KPT+
ចង់សម្រេចគោលដៅធំៗ ចៀសរឿងទាំង ៥ នេះសិន
ការរក្សាខ្លួនឯងជាផ្នែកមួយនៃគន្លឹះនៃការជោគជ័យ។ ភាពជាប់លាប់ ក៏ជួយក្នុងការផ្លាស់ប្តូររបៀបដែលអ្នកធ្វើការសម្រេចចិត្ត និងក្នុងការរស់នៅក្នុងដំណើរការនៃជីវិតរបស់អ្នកជារៀងរាល់ថ្ងៃ។ ខាងក្រោមនេះ ជារឿងដែលអ្នកគួរចៀសវាង ប្រសិនបើចង់សម្រេចគោលដៅខាងមុខ។
១ មានអារម្មណ៍សង្ស័យខ្លួនឯង មនុស្សគ្រប់រូបប្រាកដជាមានការសង្ស័យអំពីខ្លួនឯង។ ការសង្ស័យលើខ្លួនឯងជាទម្លាប់ផ្លូវចិត្តដែលតែងចោទសួរ និងវាយតម្លៃខ្លួនឯង។ ពេលខ្លះការសង្ស័យនោះ អាចកើតចេញពីបេះដូងដោយខ្លួនឯងដោយសារតែរបួសកាលពីអតីតកាល ហើយវាក៏អាចមកពីការស្តាប់យោបល់ពីអ្នកដ៏ទៃផងដែរ។ ការសង្ស័យច្រើនតែធ្វើឲ្យអ្នកមានអារម្មណ៍បាត់បង់នូវអ្វីដែលអ្នកបានសម្រេច ដោយសារតែអ្នកខ្លាចក្នុងការព្យាយាម។ ការសង្ស័យខ្លួនឯងគ្រាន់តែជាការភ័យខ្លាច ដែលអ្នកបង្ហាញដើម្បីការពារអ្នកពីការបាត់បង់។ ការសង្ស័យនេះ នឹងបំផ្លាញបន្ទាយនៃភាពជាប់លាប់។ ប្រសិនបើអ្នកចង់ឲ្យស្របនឹងគោលដៅដែលអ្នកចង់សម្រេចបាន កុំបង្វែរត្រចៀកទៅរកមតិអវិជ្ជមាន ហើយបញ្ជាក់ប្រាប់ខ្លួនឯងថា ការសង្ស័យមិនមែនជាការពិតនោះទេ។

២ មិនទទួលយកការបរាជ័យកន្លងមក ការធ្វើឲ្យមានសន្តិភាពជាមួយនឹងការបរាជ័យផ្សេងៗដែលកើតឡើងក្នុងអតីតកាលមិនមែនជារឿងងាយស្រួលនោះទេ។ ក្នុងនាមជាមនុស្សធម្មតាម្នាក់ដែលមិនល្អឥតខ្ចោះ ការធ្វើខុស និងមិនសម្រេចអ្វីមួយជារឿងធម្មជាតិ។ មិនគួរជាការបរាជ័យដែលត្រូវដោះស្រាយដោយអារម្មណ៍សោកសៅ និងសោកស្ដាយដែលអូសបន្លាយឡើយ។ រឿងដែលអ្នកត្រូវចងចាំ និងដាក់បញ្ចូលក្នុងខ្លួន គឺនៅពេលដែលអ្នកជួបប្រទះនឹងភាពបរាជ័យ អ្នកមិនគួរចុះចាញ់ ហើយងើបឡើងវិញដើម្បីព្យាយាមម្ដងទៀត។ សមិទ្ធិផលដ៏អស្ចារ្យត្រូវបានឆ្លងកាត់ការតស៊ូផ្សេងៗដែលមិនងាយស្រួល ហើយពិតណាស់បានឆ្លងកាត់ដំណើរការបរាជ័យជាច្រើន។ រឿងដែលត្រូវតែដឹងនោះគឺថា ពេលយើងបរាជ័យ យើងបានបើកទ្វារនៃការតស៊ូបន្ទាប់ ព្រោះយើងហ៊ានព្យាយាម។
៣ មានទម្លាប់អាក្រក់ បើអ្នកចង់ឲ្យជីវិតផ្លាស់ប្ដូរ ប្រាកដណាស់ អ្នកត្រូវផ្លាស់ប្ដូរទម្លាប់ជាមុនសិន។ ទម្លាប់អាក្រក់នឹងរារាំងដំណើរការនៃការសម្រេចគោលដៅ។ មិនចាំបាច់ល្អឥតខ្ចោះនោះទេ ប៉ុន្តែការផ្លាស់ប្តូរបន្តិចបន្តួច អាចធ្វើឲ្យជីវិតរបស់អ្នកកាន់តែប្រសើរឡើង ប្រសិនបើអ្នកធ្វើវាជារៀងរាល់ថ្ងៃ។ ទម្លាប់អាក្រក់នេះកើតមានព្រោះវាធ្លាប់ធ្វើជាញឹកញាប់ហើយធ្វើដដែលៗ។ ការកម្ចាត់ទម្លាប់អាក្រក់មិនមែនជារឿងងាយស្រួលដូចការគិតនោះទេ។ ជាការពិតណាស់ វាទាមទារការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តច្រើន។ វាត្រូវចំណាយពេល៦៦ ថ្ងៃដើម្បីបំបែកទម្លាប់ ហើយជំនួសវាដោយគំរូថ្មី។ ចាប់ផ្តើមជាមួយរឿងតូចតាចជាមុនសិន ហើយរៀបចំផែនការល្អសម្រាប់ជីវិតរបស់អ្នកនាពេលអនាគត។ កុំភ្លេចផ្តល់រង្វាន់ដល់ខ្លួនឯង ពេលអ្នកបានជោគជ័យ ក្នុងការលុបបំបាត់ទម្លាប់អាក្រក់របស់អ្នក។

