ស្ត្រី​គួរ​ចាំបាច់​ពិនិត្យ​ឈាម និង​ទឹកនោម​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

ស្ត្រី​គួរ​ចាំបាច់​ពិនិត្យ​ឈាម និង​ទឹកនោម​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​

Published

on

ការពិនិត្យ​ឈាម និង​ទឹកនោម​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​ពិតជា​មាន​សារៈសំខាន់​សម្រាប់​ស្ត្រី​ដែល កំពុងតែ​ពរ​ពោះ ពីព្រោះ​គ្រូពេទ្យ​ជំនាញ​នឹង​អាច​ដឹងបាន​នូវ​ស្ថានភាព​សុខភាព និង​កត្តា​ប្រឈម របស់​អ្នក​ម្តាយ និង​ទារក​ជាមុន ដែល​អាចអោយ​គ្រូពេទ្យ​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​កំណត់​បាន នូវ​រោគវិនិច្ឆ័យ និង​ការព្យាបាល​បាន​ត្រឹមត្រូវ​ដែល​ធ្វើឲ្យ​អ្នក​ម្តាយ​ជៀសបាន​នូវ​ហានិភ័យ​ទាំងឡាយ​។​

ក​) ការពិនិត្យ​ឈាម និង​ទឹកនោម​ដើម្បី​ស្វែងរក​នូវ​ជំងឺ​ប្រឈម​ដូចជា​៖

– ទឹកនោមផ្អែម​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​

– លើស​សម្ពាធ​ឈាម​

– កង្វះ​គ្រាប់​ឈាមក្រហម​

– ប​ង្រុង​ក្រឡាភ្លើង​

– មេរោគ​ថ្លើម​ប្រភេទ បេ និង​សេ​…

ខ​) ជាធម្មតា​ការពិនិត្យ​ឈាម​និង​ទឹកនោម​ត្រូវធ្វើឡើង​ចំនួន​២​ដង(​អាច​លើសពីនេះ​ក្នុងករណី​ចាំបាច់​) ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​៖

១- នៅពេល​ចាប់ផ្តើម​មានកូន​៖

– ការពិនិត្យ​រក​ក្រុម​ឈាម (Rhésus(+) ឬ Rhésus(-))

– ការពិនិត្យ​គ្រាប់​ឈាម​: (​កង្វះ​គ្រាប់​ឈាមក្រហម​, ប្លា​កែ​ត (plaquettes) ចុះ​ទាប​,…)

– ការពិនិត្យ​រក​មេរោគ (​អេដស៍​, ស្វាយ​, ព្រូន​ឆ្មារ​, ស្អូច​,…)

– ពិនិត្យ​ជាតិ​ស្ករ ក្នុង​ឈាម លើស ឬ​ខ្វះ​ជាតិ​ស្ករ​…

២- នៅពេល​ជិត​សម្រាល ការពិនិត្យ​ឈាម​នៅ​រយៈពេល​នេះ​មាន​សារៈសំខាន់ សម្រាប់​ត្រៀម​នៅ​ពេល​សម្រាល (​សម្រាល​ដោយ​ធម្មជាតិ ឬ​វះកាត់​)​។​

ការពិនិត្យ​សុខភាព និង​តាមដាន​ផ្ទៃពោះ​ជាប្រចាំ គឺមាន​សារៈសំខាន់​ណាស់​សម្រាប់​អ្នក​ម្តាយ និង​ទារកដូចនេះ​ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ឆាប់​មក​ពិគ្រោះ​មួយ​គ្រូពេទ្យ​ជំនាញ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​។​

“​សុខភាព​ម្តាយ និង​ទារក​បានល្អ​គឺជា​សុភមង្គល​នៃ​ក្រុមគ្រួសារ​”៕​

អត្ថបទ ៖ រស្មី​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services