Connect with us

សុខភាព

កុំចេះតែជឿផ្ដេសផ្ដាស!ពេទ្យថា ខ្ទឹមសមិនអាចការពារវីរុស​កូវីដបានទេ

បានផុស

នៅ

ក្រោយ​ផ្ទុះ​ព័ត៌មាន​វីរុសកូវីដ-១៩ មាន​ការ​ចែករំលែក​ត​ៗ​គ្នា​ថា ខ្ទឹម​ស​អាច​ការពារ​ជំងឺ​នេះ​បាន។ តើ​ការ​លើក​ឡើង​នេះ​ត្រឹមត្រូវ​ដែរ ឬ​ទេ? លោក​វេជ្ជបណ្ឌិត សូ សំណាង ឯកទេស​ទូទៅ និង​បាន​បម្រើ​ការ មង្គល​ទួល​សង្កែ គ្លីនិច បាន​ឲ្យ​ដឹង​ថា នោះ​ជា​រឿង​មិន​ពិត​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ក៏​បាន​បន្ត​ទៀត​ថា ការ​យក​ខ្ទឹម​ស​ដាក់​ជាប់​ខ្លួន ឬ​ខ្លះ​ទៀត​យក​ទៅ​ដាក់​ក្នុង​ច្រមុះ ព្រោះ​ជឿ​ថា​ពេល​មេរោគ​ផ្លូវ​ដង្ហើម​ប្រភេទ​ថ្មី​នោះ​ស្រូប​ចូល​ទៅ ខ្ទឹម​ស​អាច​សម្លាប់​បាន។ តែ​ទង្វើ​នោះ​អាច​បណ្ដាល​ឲ្យ​រលាក​បាន ព្រោះ​ខ្ទឹម​ស​មាន​ជាតិ​ក្ដៅ-កាត់ ដែលនាំឲ្យ​អាច​ដាច់​រលាត់ ច្រមុះ ឬស្បែកបើដាក់ជាប់រហូត ហើយ​បើ​អ្នក​មាន​បើ​រលាក​សាច់​ច្រមុះ គឺ​អាច​ប៉ះពាល់​ដល់​ផ្លូវ​ដង្ហើម ព្រោះ​ងាយ​ឆ្លង​មេរោគ​ចូល។

Premium Photo | The doctor dietitian holds in the hands of garlic.

ដូចនេះ​ការ​បំផុស​ព័ត៌មាន​ថា ខ្ទឹម​ស​អាច​ជួយ​ការពារ​បាន សូម​កុំ​ជឿ​ឲ្យ​សោះ ព្រោះ​នោះ​ជា​យុទ្ធសាស្ត្រ​ទីផ្សារ ឬ​ការ​បំភ្លៃ​គ្មាន​មូលដ្ឋាន និង​ការ​ស្រាវជ្រាវ​ច្បាស់លាស់។

ដើម្បី​ការ​ការពារ​ខ្លួន​ពី​ជំងឺ​កូរូណា​ប្រភេទ​ថ្មី យើង​មិន​ត្រឹម​តែ​ពាក់​ម៉ាស​ប៉ុណ្ណោះ​ទេ លោក​វេជ្ជបណ្ឌិត សូ សំណាង បាន​ណែនាំ​ឲ្យ​ពាក​ម៉ាស់​ប្រភេទ KN95 ព្រោះ​វា​មាន​សភាព​ក្រាស​ជាង​ម៉ាស​ទូទៅ ឬ​ក៏​ម៉ាស់សម្រាប់​វះកាត់ និង​ពាក់​វ៉ែនតា ដើម្បី​ការពារ​ខ្លួន ព្រោះ​ប្រសិនបើ​អ្នក​ជំងឺ​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី ក្អក ឬ​កណ្ដាស់ ហើយ​ខ្ទាត​ទឹក​មាត់​ចូល​ភ្នែក ក៏​អាច​ឆ្លង​បាន​ដែរ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ជំនឿផ្តេសផ្តាស ៥ យ៉ាងដែលថាអាចព្យាបាលវីរុសកូវីដ-១៩ បាន

ចុចអាន៖ អាការៈក្រោយចាក់វ៉ាក់សាំង និងសញ្ញាបញ្ជាក់ថា មានបញ្ហា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

ព័ត៌មានជាតិ៥ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

Sokha Hotels

ព័ត៌មានពេញនិយម