KPT+
ទោះបីមានគូប្រកួតប្រជែងច្រើនក៏ដោយ គន្លឹះទាំងនេះអាចជួយហាងកាហ្វេនៅតែលក់ដាច់ខ្លាំង
សព្វថ្ងៃនេះ អាជីវកម្មហាងកាហ្វេកំពុងរីកដុះដាលពាសពេញប្រទេសកម្ពុជា។ ប្រសិនបើអ្នកកំពុងបើកហាងកាហ្វេ ហើយមានហាងផ្សេងបើកច្រើនជាគូប្រកួតប្រជែង តើត្រូវធ្វើដូចម្ដេចដើម្បីបន្តលក់ដាច់?
ក្រៅពី គុណភាព អនាម័យ និងតម្លៃឲ្យសមរម្យដែលហាងដទៃមានដែរនោះ ម្ចាស់ហាងកាហ្វេគួរមាន ៣ យ៉ាងនេះផ្សេងពីគេ ដើម្បីរក្សាអតិថិជនឲ្យចូលហាងអ្នកមិនដាច់៖
១. ស្រឡាញ់អតិថិជន៖ ផ្ដល់ក្តីស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះអតិថិជន ដោយធ្វើឲ្យអតិថិជនមានអារម្មណ៍រីករាយចំពោះសេវាកម្មរបស់អ្នក។ គោលការណ៍ទាំងនេះបង្កើតឲ្យអតិថិជនមានទំនុកចិត្ត។ បើអ្នកលក់គ្មានក្តីស្រឡាញ់ចំពោះអតិជនទេ វាធ្វើឲ្យអតិថិជនគ្មានទំនុកចិត្តលើទំនិញនិងសេវាក្មរបស់អ្នកនោះឡើយ។

២. យល់ពីតម្រូវការអតិថិជន៖ រៀនសូត្រពីអតិថិជន ដោយត្រូវស្វែងយល់ពីបញ្ហា និងតម្រូវការរបស់អតិថិជនដើម្បីធ្វើការដោះស្រាយ។ បើមិនស្វែងយល់ពីបញ្ហារបស់អតិថិជនទេ ការលក់ក៏មិនដាច់នោះដែរ។ រាល់អ្នកជំនួញដែលពូកែៗ សុទ្ធតែជាអ្នកស្គាល់ពីតម្រូវការរបស់អតិថិជន ហើយបំពេញតម្រូវការនោះជូនភ្ញៀវបានយ៉ាងពេញចិត្ត។

៣. មិនគិតពីផលចំណេញជ្រុលពេក៖ ទោះបីអ្នករកស៊ីត្រូវការប្រាក់ចំណេញ តែមិនគួរគិតប្រាក់ចំណេញេជ្រុលពេកនោះទេ គួរគិតពីគុណភាពផលិតដល់អតិថិជនជារឿងទីមួយវិញ។ ជួនកាលបើគិតប្រាក់ចំណេញពេក អារម្មណ៍អ្នកនឹងគិតតែពីប្រាក់ ហើយមិនខំបង្កើតរសជាតិដែលមានគុណភាពដល់អតិថិជន។ ប្រាក់ចំណេញគង់តែកើតតាមក្រោយទេ ឲ្យតែអ្នកព្យាយាមបង្កើតរសជាតិបានល្អ មានចិត្តស្រឡាញ់អតិថិជន និងចេះយល់ពីអារម្មណ៍របស់អតិថិជន អាជីវកម្មនឹងមានដំណើរការយ៉ាងល្អបំផុត៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖បើឆ្លាត ហាងកាហ្វេតូចៗ គឺជាគំនិតផ្តើមអាជីវកម្មល្អជាងទិញអជ្ញាប័ណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