៤ កុំផ្តោតលើដំណើរការដែលបានអនុវត្ត ភាពជាប់លាប់ក្នុងជីវិតគឺទាំងអស់អំពីការរក្សាការផ្តោតអារម្មណ៍ និងការប្តេជ្ញាចិត្តយ៉ាងពិតប្រាកដដើម្បីសម្រេចបានវា។ ម្យ៉ាងវិញទៀត ប្រសិនបើអ្នកមិនធ្ងន់ធ្ងរទេ គោលដៅរបស់អ្នកនឹងពិបាកសម្រេច។ កុំផ្តោតលើគោលដៅច្រើនពេក ជាជាងធ្វើរឿងដែលធ្វើឲ្យអ្នកបាក់ទឹកចិត្ត ចូរផ្តោតលើដំណើរការដែលអ្នកកំពុងឆ្លងកាត់ ដើម្បីឲ្យមានភាពស៊ីសង្វាក់គ្នា ក្នុងការព្យាយាមសម្រេចគោលដៅរបស់អ្នក។
៥ មិនមានវិន័យក្នុងការធ្វើអ្វីមួយ ការប្រៀនប្រដៅនឹងជួយអ្នកឲ្យបន្តធ្វើអ្វីៗបានជាប់លាប់។ បើគ្មានវិន័យ អ្នកប្រាកដជានឹងមើលស្រាលរឿងតូចតាច ដែលក្រោយមកក្លាយជាទម្លាប់អាក្រក់ និងរារាំងអ្នកក្នុងការសម្រេចគោលដៅ។ ការមានវិន័យក៏អាចធ្វើឲ្យអ្នកបន្តដំណើរបានដែរ ទោះបីជាអ្នកគិតថាអ្នកខ្លាចបរាជ័យក៏ដោយ។ ដើម្បីមានវិន័យ អ្នកត្រូវតែមានចក្ខុវិស័យច្បាស់លាស់ អំពីអ្វីដែលអ្នកចង់សម្រេច។ ម៉្យាងវិញទៀត ប្រសិនបើគោលដៅរបស់អ្នកមិនច្បាស់លាស់ នោះអ្នកអាចនឹងវង្វេង ឬត្រូវបានរំខានដោយរឿងផ្សេងទៀតដែលខុសពីគោលដៅដើម។ ចាប់ពីពេលនេះតទៅ ត្រូវបង្កើតអាកប្បកិរិយាប្រកបដោយវិន័យក្នុងខ្លួនឯង ព្រោះបើអ្នកមិនមានវិន័យ វានឹងបង្កបញ្ហាដូចជា បញ្ហាសុខភាព ការងារយឺតយ៉ាវ ភាពវឹកវរ និងរឿងផ្សេងៗដែលប្រមូលផ្តុំ និងបន្ទុកខ្លួនឯង។

គោលដៅធំ ប្រាកដជាទាមទារការលះបង់ និងការតស៊ូដ៏អស្ចារ្យ។ ចៀសវាងអ្នកឯង ពីអ្វីដែលរារាំងយើងក្នុងការសម្រេចគោលដៅខាងមុខ ដោយការចាប់ផ្តើមពីរឿងតូចតាចមុន តែត្រូវធ្វើជាប្រចាំរាល់ថ្ងៃដែរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


