សុខភាព
អ្វីទៅជាកាវិភាគខួរឆ្អឹង!
វិភាគខួរឆ្អឹង (myélogramme) គឺជាការវិភាគកោសិកាឈាមដែលអនុញ្ញាតដល់ការសិក្សាខួរឆ្អឹង ដើម្បីបង្ហាញព័ត៌មានពីភាពមិនប្រក្រតី ទាំងបរិមាណ និងគុណភាព នៃមុខងារការផលិតកោសិកាគ្រាប់ឈាម។

១) អ្វីទៅហៅថាខួរឆ្អឹង?
ខួរឆ្អឹង គឺជាកន្លែងផលិតកោសិកាគ្រាប់ឈាមដើម ដែលមានកោសិកាគ្រាប់ឈាមក្រហម កោសិកាគ្រាប់ឈាមស និងកោសិកាប្លាកែត។ (បញ្ជាក់: ខួរឆ្អឹងខុសពីខួរឆ្អឹងខ្នង)
២) តើពេលណាដែលត្រូវធ្វើការវិភាគកោសិកាគ្រាប់ឈាមនៅក្នុងខួរឆ្អឹង?
មុនធ្វើការវិភាគខួរឆ្អឹង អ្នកត្រូវធ្វើការ វិភាគគ្រាប់ឈាមជាមុនសិន។
– បើការវិភាគកោសិកាគ្រាប់ឈាមនៅក្នុងឈាមបង្ហាញភាពមិនប្រក្រតីណាមួយនៃកោសិកាឈាម។
– រឺពេលខ្លះ ការវិភាគកោសិកាគ្រាប់ឈាមនៅក្នុងឈាមបង្ហាញជាលក្ខណៈធម្មតាក៏ដោយ តែមានរោគសញ្ញាសង្ស័យមួយចំនួនដែលទាក់ទងនឹងជំងឺគ្រាប់ឈាម។
៣) តើពេលណាត្រូវធ្វើការវិភាគគ្រាប់ឈាមនៅក្នុងឈាម?
– នៅពេលមានរោគសញ្ញាមួយចំនួនដូចជា អស់កម្លាំង ក្តៅខ្លួន កន្ទួលរឺជាំលើស្បែកហូរឈាម។
– រាល់គ្រប់អ្នកជំងឺទាំងអស់ ព្រោះថាការវិភាគគ្រាប់ឈាមនៅក្នុងឈាម បានផ្តល់ព័ត៌មានមួយផ្នែកសម្រាប់ការវិភាគបញ្ជាក់រោគវិនិច្ឆ័យនៃជំងឺ រឺមួយអាចរកឃើញដោយចៃដន្យនៃជំងឺគ្រាប់ឈាមក្នុងប្រការណាមួយ។

បញ្ជាក់: រោគសញ្ញាគ្លីនិក និងការវិភាគគ្រាប់ឈាមនៅក្នុងឈាមមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ មុនធ្វើការវិភាគកោសិកាគ្រាប់ឈាមនៅក្នុងខួរឆ្អឹង។
៤) ភាពមិនប្រក្រតី នៃកោសិកាគ្រាប់ឈាមនៅក្នុងឈាម មានដូចជា:
– វត្តមាននៃកោសិកាដើម រឺកោសិកាមិនធម្មតានៅក្នុងឈាម (blastes, atypique,…)
– ចំនួនកោសិកាថយចុះខ្លាំង (bicytopénie, pancytopénie, …)
– ចំនួនកោសិកាកើនឡើងខ្លាំង (Hyperleucocytose, polyglobulie, thrombocytose)
៥) វិធីចោះបូមយកខួរឆ្អឹង (ponction sternale, ponction iliaque)៖
ការបូមខួរឆ្អឹងគឺជាកាយវិការវេជ្ជសាស្ត្រ (geste médical) ដោយបូមខួរឆ្អឹងចេញពីឆ្អឹងទ្រូង (sternum) រឺឆ្អឹងត្រគៀក (crête iliaque) ដោយគ្មានការឈឺចាប់ តាមរយៈថ្នាំស្ពឹកប្រើនៅនឹងកន្លែង បន្ទាប់មកយកទៅវិភាគនឹងមីក្រូទស្សន៍ដោយគ្រូពេទ្យឯកទេសផ្នែកគ្រាប់ឈាម។
៦) តើពេលណាត្រូវជៀសវាងការធ្វើវិធីបូមខួរឆ្អឹង?
– មានវិបត្តិការហូរឈាមធ្ងន់ធ្ងរ (trouble de la coagulation grave)
– ប្រវត្តិធ្លាប់វះកាត់ទ្រូង (thoracotomie)
– បន្ទាប់ពីការព្យាបាលដោយកម្មរស្មីអ៊ិច នៅកន្លែងខួរឆ្អឹង
៧) លទ្ធផលនៃការវិភាគខួរឆ្អឹងបង្ហាញអំពី៖
– ការវាយតម្លៃរូបភាពទូទៅនៃកោសិកាខួរឆ្អឹង
– កោសិកាមិនធម្មតា ឬកោសិកាមហារីក
– ជំងឺមហារីកគ្រាប់ឈាមស្រួចស្រាល (leucémie aiguë)
– ជំងឺមហារីកគ្រាប់ឈាមរ៉ាំរ៉ៃ (leucémie chronique)
– ជំងឺមហារីកកូនកណ្តុរ (lymphome)
– ជំងឺឈប់ផលិតគ្រាប់ឈាម (aplasie)
– ការកើតឡើងមិនធម្មតានៃកោសិកាគ្រាប់ឈាម (SMD)
– ការកើនឡើងមិនធម្មតានៃកោសិកាគ្រាប់ឈាម (SMP)
– កង្វះគ្រាប់ឈាម (agranulocytose)
– ជំងឺប្លាកែត (thrombopathie)

ចំពោះមុខតម្រូវការចាំបាច់ក្នុងការផ្តល់ជូនសេវាវិភាគកំរិតខ្ពស់ទាំងគុណភាព និងប្រសិទ្ធភាព មន្ទីរពិសោធន៍វិភាគវេជ្ជសាស្ត្រផ្នែកឯកទេសឈាមនៃមន្ទីរពេទ្យកាល់ម៉ែត សហកាយ៉ាងជិតស្និតបំផុតជាមួយក្រុមវេជ្ជបណ្ឌិតឯកទេសគ្រប់ជំនាញដើម្បីទទួលបានពត៍មានគ្រប់ជ្រុងជ្រោយអំពីស្ថានភាពជំងឺ និងផ្តល់ជូនត្រលប់ទៅវិញនូវសេវាវិភាគប្រកបដោយភាពសុក្រឹត ដែលជាការចូលរួមចំណែកផ្តល់ជូនប្រសិទ្ធិភាពកំរិតខ្ពស់នៃការព្យាបាលរាល់គ្រប់ជំងឺពាក់ព័ន្ធនឹងជំងឺកោសិកាគ្រាប់ឈាម និងមហារីកគ្រាប់ឈាមដូចបានរៀបរាប់ខាងលើ។
“វិភាគទាន់ពេលវេលា ដោយភាពច្បាស់លាស់ នាំមកនូវការព្យាបាលមួយ ប្រកបដោយប្រសិទ្ធភាព និងទំនុកចិត្ត”៕
អត្ថបទ ៖ រស្មី



-
កីឡា១០ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


