Connect with us

KPT+

ទម្លាប់ ៧ យ៉ាង​ដែល​​ផ្លាស់ប្ដូរ​ជីវិត​យើង​ភ្លាមៗ​

បានផុស

នៅ

ជីវិត​រស់​មក​ដល់​សម័យកាល​នេះ​ហើយ មិន​គួរ​មក​ខ្ជះខ្ជាយ​ធ្វើ​រឿង​ដែល​គ្មាន​ប្រយោជន៍​ឡើយ។ គ្រប់គ្នា​មាន​ពេល​វេលា​កំណត់​នៅ​លើ​ផែនដី ​ហើយ​ក៏​ត្រូវ​ការ​ពេលវេលា​ច្រើន​ដើម្បី​ធ្វើ​រឿង​របស់​ដែល​ខ្លួន​ចង់​ធ្វើ។ មិនមែន​នៅ​ច្រណែន​ នៅ​ឈ្នានីស​គ្នា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ទេ។ គួរ​យក​ពេល​ក្ដៅ​ទ្រូង​រោលរាល​របស់​អ្នក ​មក​បង្វែរ​ជា​រឿង​ល្អៗ​វិញ​ប្រសើរ​ជាង។

នេះ​គឺ​ជា​ទម្លាប់ ៧ យ៉ាង​ ដែល​ត្រូវ​ផ្លាស់ប្ដូរ​ជីវិត​យើង​នៅ​ពេល​នេះ កុំ​ចាំ​ស្អែក​ឲ្យ​សោះ៖

១. ស្ដាប់​ច្រើន​និយាយ​តិច

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ពេល​​និយាយ ​យើង​គ្រាន់​តែ​និយាយ​ឡើងវិញ​នូវ​អ្វី​ដែល​មាន​នៅ​ក្នុង​ចិត្ត​ប៉ុណ្ណោះ។ ប៉ុន្តែ​នៅ​ពេល​ស្ដាប់​ យើង​កំពុង​តែ​រៀន​អ្វី​ថ្មី។ យើង​​មិន​ត្រឹម​តែ​អាច​រៀន​អ្វី​ថ្មីៗ​ប៉ុណ្ណោះ​ទេ តែ​ក៏​អាច​សន្សំសំចៃ​ថាមពល​មួយ​ចំនួន​ដែល​បាន​ខ្ជះខ្ជាយ។

រៀន​អ្វី​ថ្មី​រាល់​ថ្ងៃ​ដោយ​ការ​ស្ដាប់​ ​ប្រសើរ​ជាង​និយាយ​ឡើង​វិញ​នូវ​អ្វី​ដែល​យើង​បាន​ដឹង​រួច​ហើយ​ឬ​ធ្វើ​រឿង​ណាមួយ​មិន​គប្បី​នឹង​ជីវិត​ខ្លួនឯង (រឿង​ធ្វើ​ឲ្យ​គេ​ក្ដៅ​ក្រហាយ)។

. ស្វែងរក​គោលបំណង​ក្នុង​រឿង​គ្រប់យ៉ាង

ការ​ធ្វើ​រឿង​ដោយ​គ្មាន​ចេតនា ​មិន​បាន​ជួយ​យើង​តាម​វិធី​ដែល​យើង​ចង់បាន​ឡើយ។ ចូរ​ស្វែងរក​គោលបំណង​ ក្នុង​គ្រប់យ៉ាង​ដែល​កំពុង​ធ្វើ​សព្វថ្ងៃ​ ព្រោះ​គោលបំណង​អាច​នាំ​យើង​ជោគជ័យ​ច្រើន​ជាង​គ្មាន។

ត្រូវតែ​ស្វែងរក​អត្ថប្រយោជន៍​ដែល​យើង​ត្រូវ​បាន​ នៅ​ពេល​បំពេញ​ភារកិច្ច​ពិសេស​នោះ។ ប្រសិន​បើ​គ្មាន​ទេ​ យើង​មិន​គួរ​បំពេញ​ភារកិច្ច​នោះ​ទេ ​លើកលែងតែ​យើង​ចង់​ធ្វើ​ប៉ុណ្ណោះ។

៣. ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​កម្លាំង​ផ្លូវចិត្ត

ភាព​តានតឹង​ផ្លូវ​ចិត្ត​ គឺ​ជា​អ្វី​ដែល​បំបែក​មនុស្ស​ លែង​ទទួល​បាន​ជោគជ័យ។ បើ​យើង​ចង់​ឡើង​ទៅ​ទី​ខ្ពស់​ ​សូម​ត្រៀម​ខ្លួន​ទទួលយក​ការ​ឈឺចាប់។ នោះ​ជា​របៀប​ដែល​ជីវិត​ដំណើរការ យើង​ចង់​បាន​កាន់​តែ​ច្រើន ​យើង​នឹង​ត្រូវ​ប្រឈម។ បើ​ចង់​ដោះស្រាយ​តែ​រឿង​ធម្មតា​ មិន​ចង់​ជួប​ឧបសគ្គ​ឬ​រឿង​ពិបាក​ៗ ​ចូរ​នៅ​កន្លែង​ដើម​ចុះ។

. ជួយ​មនុស្ស​ជុំវិញ​ខ្លួន

ជួយ​នរណា​ម្នាក់​មិន​ធ្វើ​ឲ្យ​យើង​ចំណាយ​ពេល​រាប់​រយ​ម៉ោង​ឬ​ចំណាយ​ប្រាក់​រាប់​លាន​ដុល្លារ​ទេ។ សូម្បី​តែ​ជំនួយ​តូចតាច​ក៏​មាន​តម្លៃ​ច្រើន​ជាង​ការ​ជួយ​នៅ​ពេល​ដែល​នរណា​ម្នាក់​មិន​ត្រូវការ​យើង។

អ្វី​ដែល​យើង​បាន​ធ្វើ​នៅ​ថ្ងៃ​នេះ​ នឹង​ត្រូវ​បាន​ត្រលប់​មក​មក​វិញ​ តែ​មិនមែន​ថ្ងៃ​នេះ ​ឬ​ថ្ងៃ​ស្អែក​ទេ ​ប៉ុន្តែ​ថ្ងៃ​ណា​មួយ​នា​ពេល​អនាគត។

៥. រៀន​អ្វី​ដែល​ថ្មី

ជីវិត​គឺ​ជា​ដំណើរ​មួយ​ដែល​មិន​ចេះ​ឈប់​ ហើយ​រៀន​ទៅមុខ​រហូត​ជានិច្ច។ រៀន​អ្វី​ដែល​ថ្មី​រហូតដល់​យើង​មាន​សមត្ថភាព​ក្នុង​ការ​ធ្វើ​រឿង​ដែល​លំបាក​ៗ​នៅ​ចំពោះ​មុខ។

. សួរ​សំនួរ

សួរ​សំណួរ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន​ ទើប​​យើង​អាច​បង្កើន​ចំណេះដឹង​កាន់​តែ​ច្រើន។ កុំ​កំណត់​ចំណេះដឹង​របស់​យើង ​ចំពោះ​ទីផ្សារ​រណា​មួយ​ត្រឹម​ប៉ុណ្ណឹង។ រៀន​សួរ​ រៀន​ឆ្លើយ ​ហើយ​វិធី​នេះ​​នឹង​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​មនុស្ស​ដែល​មាន​សមត្ថភាព ​ជាង​បុគ្គល​ធម្មតា។

៧. បង្កើត​គោលដៅ​ថ្មី

ការ​រស់នៅ​ដោយ​គ្មាន​គោលដៅ​គឺ​គ្មាន​ប្រយោជន៍​ទេ។ ប្រសិនបើ​យើង​មិន​ពេញចិត្ត​នឹង​ជីវិត​រស់នៅ ​គួរ​តែ​បង្កើត​គោលដៅ​ថ្មី​រាល់ថ្ងៃ។

ការ​កំណត់​គោលដៅ​ថ្មី​រាល់​ពេល​ មិនមែន​មានន័យថា​ យើង​ជា​មនុស្ស​លោភលន់​នោះ​ទេ ​ប៉ុន្តែ​វា​បង្ហាញ​ថា​ យើង​បាន​ត្រៀម​ខ្លួន​ដើម្បី​សម្រេច​បាន​អ្វី​មួយ​ប្រសើរ​ជាង​មុន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖lifehacks

ចុចអាន៖វិធី ៥ បញ្ឈប់​គំនិត​អវិជ្ជមាន​ដែល ​​រិះគន់​ខ្លួនឯង​បំបាក់​ទឹកចិត្ត

ចុចអាន៖ហេតុផល​ដែល​អ្នក​គួរជ្រើសរើស ​​ធ្វើ​តាម​ក្ដី​សុបិន​របស់​ខ្លួនឯង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទី មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១២ នាទី មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ១៩ នាទី មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ២២ នាទី មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ២៣ នាទី មុន

រដ្ឋមន្ត្រីសុខាភិបាល ជំរុញឱ្យយកចិត្តទុកដាក់បន្ថែមទៀត និងកុំមើលរំលងចំពោះបញ្ហាជំងឺរបេង

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម