សុខភាព
ក្រសួងសុខាភិបាល ធ្វើបច្ចុប្បន្នភាពការងារអប់រំសុខភាព និងកំណត់សារអប់រំសុខភាព
ដោយទទួលបានការអនុញ្ញាតពី សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំលើកទី៥ ស្ដីពី ការអប់រំសុខភាព និងលើកកម្ពស់សុខភាព ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពការងារអប់រំសុខភាព និងកំណត់សារអប់រំសុខភាព។

ក្រោមកិច្ចប្រជុំនេះ រដ្ឋលេខាធិការបានផ្ដល់អនុសាសន៍ជំរុញលើកទឹកចិត្តបន្តការងារអនុវត្តរួមមាន៖
– ការផលិតសារអប់រំសុខភាពតិចអំបិល តិចខ្លាញ់ តិចស្ករ រួមជាមួយការរំលេចសារអប់រំពីគ្រឿងញៀន ជាស្លាកបញ្ឈរតូចៗ និងការណែនាំឱ្យដាក់លើតុពិសាអាហារនៅតាមភោជនីយដ្ឋាននានា បើអាចធ្វើទៅបាន
– ការបន្តកិច្ចខិតខិតខំប្រឹងប្រែង ក្នុងការចាក់ផ្សាយសារអប់រំសុខភាពនៅលើផ្ទាំង LED តាមដងផ្លូវ ទីផ្សា សាលារៀន ទូទាំងរាជធានីខេត្ត

– ការរៀបចំដាក់អាល់កុលលាងដៃនៅគ្រប់បន្ទប់ពិគ្រោះ និងព្យាបាលជំងឺតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនានា
– ការបង្កើតកិច្ចសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា និងកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមចែករំលែក និងបង្កើនការផ្សព្វផ្សាយ សារអប់រំសុខភាព
– ការជំរុញពន្លឿនការរៀបចំឡើងវិញនូវក្រុមការងារបច្ចេកទេសផលិតសម្ភារអប់រំសុខភាពប្រឆាំងនឹងជំងឺរបេង នៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន

– ការបង្កើតជា QR Code សម្រាប់ផ្ទុករាល់ឯកសារអប់រំសុខភាពផ្សេងៗ
– ការត្រៀមលក្ខណៈក្នុងការបើកយុទ្ធនាការអប់រំសុខភាព ប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម
– ការត្រៀមនូវប្រធានបទអប់រំសុខភាព និងលើកកម្ពស់សុខភាពសម្រាប់ ឆ្នាំ២០២៥

ក្នុងឱកាសនេះ រដ្ឋលេខាធិការ ក៏បានសម្ដែងនូវការកោតសរសើរដល់ក្រុមការងារទាំងអស់ដែលតែងតែរិះរកនូវគំនិតច្នៃប្រឌិតថ្មីៗ ក្នុងការរៀបចំនូវសារអប់រំសុខភាពឱ្យកាន់តែមានភាពទាក់ទាញ និងផ្ដល់នូវប្រសិទ្ធិភាពខ្ពស់។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះបានធ្វើឡើងនៅមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ នេះ ដោយបានទទួលការអញ្ជើញចូលរួមពីក្រុមការងារជាមន្ត្រីបង្គោលមកពីនាយកដ្ឋាន មជ្ឈមណ្ឌលជាតិ និងកម្មវិធីជាតិ ព្រមទាំងដៃគូរអភិវឌ្ឍវិស័យសុខាភិបាល៕

-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


