ព័ត៌មានជាតិ
របាយការណ៍៖ អំណោយឈាមសប្បុរសជនស្ម័គ្រចិត្តបានតែ២២%នៃតម្រូវការប៉ុណ្ណោះ
របាយការណ៍របស់មជ្ឈមណ្ឌលជាតិផ្ដល់ឈាមឱ្យដឹងថាតម្រូវការឈាមប្រចាំថ្ងៃក្នុង១ថ្ងៃត្រូវការប្រមាណ៤០០ប្លោក ខណៈឈាមដែលទទួលបានពីសប្បុរសជនស្ម័គ្រចិត្តបានតែ២២,១%នៃតម្រូវការប៉ុណ្ណោះ ដោយជំរុញធ្វើយ៉ាងណាឱ្យបង្កើតនូវទម្លាប់ និងបណ្ដុះវប្បធម៌បរិច្ចាគឈាមដោយស្ម័គ្រចិត្តបន្ថែមទៀតក្នុងប្រទេសកម្ពុជា។

ថ្លែងក្នុងពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាមនៅវិមានរដ្ឋសភាថ្ងៃទី៣០ ខែធ្នូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម លោកវេជ្ជបណ្ឌិត សុខ ប៉ូ បានឱ្យដឹងឈាមដែលត្រូវផ្គត់ផ្គង់នៅតាមមន្ទីរពេទ្យជាង៧០%គឺបានមកពីការផ្ដល់ឈាមជំនួស ដោយលោកជំរុញយ៉ាងណាឱ្យបង្កើតនូវទម្លាប់ និងវប្បធម៌នៃការបរិច្ចាគឈាមស្ម័គ្រចិត្តឱ្យបានច្រើនដើម្បីធានាការផ្ដត់ផ្គង់ឈាមគ្រប់គ្រាន់សម្រាប់អ្នកជំងឺដែលកំពុងត្រូវការឈាមនៅតាមមន្ទីរពេទ្យ។
យោងតាមទិន្នន័យអង្គការសុខភាពពិភពលោកការបរិច្ចាគឈាមដោយស្ម័គ្រចិត្តត្រូវមាន ៩០%នៃតម្រូវការទើបជាគោលដៅល្អស្របតាមនិយាមការអន្តរជាតិ។

កាលពីថ្ងៃទី៣០ ខែធ្នូ រដ្ឋសភាជាតិបានរៀបចំកម្មវិធីបរិច្ចាគឈាមជួយសង្គ្រោះជីវិតវីរកងទ័ពនិងពលរដ្ឋភៀសសឹកដែលមានការចូលរួមពីសមាជិក និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាយ៉ាងច្រើន។
ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥)លោក សួស យ៉ារ៉ា បានថ្លែងថាការបរិច្ចាគឈាមថ្ងៃនេះគឺជាការធានាដល់ការផ្គត់ផ្គង់ឈាមរៀងរាល់ថ្ងៃដល់មន្ទីរពេទ្យទូទាំងប្រទេស ព្រមទាំងបង្ហាញនូវសាមគ្គីភាពជាមួយកងទ័ពកម្ពុជាផងដែរ។ លោកថាការបរិច្ចាគឈាមរបស់មន្ត្រីសភានេះនឹងបន្តធ្វើបន្ថែមទៀត ដោយមានកិច្ចសហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាមទៅតាមបណ្ដារាជធានី និងខេត្តនានានៅកម្ពុជាផងដែរ។

ក្នុងឆ្នាំ ២០២៥ នេះមជ្ឈមណ្ឌលជាតិផ្ដល់ឈាមគ្រោងនឹងប្រមូលឈាមស្ម័គ្រចិត្តឱ្យបាន ១ សែន ៨ ម៉ឺនប្លោក បង្កើន ២០% បើធៀបទៅនឹងឆ្នាំ ២០២៤ ប្រមូលបានតែ ១ សែន ៧ ម៉ឺនប្លោក៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


