Connect with us

KPT+

ជីវិត​ប្រចាំ​ថ្ងៃ​របស់​មហាសេដ្ឋី TESLA និង SPACEX ព្រមទាំងទម្លាប់​ពេល​ទំនេរ

បានផុស

នៅ

ក្នុង​នាម​ជា​មហាសេដ្ឋី​លំដាប់​ទី ៥ នៅ​លើ​ពិភពលោក​ Elon Musk បាន​លះបង់​ពេល​វេលា​ភាគច្រើន​របស់​លោក​ធ្វើ​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Tesla និង SpaceX តែទស្សនាវដ្តី Forbes បាន​លាត​ត្រដាង​អំពី​ទម្លាប់​ខ្លះៗ​ដែល​មហាសេដ្ឋី​បច្ចេកវិទ្យា​រូប​នេះ ​ចូលចិត្ត​ធ្វើ​បំផុត​ក្រៅ​ពី​ការងារ ៖

១. ងប់ងុល​ជាមួយ​សៀវភៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិនមែន​ជា​រឿង​អាថ៌កំបាំង​ទេ​ដែល​ថា​បុរស​បច្ចេកវិទ្យា​រូប​នេះ ជា​​មនុស្ស​ដែល​ស្រលាញ់​សៀវភៅ​ខ្លាំង។ លោក Elon Musk បាន​លាតត្រដាង​ថា ​លោក​ចេះ​អាន​សៀវភៅ​តាំង​ពី​នៅ​វ័យក្មេង​ ខណៈ​ពេល​ធំ​លោក​ឡើង​នៅ​អាហ្វ្រិក​ខាងត្បូង។

ការ​អាន​របស់​លោក​មាន​តាំង​ពី​ប្រលោមលោក​បែប​ស្នេហា​ រឿងប្រលោមលោក​បែប​វិទ្យាសាស្ត្រ​ រហូត​ដល់​ជីវប្រវត្តិ​និង​វិស្វកម្ម​រចនា​សម្ព័ន្ធ​ ដែល​បាន​ផ្ដល់​ឲ្យ​លោក​មើល​ឃើញ​និង​ជំរុញ​ឲ្យ​បង្កើត​រ៉ុកកែត​ឡើង​មក។

២. ចូលចិត្ត​ដុត​នំ​

នៅ​ក្នុង tweet កាលពី​ឆ្នាំ ២០១៦  Elon Musk បាន​ចែករំលែក​ពី​របៀប​ដុត​នំ​ឃុកឃី​ នៅ​ពេល​ព្រឹក​ថ្ងៃ​អាទិត្យ។ រឿង​នេះ​ក៏បាន​ប្រែក្លាយ​លោក Elon Musk និង​ប្អូនប្រុស​ក្លាយ​ជា​មនុស្ស​ដែល​មាន​ជំនាញ​ខាង​ផ្ទះ​បាយ​ដែរ។

៣.លេង​ហ្គេម​ខ្លាំង

មហាសេដ្ឋី​រូប​នេះ​ក៏​ជា​អ្នក​ចូលចិត្ត​លេង​ហ្គេម​ ជា​វីដេអូ​ផង​ដែរ។ រឿង​នេះ​មិន​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ ​ព្រោះ Elon Musk ថែម​ទាំង​បាន​លក់​វីដេអូ​ហ្គេម​មួយ​ដែល​មាន​ឈ្មោះថា Blastar ក្នុង​តម្លៃ ៥០០ ដុល្លារ​ នៅ​ពេល​លោក​មាន​អាយុ ១២ ឆ្នាំ​និង​ធ្លាប់​ធ្វើការ​នៅ​ Rocket Science ។

៤ ទស្សនា​កម្មវិធី Netflix និង HBO

ទោះបី​ជា​កាលវិភាគ​ប្រចាំថ្ងៃ​មាន​ការ​កកស្ទះ​យ៉ាងណា​ក៏ដោយ Elon Musk នៅ​តែ​រក​ពេលវេលា​ដើម្បី​មើល​ខ្សែ​ភាពយន្ត​តាម​ទូរទស្សន៍ Netflix និង HBO ។

លោក​បាន​ប្រាប់​ថា​ នៅ​លើ Silicon Valley គឺ​ផ្ដោត​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ប្រឌិត​និង Black Mirror ដែល​ស្វែងយល់​ពី​ទំនាក់ទំនង​របស់​មនុស្ស​ជាតិ​ទៅ​នឹង​បច្ចេកវិទ្យា។

បុរស​អ្នក​ជំនួញ​រូប​នេះ​ថែម​ទាំង​មាន​វត្តមាន​ជា​ភ្ញៀវកិត្តិយស​ នៅ​ក្នុង​កម្មវិធី​មួយ​ចំនួន​ដូចជា The Big Bang Theory និង The Simpsons ក៏​ដូចជា​នៅ​ក្នុង​រឿង Iron Man 2 ផង​ដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖scmp

ចុចអាន៖ទាំង​វ័យ​ក្មេង​និង​ស្រស់​ស្អាត​ផង MICA TAN ទទួល​ពាន​ជា​ឥស្សរជន​គំរូ​ដ៏​មាន​ឥទ្ធិពល​នៅ​ហ្វីលីពីន

ចុចអាន៖ចប់​ចំណេះ​ទូទៅ រើស​មុខ​វិជ្ជា​រៀន​បែបណា​កុំ​ឲ្យ​ខុស?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ វិនាទី មុន

យុវជនសង្គមស៊ីវិល ជួបពិភាក្សាជាមួយតំណាងក្រសួងព័ត៌មាន លើកិច្ចការសង្គម និងព័ត៌មាន

កីឡា៤៨ វិនាទី មុន

សហព័ន្ធបាល់ទាត់កម្ពុជាបង្ហាញផែនការធំគួរឲ្យចាប់អារម្មណ៍ឆ្ពោះទៅឆ្នាំ២០៣៨

ព័ត៌មានជាតិ២០ នាទី មុន

ដីក្នុង​​ភូមិសាស្រ្ត​ក្រុងបាត់ដំបង និងស្រុកសង្កែ ត្រៀម​​បម្រុងអភិវឌ្ឍន៍ជា​អាកាសយានដ្ឋាន​បាត់ដំបង​ថ្នាក់ ៤C

ជីវិតកម្សាន្ដ២៦ នាទី មុន

Travis Kelce ​មិន​ស្ថិត​ក្នុង​ចំណាប់អារម្មណ៍​ស្នេហា​ដ៏​មាន​បំផុត​ទាំង ៥ ​របស់​ Taylor Swift ទេ ?

ជីវិតកម្សាន្ដ២៦ នាទី មុន

ខេមរៈ សិរីមន្ត ខកចិត្តបុគ្គលម្នាក់រិះគន់បទ«អូនរាំអែន» ខណៈថៃគាំទ្រពេញប្រទេស

Sokha Hotels

ព័ត៌មានពេញនិយម