សុខភាព
ក្រសួងសុខាភិបាលពង្រឹងការផ្តល់សេវាជំងឺមិនឆ្លង និងប្រព័ន្ធកត់ត្រាទិន្នន័យវេជ្ជសាស្រ្ត ខេត្តកំពត
លោក យូ ពិសី អនុរដ្ឋលេខាធិកាក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យវឌ្ឍនភាព និងដឹកនាំកិច្ចប្រជុំដើម្បីពង្រឹងគុណភាពការផ្តល់សេវាជំងឺមិនឆ្លង និងវាយតម្លៃដំណើរការប្រព័ន្ធកត់ត្រាទិន្នន័យ វេជ្ជសាស្រ្តអេឡិចត្រូនិក (EMR) នៅខេត្តកំពត។ នេះបើតាមការផ្ដល់ព័ត៌មានពី ក្រសួងសុខាភិបាល នៅថ្ងៃនេះ។

ក្នុងជំនួបនៅមន្ទីរសុខាភិបាលខេត្តកំពតថ្មីៗនេះ លោក យូ ពិសី បានមានមតិបង្ហាញពីគោលបំណង នៃបេសកម្មដើម្បីពង្រឹងគុណភាពការផ្តល់សេវាជំងឺមិនឆ្លង និងជាពិសេសដើម្បីពិនិត្យវាយតម្លៃលើដំណើរការសាកល្បងប្រព័ន្ធកត់ត្រាទិន្នន័យ វេជ្ជសាស្រ្តអេឡិចត្រូនិក (EMR) សម្រាប់ជំងឺមិនឆ្លង ដែលបានអនុវត្តសាកល្បងកន្លងមកនៅក្នុងខេត្តកំពត ដើម្បីពិនិត្យរកបញ្ហានៅក្នុងដំណើរការប្រព័ន្ធ EMR នេះ ហើយធ្វើការកែលំអរសម្រាប់ការត្រៀមអនុវត្តនៅតាមបណ្តាខេត្តផ្សេងៗទៀតឱ្យមានភាពប្រសើរឡើង។

សមាសភាពក្រុមការងារចូលរួមក្នុងនោះរួមមាន លោកស្រីសាស្រ្តាចារ្យជំនួយ ស៊ុយ សុវណ្ណធីតា អគ្គនាយករងបច្ចេកទេសសុខាភិបាលទទួលបន្ទុកគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ជំហានទី២ មន្រ្តីនាយកដ្ឋានការពារសុខភាព នាយកដ្ឋានថវិកា នៃក្រសួងសុខាភិបាល អង្គភាពបញ្ជាក់ការចំណាយ និងតំណាងធនាគារពិភពលោក។ ក្រុមការងារបានចែកជា ៣ ក្រុម ដើម្បីចុះពិនិត្យដំណើរការសេវាជំងឺមិនឆ្លងនិងប្រព័ន្ធកត់ត្រា EMR ដោយចាប់ផ្តើមចុះធ្វើការពិនិត្យវាយតម្លៃពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ និងបញ្ចប់នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ដោយបានចុះពិនិត្យទៅលើ ៣០ មណ្ឌលសុខភាព និង ៣ មន្ទីរពេទ្យបង្អែក ក្នុងស្រុកប្រតិបត្តិកំពត ស្រុកប្រតិបត្តិឈូក និងកំពង់ត្រាច។

ក្រោយការចុះប្រមូលព័ត៌មានអំពីដំណើរការសេវាជំងឺមិនឆ្លង និងការប្រើប្រាស់ប្រព័ន្ធ EMR នៅក្នុងខេត្តកំពតរួច ក្រុមការងារនឹងចុះពិនិត្យបន្តទៀតនៅក្នុងខេត្តបាត់ដំបង និងជាចុងក្រោយបន្ទាប់ពីប្រមូលនូវធាតុចូលទាំងអស់នេះ ក្រុមការងារនឹងធ្វើការប្រជុំបូកសរុបវាយតម្លៃលទ្ធផលស្វែងរកដំណោះស្រាយទៅនឹងបព្ហាប្រឈមដែលកើតមាននិងជូនព័ត៌មានត្រលប់ជូនថ្នាក់ដឹកនាំ។

គួរបញ្ជាក់ថា កិច្ចការងារពង្រឹងនេះ អនុវត្តឡើងដោយបានទទួលការអនុញ្ញាតពី សាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងតាមការណែនាំរបស់ វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងលើកកម្ពស់គុណភាពនិងសមធម៌សុខាភិបាល ជំហានទី២៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


