សុខភាព
អាហារចៀន និងនំជាតិក្រែម ញ៉ាំច្រើន អាចនាំឲ្យកើតជំងឺភ្លេចភ្លាំងនៅវ័យជ្រេបន្តិច
ឧស្សាហ៍ញ៉ាំអាហារបំពង ចៀន ឬនំមានជាតិក្រែម ច្រើននឹងនាំឲ្យកើតមាន ជំងឺភ្លេចភ្លាំង ឬវង្វេងវង្វាន់នៅពេល អាយុចាស់ឡើង ដោយសារអាហារទាំងនោះសំបូរដោយ អាស៊ីដខ្លាញ់មិនឆ្អែត (អាស៊ីដខ្លាញ់មិនល្អ) Trans Fat ច្រើន។
ការសិក្សាធ្វើឡើងដោយក្រុមស្រាវជ្រាវជនជាតិជប៉ុន បានពិនិត្យមើលឈាម របស់មនុស្សវ័យចំណាស់អាយុ៦០ឆ្នាំ ជាអ្នកស្ម័គ្រចិត្ត ប្រមាណជាង១ពាន់នាក់។ លទ្ធផលពិសោធន៍បានរកឃើញថា អ្នកដែលមានឈាម ផ្ទុកកម្រិតអាស៊ីដខ្លាញ់មិនឆ្អែត (Trans Fat) ខ្ពស់ ប្រមាណ៥២% បានកើតមានជំងឺភ្លេចភ្លាំង និងវង្វេងវង្វាន់។

ការស្រាវជ្រាវក៏បានបញ្ជាក់ដែរថា អាស៊ីដខ្លាញ់មិនឆ្អែត(Trans Fat) ច្រើនមាននៅក្នុង អាហារចម្អិនដោយការបំពងខ្លាញ់ ឬចៀន ហើយក៏ត្រូវបានប្រើក្នុងការធ្វើនំ ឬអាហារមានជាតិក្រែម ដូចជានំខេក ប៊័រ នំប្រអប់ប៊ីស្គី (Biscuit) ជាដើម។ អាហារទាំងនោះ នឹងបង្កើនជាតិប្រូតេអ៊ីនឈ្មោះ Amyloid ដែលនឹងបង្កជាទុក្ខទោស ធ្វើឲ្យរាងកាយ ងាយកើតជំងឺហើមរលាកផងដែរ។
ការស្រាវជ្រាវខាងលើ បានធ្វើឡើងដោយសាកលវិទ្យាល័យ Kyushu ប្រទេសជប៉ុន ដោយស្របតាមគោលការណ៍ របស់អង្គការសុខភាពពិភពលោក WHO បញ្ចប់បញ្ហាសុខភាពដោយ អាស៊ីដខ្លាញ់អាក្រក់ ត្រឹមឆ្នាំ២០២៣៕
អត្ថបទផ្ដល់សិទិ្ធដោយ៖ Hellokrupet
សូមចុចអាន៖ តើការញ៉ាំស្ករច្រើន ធ្វើឲ្យកើតជំងឺទឹកនោមផ្អែម ពិតអត់?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


