KPT+
អាហារប្រណីត ៧ មុខមានតែសេដ្ឋីទេដែលអាចទិញបាន!
ឮតែចំណងជើងប្រាកដជានៅមិនសុខចង់ដឹងថា អាហារពិសេសណាខ្លះ ទើបបានតែមហាសេដ្ឋីអាចមានសិទ្ធិទទួលទានបាន។
កុំសៅហ្មងយូរអី ចូលមកអានអត្ថបទទាំងអស់គ្នា ដើម្បីបញ្ចប់ចម្ងល់នូវអាហារដែលមានតម្លៃរាប់លានដុល្លាររបស់មហាសេដ្ឋីទាំងនោះម្ដងមើល!
១. ស៊ុបព្រុយត្រីឆ្លាម

នៅប្រទេសចិន ស៊ុបព្រុយត្រីឆ្លាមត្រូវបានគេបរិភោគក្នុងឱកាសពិសេសដូចជា ពិធីមង្គលការ។ បើនៅសហរដ្ឋអាមេរិកអាចថា លំបាកក្នុងការទទួលទាន ដោយសារតែនៅទីក្រុងញូវយ៉ក ចំពោះស៊ុបព្រុយត្រីឆ្លាមមួយចានមានតម្លៃ ៦៥ ដុល្លារ។
២. នំឃុកឃី

ជឿទេ ចំណាយ ៩០ ដុល្លារលើនំឃុកឃីតែមួយ ស្ដាប់ទៅគួរឱ្យអស់សំណើចណាស់ តែវាជាការពិត ហើយជាស្នាដៃរបស់ Antolpo ដែលជាអ្នកបង្កើតស្នាដៃសិល្បៈមួយនេះ ដែលអាចបរិភោគបាន។ ឃុកឃីទាំងនេះស្រស់ស្អាត ហើយអ្នកអាចនិងមិនហ៊ានបរិភោគ ព្រោះមិនមែនជាឃុកឃីធម្មតាទទួលទានជាមួយកាហ្វេមួយកែវឡើយ។ រូបរាងរបស់នំត្រូវបានរុំដោយប្លាស្ទិក មុនពេលដាក់ចូលទៅក្នុងប្រអប់ដ៏ឆើតឆាយ។ នំទាំងអស់ត្រូវបញ្ជាទិញតាមអ៊ីមែលដែលនៅក្នុងស្រុក។ ដូច្នេះប្រសិនបើអ្នកចង់សាកល្បងទទួលទានវា អ្នកនឹងត្រូវធ្វើដំណើរទៅប្រទេសជប៉ុនហើយ។
៣. Poutine

មុខម្ហូបមួយក្នុងចំណោមមុខម្ហូបដែលបានចុះហត្ថលេខារបស់ប្រទេសកាណាដាគឺ Poutine ដែលជាម្ហូបមានដំឡូងបារាំងបំពងលាយឈីសនិងសាច់។ លោក Buzzfeed Worth It ដែលជាតារា YouTube ល្បី បានទៅសាកល្បងទទួលទាន Poutine ដែលមានតម្លៃ ១០០ដុល្លារនៅ Poutineville ក្នុងទីក្រុង Montreal ។
៤. Milkshake

Milkshake ត្រូវបានចម្រាញ់យកតែគ្រឿងផ្សំល្អៗ មួយចំនួនពីជុំវិញពិភពលោកដូចជាទឹកដោះគោ Jersey ការ៉េម Tahitian វ៉ាននីឡា ក្រែម Devonshire clotted ក្រដាសមាស ២៣ ក្រាម និងគ្រឿងផ្សំជាច្រើនទៀត។ ទាំងអស់នេះត្រូវបានបញ្ចូលគ្នានៅក្នុងកែវតែមួយ ដែលគ្របដណ្ដប់ដោយគ្រីស្តាល់ Swarovski ។ សម្រាប់អ្នកដែលហ៊ានចំណាយប្រាក់ច្រើនសម្រាប់ Milkshake គឺមានតែអ្នកមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងអ្នកល្បីល្បាញតែប៉ុណ្ណោះ ព្រោះ Milkshake មួយកែវ មានតម្លៃ១០០ដុល្លា។
៥. មី Ramen

នៅប្រទេសជប៉ុន Ramen ត្រូវបានគេយកចិត្តទុកដាក់ជាងអ្វីទាំងអស់។ ភោជនីយដ្ឋាន Fujimaki Gekijyo មានបម្រើជូននូវមី ៥ រសជាតិដែលមិនធ្លាប់មាន ដែលមានតម្លៃ ១១០ ដុល្លារក្នុងមួយចាន។ វាត្រូវបានផលិតឡើងសម្រាប់តែអ្នកដែលស្គាល់ម្ចាស់ភោជនីយដ្ឋានប៉ុណ្ណោះ។
៦. ហត់ដក

ហតដកថ្លៃជាងគេបំផុតនៅលើពិភពលោក ដែលលោកអ្នកអាចរកទិញបាននៅឡានដឹកទំនិញមួយដែលមានឈ្មោះថា តូក្យូ នៅទីក្រុង Seattle រដ្ឋវ៉ាស៊ីនតោន ហើយវាមានតម្លៃដល់ទៅ ១៤៥ ដុល្លារ។ “Juuni Ban” ត្រូវបានផលិតជាមួយនំឈីស ផ្សិត Maitake បឺរ Teriyaki ខ្ទឹមបារាំង ខ្ទិះឈីស សាច់គោវ៉ាហ្គី សាច់ត្រីខ្មៅពងត្រី ពងទានិងទឹក mayonnaise ជប៉ុន។
៧. ឈីសម៉ាកប្រភេទ ‘N’

វាមិនមែនជាម្ហូបដែលអ្នកអាចកុម្ម៉ង់ទិញនៅភោជនីយដ្ឋានបានស្រួលចិត្តឡើយ ឈីស ‘N’ ជាមុខម្ហូបដែលមានបង្កងពេញដោយគ្រឿងទេស ដែលមាននំម៉ាការ៉ូនី និងឈីសដែលដាក់នៅខាងលើជាមួយត្រសក់។ តម្លៃរបស់ម្ហូបមួយចាននេះគឺ ១៩៥ ដុល្លារ ហើយអាចទទួលទានបានដល់ ២ ទៅ ៤ នាក់ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


