សុខភាព
លោកស្រី ឡោក ខេង បានផ្តល់យុទ្ធសាស្ត្រថ្មីៗដើម្បីទប់ស្កាត់ជំងឺមិនឆ្លងនៅមណ្ឌលសុខភាពបុស្បូវ
លោកស្រី ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ បានចុះពិនិត្យ និងស្វែងយល់ពីសេវាសុខាភិបាល ព្រមទាំងផ្តល់យុទ្ធសាស្ត្រថ្មីៗសម្រាប់ទប់ស្កាត់ជំងឺមិនឆ្លងដល់មណ្ឌលសុខភាពបុស្បូវ នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ នេះបើតាមការផ្សព្វផ្សាយរបស់រដ្ឋសភានៅលើទំព័រហ្វេសប៊ុក នៅថ្ងៃទី១២ ខែមិថុនា។

តាមការផ្សព្វផ្សាយរបស់រដ្ឋសភាបានឱ្យដឹងថា មណ្ឌលសុខភាពបុស្បូវគឺជាទីតាំងផ្តល់សេវាសុខាភិបាលថ្នាក់មូលដ្ឋានដែលនៅជិតប្រជាពលរដ្ឋ មានផ្តល់សេវាកម្មចាក់វ៉ាក់សាំងការពារជំងឺ ការពិនិត្យជំងឺក្មេង ពិនិត្យផ្ទៃពោះ ពន្យារកំនើត ការពិនិត្យសុខភាព ការពិគ្រោះជំងឺក្រៅ និងព្យាបាលជំងឺផ្សេងៗ ក្នុងនោះមានជំងឺមិនឆ្លង ដូចជា ជំងឺមហារីក មហារីកមាត់ស្បូន ជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម ជំងឺខ្សោយបេះដូង ផងដែរ។

លោកស្រី ឡោក ខេង បានកោតសរសើរដល់មន្ត្រីពេទ្យក្នុងមណ្ឌលសុខភាព ដែលបានខិតខំបម្រើសេវាសុខភាពជាសកលជូនប្រជាពលរដ្ឋឱ្យទាន់ពេលវេលា និងជួយផ្សព្វផ្សាយពីផលលំបាកនៃជំងឺមិនឆ្លង ជូនដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងកាន់តែច្បាស់ តាមគ្រប់រូបភាព ដើម្បីចូលរួមក្នុងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងដាក់ប៉ាណូផ្សព្វផ្សាយពីជំងឺមិនឆ្លងតាមមណ្ឌលសុខភាព។ បន្ថែមពីនេះ លោកស្រី បានជំរុញលើកទឹកចិត្តឱ្យមន្ត្រីពេទ្យទាំងអស់ និងមន្ត្រីប.ស.ស ត្រូវចូលរួមសហការផ្សព្វផ្សាយពីសារៈសំខាន់នៃប.ស.ស បន្ថែមទៀត និងត្រូវជំរុញឱ្យមន្ត្រីទាំងអស់ពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀតផងដែរ។

ប្រភពដដែលបានបញ្ជាក់ថា នៅមណ្ឌលសុខភាពបុស្បូវ ជាមួយនឹងមន្ត្រីបម្រើការងារ ០៩រូប ក្នុងនោះមានវេជ្ជបណ្ឌិតចំនួន ០១រូប ឆ្មបចំនួន ០៥រូប និងគិលានុបដ្ឋាយិកាចំនួន ០៣រូប គ្របដណ្តប់លើប៉ុស្តិ៍សុខភាពចំនួន០២ ឃុំចំនួន ០១ មាន ១៧ភូមិ និងមានប្រជាជនចំនួនជាង១ម៉ឺន៤ពាន់នាក់ មណ្ឌលសុខភាពខាងលើក៏ប្រឈមនឹងបញ្ហាមួយចំនួនដូចជា ខ្វះធនធានមនុស្ស និងកន្លែងសម្រាកព្យាបាលជំងឺជាដើម។ ដោយឡែកពាក់ព័ន្ធនឹងការប្រើប្រាស់សេវា ប.ស.ស និងមូលនិធិសមធម៌ ថ្នាក់ដឹកនាំមណ្ឌលសុខភាពក៏លើកឡើងដែរថា នឹងមានស្ថានភាពរឹតតែល្អជាងពេលបច្ចុប្បន្នក្នុងករណីប្រជាពលរដ្ឋយកប័ណ្ណ និងបំពេញឯកសារបានត្រឹមត្រូវ គឺមានលក្ខណៈងាយស្រួល ឆាប់រហ័សក្នុងការទទួលសេវាព្យាបាលជំងឺផងដែរ។

ជាមួយគ្នានេះ លោកស្រី ក៏បានទទួលយកសំណើទាំងអស់របស់មណ្ឌលសុខភាពយកទៅពិភាក្សាជាមួយក្រសួង និងជំរុញពន្លឿនការដោះស្រាយជូនមណ្ឌលសុខភាពឱ្យបានឆាប់រហ័ស និងជួយផ្សព្វផ្សាយអំពីហានិភ័យ នៃជំងឺមិនឆ្លង ជូនដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងកាន់តែច្បាស់ ដើម្បីចូលរួមក្នុងការកាត់បន្ថយភាពក្រីក្រ ដេីម្បីឈានទៅសម្រេចបានគោលដៅឆ្នាំ២០៣០ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ផងដែរ ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


