សុខភាព
ស្ត្រីគួរតែយល់ដឹង ក្នុងរយៈពេល “មុន និង អំឡុងពេល” មានផ្ទៃពោះ!
ការពិនិត្យអេកូផ្ទៃពោះ
ការពិនិត្យអេកូសាស្ត្រ ពុំមានផលប៉ះពាល់អ្វីឡើយដល់ទារកក្នុងផ្ទៃ និងអ្នកម្តាយ ទោះបីមានការពិនិត្យច្រើនដងក៏ដោយ។

ជាធម្មតាអ្នកម្តាយ ត្រូវពិនិត្យអេកូសាស្ត្រ ឲ្យបាន ៥ ដង ទៅតាមការណាត់ជួបរបស់វេជ្ជបណ្ឌិតជំនាញ ប៉ុន្តែបើសិន ក្នុងករណីណាមួយមិនធម្មតា អ្នកត្រូវពិនិត្យថែមទៀតទៅតាមស្ថានភាពជាក់ស្តែង។ ការពិនិត្យអេកូឲ្យបាន ៥ លើកនេះ គឺមានសារៈសំខាន់ទៅតាមអាយុ និងការវិវត្តន៍របស់ទារកក្នុងផ្ទៃ៖


+ លើកទី១ (នៅពេលបាត់រដូវ) ៖
– តើកូននៅក្នុង ឬ នៅក្រៅស្បូន?
– ទារកកំពុងវិវត្តន៍ ឬ ឈប់វិវត្តន៍?
+ លើកទី២ (១២អាទិត្យ-១៤អាទិត្យ) ៖
– ដើម្បីកំណត់ថ្ងៃបង្កកំណើត និងថ្ងៃគ្រប់ខែ
– តើកូនតែមួយ ឬ ភ្លោះ? (ភ្លោះ ២, ៣, ៤)
– វាស់កម្រាស់កញ្ចឹងកកូន (clarté nucale) និង ពិនិត្យរក trisomie 21
– ភាពមិនប្រក្រតីរបស់ទារក (malformation):
● សន្ទះទ្រូងចំហ (hernie diaphragmatique)
● ពោះវៀនចេញក្រៅ (laparoschisis)
● ទារកអត់លលាដ៏ក្បាល (anencéphalie)
– តើជាកូនពង (កូនដែលមិនមានរូបរាងជាទារក grossesse môlaire) ឬកូនធម្មតា
– កំណត់ភេទកូន ស្រី ឫ ប្រុស
+ លើកទី៣ (២៣អាទិត្យ-២៥អាទិត្យ) ៖
ជាអំឡុងពេល ដែលអេកូសាស្ត្រមើលលំអិត នូវគ្រប់សរីរាង្គរបស់ទារក
– ខួរក្បាល (មានទឹកក្នុងខួរ,…)
– មុខ មាត់ ភ្នែក ច្រមុះ ត្រចៀក កន្លើត (មាត់ឆែប,…)
– បេះដូង (បេះដូងប្រហោង,…)
– សួត ថ្លើម ក្រលៀន ក្រពះ ពោះវៀន ផ្លោកនោម (ពេញលក្ខណៈ,…)
– ឆ្អឹងខ្នង, សន្ទះទ្រូង (hernie diaphragmatique)
– អវយវៈ(លើស ឬខ្វះ)
+ លើកទី៤ (៣៣អាទិត្យ-៣៥អាទិត្យ) ៖
– ការលូតលាស់ និង សុខភាពទារក
– ទម្រង់ និងទម្ងន់កូន
– ទីតាំងរបស់សុក
– បរិមាណទឹកភ្លោះ
– បញ្ហាផ្សេងៗទៀត ដែលអាចកើតមានចំពោះទារក
+ លើកទី៥ (ដល់ថ្ងៃកំណត់សម្រាលហើយ មិនឈឺពោះសម្រាល) ៖
– តាមដានសុខភាពកូន (កូនខ្សោយ,…)
– តាមដានទឹកភ្លោះ (អស់ទឹកភ្លោះ, ទឹកភ្លោះតិចពេក, ច្រើនពេក,…)



បញ្ជាក់៖ ការពិនិត្យអេកូផ្ទៃពោះ ចំពោះស្ត្រីមានគភ៌ មានសារៈសំខាន់ណាស់ ក្នុងការតាមដានការវិវត្តន៍សរីរាង្គ និងដឹងពីជំងឺផ្សេងៗ របស់ទារកដែលនៅក្នុងផ្ទៃ។ ដូច្នេះសូមអញ្ជើញទៅតាមដានផ្ទៃពោះ និងពិនិត្យអេកូសាស្ត្រជាមួយគ្រូពេទ្យជំនាញ ដើម្បីធានាថា ម្តាយនិងទារកមានសុខភាពល្អ៕
អត្ថបទ៖ រស្មី
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


