ព័ត៌មានជាតិ
សម្ដេចតេជោ ៖ មន្ទីរពេទ្យដែលមានសមត្ថភាព ក៏ជួយបង្កើតជំនឿទុកចិត្តពីអ្នកការទូត វិនិយោគិន និងអ្នកទេសចរ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកឡើងថា ការកសាងមន្ទីរពេទ្យដែលសមត្ថភាព មិនមែនគ្រាន់តែបង្កើតជំនឿទុកចិត្ត សម្រាប់តែប្រជាពលរដ្ឋខ្មែរនោះទេ តែក៏ជួយបង្កើតនូវជំនឿទុកចិត្តពីអ្នកការទូត វិនិយោគិន និងអ្នកទេសចរ។

ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត នៅព្រឹកថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៣។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការកសាងបានមន្ទីរពេទ្យដែលល្អ វាមិនមែនគ្រាន់តែបង្កើតជំនឿទុកចិត្តសម្រាប់ប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ។ ប៉ុន្តែការកសាងមន្ទីរពេទ្យដែលសមត្ថភាពសង្រ្គោះ ពិនិត្យ ព្យាបាល វាក៏ជួយដល់កម្ពុជាក្នុងការបង្កើតជំជឿទុកចិត្តពីអ្នកការទូត វិនិយោគិន និងអ្នកទេសចរផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា «នោះហើយដែលយើងត្រូវខិតខំរួមគ្នា ធ្វើឲ្យវិស័យសុខាភិបាលរបស់យើងឆ្លើយតបបានទៅនឹងតម្រូវការ សម្រាប់ប្រជាពលរដ្ឋខ្លួនឯងផង និងសម្រាប់ទិដ្ឋភាពផ្សេងទៀត ដូចដែលខ្ញុំបាននិយាយអំបាញ់មិញ»។
សម្ដេចតេជោ ហ៊ុន សែន ទៀតថា ជនបរទេសក៏ត្រូវការមន្ទីរពេទ្យដែលសមត្ថភាព វិនិយោគិនក៏ត្រូវការ និងអ្នកទេសចរក៏ត្រូវការ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


