រាម អាលីស៊ីលីន ១ មិល្លីក្រាម) ក្នុងរយៈពេល ៦ សប្ដាហ៍ ​ជួយ​កាត់បន្ថយ​កូឡេស្តេរ៉ុល​សរុប ១២ % និង​កូលេស្តេរ៉ុល LDL ១៧ % ។ ការ​សិក្សា​លើ​សត្វ​បាន​រក​ឃើញ​ថា​ ការ​ផ្ដល់​នូវ​តេស្ត​ខ្ទឹម​ឆៅ​ ជួយ​កាត់បន្ថយ​បរិមាណ​កូឡេស្តេរ៉ុល​អាក្រក់​បាន​ច្រើន។

ផ្ដល់​កូលេស្តេរ៉ុល​ល្អ HDL កាត់បន្ថយ​កូលេស្តេរ៉ុល​អាក្រក់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​ស្រាវជ្រាវ​ក្នុង​ការ​សិក្សា​តូច​មួយ​ផ្សេង​ទៀត​បាន​រក​ឃើញ​ថា បន្ទាប់ពី​ទទួលទាន​ខ្ទឹមស អស់​រយៈពេល ៤ ខែ ​អ្នក​ដែល​មាន​កម្រិត​កូឡេស្តេរ៉ុល​ខ្ពស់ បាន​ឃើញ​នូវ​កម្រិត​ជាតិ​ខ្លាញ់​ក្នុង​ឈាម​ល្អ​ប្រសើរ​ជាមួយ​នឹង​កម្រិត HDL ល្អ។ ចំណែក​កូលេស្តេរ៉ុល​អាក្រក់​នឹង​កាត់បន្ថយ​បន្តិចម្ដងៗ​ តាម​លទ្ធផល​ដែល​យើង​ទទួលទាន​ខ្ទឹម។

ការ​ទទួលទាន​ខ្ទឹម​ស​អាច​មាន​បញ្ហា​ចំពោះ​អ្នក​ខ្លះ

ទោះបី​ខ្ទឹម​មាន​អត្ថប្រយោជន៍​មែនពិត​ តែ​មិនមែន​គ្រប់គ្នា​អាច​ទទួលទាន​បាន​ទាំងអស់​ទេ។ មនុស្ស​មួយ​ចំនួន​អាច​មាន​ផល​ប៉ះពាល់​ស្រាលៗ​ ដូចជា​ដង្ហើម​មិនល្អ ក្រហាយ​ទ្រូង ហើម​ពោះ និង​រំខាន​ដល់​ក្រពះ​ពី​ការ​ទទួលទាន​ខ្ទឹមស ។ ដូច្នេះ​ហើយ​មុន​ពេល​ទទួលទាន​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុន​សិន ជាពិសេស​សម្រាប់​អ្នក​ដែល​ប្រើ​ថ្នាំ​អាច​​​មាន​ប្រតិកម្ម​ជាមួយ​នឹង​ខ្ទឹម​ និង​រង​នូវ​ផល​ប៉ះពាល់​ដល់​រាងកាយ​ធ្ងន់ធ្ងរ។

ឧទាហរណ៍​ប្រសិន​បើ​យើង​ប្រើ​ថ្នាំ​ប្រឆាំង​នឹង​ការ​រលាក​ ឬ​ថ្នាំ​ប្រឆាំង​នឹង​រោគ​ណាមួយ ​យើង​គួរ​តែ​ប្រយ័ត្ន​ចំពោះ​អន្តរកម្ម​នៃ​សារធាតុ​ដែល​មាន​នៅ​ក្នុង​ខ្ទឹម​ ដែល​អាច​កើត​មាន​ដោយ​ចៃដន្យ។

ប្រសិន​បើ​យើង​ប្រើ​ថ្នាំ​ដែល​មាន​ប្រសិទ្ធភាព​រួច​ហើយ ​ដូចជា​ថ្នាំ​ប្រឆាំង​នឹង​រោគ​ជា​ដើម ​វា​អាច​ពង្រីក​ឥទ្ធិពល ហើយ​បណ្ដាល​ឲ្យ​មាន​បញ្ហា​ជាមួយ​នឹង​ការ​កកឈាម​ ​ធ្វើ​ឲ្យ​​យើង​មាន​ហានិភ័យ​នៃ​ការ​ហូរ​ឈាម​កាន់​តែ​ច្រើន៕

ប្រែសម្រួល៖ សាង​​ ស្រីល័ក្ខ

ចុចអាន៖ការធ្វើសមាធិជួយយ៉ាងពិសេស​ដល់ម្តាយនិងទារកក្នុងអំឡុងពេលមានផ្ទៃពោះ

ចុចអាន៖ប្រុសៗ​បញ្ចេញ​ទឹកកាម​ញឹកញាប់ អាច​កាត់បន្ថយអត្រាប្រឈមជំងឺមហារីកក្រពេញប្រូស្តាត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៨ នាទី មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

ព័ត៌មានជាតិ៣៤ នាទី មុន

ទៅ​លេង​សៀមរាប​ ចាយត្រឹម ៥ ដុល្លារ ទទួល​​បទ​ពិសោធន៍​​ជិះ​កន្រ្តក​វិល​ខ្ពស់​បំផុត​ទី ៣ នៅ​អាស៊ាន

ព័ត៌មានជាតិ៤៧ នាទី មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

ជីវិតកម្សាន្ដ១ ម៉ោង មុន

មុនលាចាកលោក តួប្រុសរឿង នាងណាត ថៃ បន្សល់ស្នាដៃធំ ៥ សុទ្ធតែល្បីរន្ទឺប្រចាំប្រទេស

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រុស្ស៊ី ថា អាមេរិក គួរតែប្រញាប់ប្រាប់ព័ត៌មានរឿងវាយប្រហារភេរវកម្មនៅ​ក្រុងមូស្គូឲ្យហើយមក

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម