Connect with us

KPT+

សារចុងក្រោយ មុនទទួលមរណភាព​របស់មហាសេដ្ឋី T. Boone Pickens ដែល​គ្រប់គ្នាគួរតែអាន

បានផុស

នៅ

សារបណ្តាំទំាងស្រុងពីមហាសេដ្ឋី T. Boone Pickens ដែលបានចែករំលែកមុនពេលគាត់ស្លាប់ កាលពីថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០១៩ កន្លងទៅ ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពេលដែលអ្នកបានអានសារនេះ ខ្ញុំបានឆ្លងផុតពីពិភពលោកនេះហើយ !

ជឿចុះ ការស្លាប់ មិនមែនជាបញ្ហាធំសម្រាប់យើងទំាងអស់គ្នាទេ!

ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ខ្ញុំបានមកដល់ភាពពិតដ៏ក្រៀមក្រំ ដែលជីវិតរបស់ខ្ញុំពិតជាមាននាឡិកាកំណត់ម៉ោងរង់ចាំ។

ដូចទម្លាប់ ខ្ញុំបានចំណាយពេលរង់ចាំ​នេះ បន្សល់ទុកគំនិតមួយចំនួនដែលឆ្លុះបញ្ចាំងពីជីវិតជាអ្នកមាន និងភាពពិត​ដ៏ពេញលេញនៃ​បទពិសោធន៍​របស់ខ្ញុំ។

ខ្ញុំមានលទ្ធភាពប្រមូលបានអ្នកគាំទ្រ Linkedin ចំនួន ១.៩ លាននាក់។ នៅលើបណ្តាញសង្គម Twitter មានចំនួនជាង ១៤៥,០០០ សូមអរគុណ! ហើយ​នេះ​ជាការលារបស់ខ្ញុំចំពោះអ្នកគាំទ្រ​រាល់គ្នាផងដែរ។

សំណួរមួយដែលខ្ញុំត្រូវបានគេសួរម្តងហើយម្តងទៀតគឺ​ថា តើលុយ​ដ៏មហិមា​ដែលអ្នកខំរក អ្នកនឹងយកវាចោលនៅឯណា?

រំឭក​ដល់ចំណុចជា​បេះដូងនៃកំណាព្យមួយដែលខ្ញុំចូលចិត្តបំផុត​ មានចំណងជើង​ថា “ បុរសដែលមិនអាចខ្វះបាន” ដែលកវី Saxon White Kessinger បានសរសេរក្នុងឆ្នាំ ១៩៥៩។

ពេលខ្លះកំណាព្យនេះ ធ្វើឱ្យ​ខ្ញុំចាប់ផ្តើមគិត ពីមេរៀនជីវិតជាច្រើនដែលខ្ញុំបានរៀនមកដ៏យូរ ហើយចង់ចែករំលែកវា​ជាមួយអ្នកទាំងអស់ដែលពិតជា​ត្រូវការ។ ច្រើនឆ្នាំកន្លងមក ខ្ញុំមានសំណាងបានឡើង​និយាយនៅក្នុងពិធីនានារបស់​និស្សិត ដែលបានផ្តល់ឱកាសឱ្យខ្ញុំ បាន​ចែករំលែកគំនិតទាំងនេះជាមួយមនុស្ស​វ័យក្មេង ចៅៗរបស់ខ្ញុំនិងបណ្តា​ទស្សនិកជន។

អ្វីដែលខ្ញុំចង់ប្រាប់ពួកគេ គឺថាជីវិតជោគជ័យមួយនេះ វាទំនងជាបាន​មកពីជីដូនរបស់ខ្ញុំឈ្មោះ ណិលលីម៉ូលសុន។ លោកយាយ តែងតែធ្វើឱ្យប្រាកដថា ខ្ញុំយល់អំពីផ្លូវឆ្ពោះទៅរកភាពជោគជ័យ ដែល​គ្មានចំណុចណាត្រូវស្តីបន្ទោសអ្នកដទៃនៅពេលយើង​ខ្លួនឯងបរាជ័យនោះទេ។

យើងជាម្ចាស់នៃលទ្ធផល​ជីវិត​របស់យើង។ យាយ​តែងប្រាប់ខ្ញុំថា “គ្មានអ្នកណាមក​ខ្វល់ថាចៅជានរណាទេ។ ថ្ងៃណាមួយចៅជាអ្នកបង្ហាញគេ!»

បន្ទាប់ពីជាងពាក់កណ្តាលសតវត្សរ៍នៅក្នុងអាជីវកម្របស់ខ្ញុំ ដំបូន្មានរបស់លោកយាយ​បានបង្ហាញឱ្យឃើញច្បាស់ពីពេលវេលានិងការប្រើវាឱ្យមាន​តម្លៃ។ ការបរាជ័យរបស់ខ្ញុំមានអត់? គ្មានអ្នកណាខ្វល់ទេ តែគេឃើញខ្ញុំពេលដែលខ្ញុំមានទ្រពសម្បត្តិ។

កុំភ្លេចថាអ្នកមកពីប្រភពណា។

ខ្ញុំមានសំណាងណាស់ ដែលទទួលបានទិសដៅនិងការតម្រង់គំនិត ត្រឹមត្រូវនូវ​ភាពជាអ្នកដឹកនាំព្រមទំាង​ក្រមសីលធម៌ការងារ ដែលល្អបំផុតសម្រាប់​កាលនៅវ័យ​ជា​ក្មេងជំទង់។

ខ្ញុំសូមផ្តល់តម្លៃដល់គ្រួសាររបស់ខ្ញុំ ដែលអនុញ្ញាតឱ្យខ្ញុំទទួលបានគំនិតវិជ្ជមានទំាងនេះ។ម្ដាយខ្ញុំបានបន្តអប់រំ​ដល់ខ្ញុំពេញមួយជីវិតរបស់នាងដោយ​ចិត្តដ៏ទូលាយ។ គុណតម្លៃទាំងនោះបានចូលជាធរមានពេញលេញ​មួយខ្សែជីវិត​នៃ​អាជីពរបស់ខ្ញុំ ពិសេសការធ្វើអំណោយសប្បុរសធម៌របស់ខ្ញុំ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ វាជាទម្លាប់ដែលម្តាយ​ខ្ញុំបានបណ្តុះបណ្តាល​។

សម្រាប់ជីវិតពេញវ័យ ភាគច្រើនខ្ញុំជឿជាក់ថា ខ្ញុំត្រូវបានគេដាក់ឱ្យមក​រស់នៅ​ដើម្បីរកលុយយកទៅធ្វើការងារ​សប្បុរស។ ខ្ញុំមិនដែលជាអ្នកគាំទ្រនៃទ្រព្យសម្បត្តិមរតកទេ ក៏មិនចាប់អារម្មណ៍​ដែរ​។ គ្រួសាររបស់ខ្ញុំត្រូវបានគេយកចិត្តទុកដាក់ នៅពេលដែលក្នុងឆ្នាំ ២០១០ លោក Warren Buffet និង Bill Gates បានស្នើសុំខ្ញុំចូលរួម ដឹងឮការ​ប្តេជ្ញាចិត្តរបស់ពួកគេ ជា​អ្នកមានបំផុតក្នុងពិភពលោកដែល​ព្រម​ក្នុងការលះបង់ទ្រព្យសម្បត្តិភាគច្រើនបំផុត​ក្នុងដៃ ទៅឱ្យសកម្មភាពមនុស្សធម៌។ ខ្ញុំយល់ព្រមភ្លាមៗ។

ខ្ញុំចូលចិត្តជួយមនុស្ស។ ខ្ញុំបានទទួលសំបុត្រជារៀងរាល់ថ្ងៃដែល​និយាយ អរគុណខ្ញុំចំពោះ​អ្វីដែលខ្ញុំបានធ្វើផ្លាស់ក្នុង​ការជំរុញជីវិតអ្នកដទៃ។ មនុស្សទាំងនោះ បានទទួលការឆ្លើយ​តបដែលបង្ហាញ​ថា ខ្ញុំពិត​ជាពេញចិត្តនឹងសំបុត្ររបស់ពួកគេជាងទ្រព្យសម្បត្តិរបស់ខ្ញុំទំាងអស់ផង។

ជោគជ័យនិងទំហំលុយ​របស់ខ្ញុំ ត្រូវបានកសាងឡើងតាមគោលការណ៍សំខាន់ៗមួយចំនួនរួមមាន៖

១ ក្រមសីលធម៌ការងារល្អមានសារៈសំខាន់ណាស់។

កុំគិតថាការប្រកួតប្រជែងមិនល្អ ប៉ុន្តែចូរលេងដោយច្បាប់។ ខ្ញុំចូលចិត្តប្រកួតប្រជែងនិងចូលចិត្ត​ឈ្នះតែ ខ្ញុំមិនធ្វើអាក្រក់ទេ ខ្ញុំគ្រាន់តែចង់ធ្វើឱ្យបានប្រសើរជាងអ្វីដែលគូប្រជែងបានធ្វើ។

ចូរ​រៀនវិភាគឱ្យបានល្អ។ វាយតម្លៃហានិភ័យ និងរង្វាន់នាពេលអនាគត ហើយរក្សាវាឱ្យសាមញ្ញ។ ជោគជ័យមិនសប្បាយពេក បរាជ័យក៏កុំឈឺពេក។

២ មានឆន្ទៈធ្វើការសម្រេចចិត្ត។ នោះគឺជាគុណភាពសំខាន់បំផុតនៅក្នុងអ្នកដឹកនាំល្អ ចងចាំពីទ្វារដែលធ្លាប់គាប ម្រាមដៃរបស់អ្នកជាលើកដំបូង ហើយប្រុងប្រយ័ត្នបន្ថែមទៀតនៅពេលធ្វើដំណើរកាត់វានាពេលក្រោយ​មក។

៣ ចូរបន្ទាបខ្លួន។ សត្វស្វាមួយក្បាល អាចហក់​ឡើងខ្ពស់នៅលើដើមឈើ ដើម្បី​ឡូយឆាយ​បង្អួតអ្នកប្រដេញវា តែ​យើង​ជាមនុស្ស មិនចាំបាច់ធ្វើត្រាប់​ជាស្វានោះទេ អ្នកនៅក្រោមឆាក នៅសាមញ្ញ​ក្នុងចំណោមមនុស្ស​ក៏អ្នកដឹងថា អ្នកលេចធ្លោកម្រិតណាដែរ។

៤ កុំមើលទៅរដ្ឋាភិបាលដើម្បីរកកំហុស  កម្លាំងរបស់ប្រទេសនីមួយៗ គឺស្ថិតនៅលើប្រជាជន។

៥ រក្សាភាពសមសួន។ អ្នកមិនចង់ចាស់និងមានអារម្មណ៍មិនល្អទេ។ អ្នកក៏នឹងទទួលបានសមិទ្ធិផលច្រើននិងមានអារម្មណ៍ល្អចំពោះខ្លួនអ្នកផងដែរ ប្រសិនបើអ្នកមានរាងស្អាត។ ខ្ញុំមិនបានធ្វើវា ព្រោះ​ប្រហែស រហូតដល់អាយុ ៩១ ឆ្នាំ ខ្ញុំស្តាយ​សុខភាពរបស់ខ្ញុំ។

៦ ចូរចាប់យកការផ្លាស់ប្តូរ។ ទោះបីជាមនុស្សចាស់ជាទូទៅត្រូវបានគំរាមកំហែងដោយការផ្លាស់ប្តូរក៏ដោយក៏មនុស្សវ័យក្មេងស្រឡាញ់ខ្ញុំនៅឡើយ ព្រោះខ្ញុំបានទទួលយកការផ្លាស់ប្តូរជាជាងរត់ចេញពីវា។ ការផ្លាស់ប្តូរបង្កើតឱកាស។

៦ មានជំនឿទាំងរឿងខាងវិញ្ញាណនិងគំនិតមនុស្សជាតិ ក៏​ដូចបង្កើត​ជំនឿពិសេស​តែសម្រាប់ខ្លួនអ្នកផង។ ជំនឿនោះនឹងនាំ​ឱ្យអ្នកឆ្លងកាត់គ្រាលំបាកបាន​យ៉ាងអស្ចារ្យ ដែល​គេទំាង​អស់គ្នា​មិនយល់ ហើយ​បបួល​គ្នារុករក។

ខ្ញុំបានចាកចេញពីក្តីស្រឡាញ់ដែលមិនចេះរីងស្ងួតសម្រាប់អាមេរិក តែ​ខ្ញុំបានបន្សល់ទុកនូវចំណង់ចំណូលចិត្តចំពោះភាពជាសហគ្រិន ហើយការសន្យាមួយ​ដែលថា មនុស្សជំនាន់ក្រោយអាចនិងធ្វើបានល្អជាងខ្ញុំទៅទៀត។

សូមអរគុណ។

មហាសេដ្ឋី T. Boone Pickens ជា​សហគ្រិនផ្នែក ហិរញ្ញវត្ថុម្នាក់។ ប្រាក់ចំណូលរបស់គាត់បានមកពីការធ្វើជាប្រធាននៃការការពារហានិភ័យ ក៏​ដូចជា​ពីការវិនិយោគប្រេងនិងឧស្ម័នផងដែរ។

ក្នុងឆ្នាំ ២០១៣ ទ្រព្យសម្បត្តិសុទ្ធរបស់លោកត្រូវបានគេប៉ាន់ស្មានថាមានសរុបចំនួន ១.២ ប៊ីលានដុល្លារ ហើយក្នុងឆ្នាំ ២០១៤ ទ្រព្យសម្បត្តិសុទ្ធរបស់លោកត្រូវបានប៉ាន់ប្រមាណថាមានប្រហែល ៩០០ លានដុល្លារដោយគាត់តែងតែថយទំហំទ្រព្យ​ចុះ ព្រោះចូលរួមជាមួយ​ការ​រៃអង្គាសប្រាក់ម្តងៗរាប់រយលាន ហើយ​ចុងក្រោយ​គឺគាត់ឱ្យ​ពាក់កណ្តាលតែម្តង​ទៅកាន់សកម្មភាព​បន្សុទ្ធខ្យល់៕

ប្រែសម្រួល៖ សាយ ពេជ្រ

ចុចអាន៖ មហាសេដ្ឋីសិង្ហបុរី ធ្លាប់ជាក្មេងលក់សំណាញ់បង់ត្រី

ចុចអាន៖ សេដ្ឋីៗនៅប្រទេស​អ្នកមានខ្លះ ចូលនិវត្តរ៍ខុសកន្លែងក៏ធ្វើឱ្យធ្លាក់ក្រវិញបាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម