KPT+
ចង់ជោគជ័យក្នុងជីវិត និងអាចសម្រេចគោលដៅនៅថ្ងៃអនាគត អនុវត្តវិធីខាងក្រោមនេះ
ជារឿងងាយស្រួលណាស់ ក្នុងការឆ្លងកាត់ជីវិតដោយមិនមានគោលដៅ ប៉ុន្តែបើគ្មានគោលដៅណាមួយទេ នោះជីវិតរបស់យើងនឹងរសាត់ ហើយថែមទាំងខ្វះគោលបំណងនិងអត្ថន័យក្នុងជីវិតថែមទៀត។
នៅក្នុងអត្ថបទនេះ អ្នកនឹងឃើញពីមូលហេតុដែលអ្នកគួរតែចាប់ផ្ដើមកំណត់គោលដៅ នាពេលអនាគត ដែលនឹងជួយអ្នកឲ្យមានជីវិតប្រសើរឡើង ៖
១. ចាប់ផ្ដើមជាមួយចក្ខុវិស័យផ្ទាល់ខ្លួន

មិនថាជាគោលដៅឬអាជីពផ្ទាល់ខ្លួនទេ អ្នកត្រូវមានចក្ខុវិស័យច្បាស់លាស់មួយថា តើអ្នកចង់បានអ្វី។ ចំណាយពេលខ្លះ ដើម្បីបានដឹងថា លទ្ធផលចុងក្រោយនឹងទៅជាយ៉ាងណា។ បិទភ្នែករបស់អ្នកហើយមើលវា តើអ្នកបានចាប់ផ្ដើមជាមួយចក្ខុវិស័យអ្វីខ្លះ តាំងពីដើមមក។
២. សួរសំណួរទៅខ្លួនឯងទាំងល្អនិងអាក្រក់
សំណួរដែលល្អបំផុត ត្រូវសួរគឺ ៖តើខ្ញុំត្រូវធ្វើអ្វីខ្លះទៅ ? នេះគឺជាសំនួរដែលមានឥទ្ធិពលខ្លាំង ព្រោះវាអាចបើកចិត្តរបស់អ្នកទៅរកលទ្ធភាព នៃការសម្រេចគោលដៅរបស់អ្នក។
សំណួរខុស ដែលត្រូវសួរគឺ ៖ តើខ្ញុំអាចសម្រេចគោលដៅនេះ ដោយរបៀបណា? សំណួរនេះច្រើនតែធ្វើឲ្យចម្លើយដែលអ្នកចង់ដឹងថា អ្នកមិនអាចធ្វើវាបាន។
អ្វីដែលអ្នកចង់ធ្វើ ក្នុងសំណួរទាំងពីរនេះគឺការបើកចិត្តរបស់អ្នកចំពោះលទ្ធភាព និងសកម្មភាព ដែលអ្នកត្រូវធ្វើ ដើម្បីឲ្យវាកើតឡើង លេចជារូបរាងឡើងមក។
៣. មើលទម្លាប់ប្រចាំថ្ងៃ

ទម្លាប់និងអាកប្បកិរិយាប្រចាំថ្ងៃរបស់អ្នក គឺជាកម្លាំងជំរុញនៅពីក្រោយលទ្ធផល ដែលអ្នកទទួលបាននៅក្នុងជីវិត។ ដោយសារតែទម្លាប់និងអាកប្បកិរិយាប្រចាំថ្ងៃរបស់អ្នក ជះឥទ្ធិពលយ៉ាងខ្លាំងទៅលើលទ្ធផលដែលអ្នកទទួលបានក្នុងជីវិត។
ដូច្នេះគួរតែចំណាយពេលខ្លះ ដើម្បីវិភាគពីខ្លួនឯង និងអាចកំណត់អត្តសញ្ញាណនៃ លទ្ធផលអវិជ្ជមាន។ ការញ៉ាំមិនត្រឹមត្រូវ ការផឹកសុរា ជក់បារី ត្អូញត្អែរ និងការនិយាយដើមគេ ឬចូលគេងយឺត ភ្ញាក់ពីដំណេកស្ពឹកស្រពន់ ហើយចំណាយពេលលេងហ្គេមក្នុងកុំព្យូទ័រពេញមួយយប់ សឹងរាល់ថ្ងៃ សុទ្ធតែជាទម្លាប់ប្រចាំថ្ងៃរបស់យើង។
៤. កំណត់កាលបរិច្ឆេទ
ប្រសិនបើគោលដៅរបស់អ្នកមិនមានពេលវេលានិងកាលបរិច្ឆេទត្រឹមត្រូវទេ អ្នកនឹងរកលេសដោះសារសម្រាប់ខ្លួនឯង។
ជាការពិត អ្នកអាចកែតម្រូវពេលវេលាកំណត់របស់អ្នក ប្រសិនបើអ្នកឃើញថាខ្លួនឯងមានមហិច្ឆតាជាមួយគោលដៅ។
អ្នកមិនចាំបាច់សម្រេចគោលដៅធំៗក្នុងឆ្នាំដំបូងទេ តែអ្នកចាំបាច់ត្រូវមានគោលដៅប្រចាំឆ្នាំ ដែលនាំអ្នកឲ្យកាន់តែខិតជិតគ្នាជារៀងរាល់ថ្ងៃ។ ចងចាំថា ខែនិងឆ្នាំ ជាជំហានឆ្ពោះទៅរកគោលដៅធំៗ នាពេលអនាគត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


