KPT+
WARREN BUFFETT ៖ ចូរទិញអ្វីយើងនឹងចំណេញ សូម្បីទីផ្សារត្រូវបានបិទដល់ទៅ១០ឆ្នាំ
ហេតុអ្វីបានជាលោក Warren Buffett និយាយថា គួរយកលុយទៅទិញទុកនូវអ្វីមួយដែលយើងនឹងរីករាយ ពេលមានជាកម្មសិទ្ធិ ទោះយ៉ាងណាជាទីផ្សារត្រូវបានបិទចោលដោយសង្គ្រាមឬហេតុផលសេដ្ឋកិច្ច នយោបាយផ្សេងៗ?
លោក Warren Buffett គឺជាវិនិយោគិនជនជាតិអាមេរិក ជាអ្នកជំនួញដ៏សប្បុរសនិងជាប្រធាន Berkshire Hathaway ។ គាត់ត្រូវបានគេចាត់ទុកថាជា វិនិយោគិនម្នាក់ដែលទទួលបានជោគជ័យបំផុតនៅលើពិភពលោក ។
ដោយមានទ្រព្យសម្បត្តិសុទ្ធចំនួន ១៣៣.៨ពាន់លានដុល្លារ គិតត្រឹមឆ្នាំ ២០២៤ បានញាំងឲ្យ លោក warren buffett ក្លាយជាអ្នកមានបំផុតទី ៦ នៅលើពិភពលោក។
ក្នុងទស្សនវិជ្ជាបន្សល់ខាងលើ មានអ្នកយកទៅវិភាគថាលោកចង់និយាយអំពីមនុស្សភាគច្រើន ដែលនិយមទិញរបស់របរច្រើនៗ សូម្បីតែដែលមិនទាក់ទងឬមិនចាំបាច់សោះ ។ ពួកគេត្រូវល្បួងដោយការឃោសនាគួរឲ្យចាប់អារម្មណ៍ ឬការបញ្ចុះថ្លៃ ដូចជា សំលៀកបំពាក់ អលង្ការ ទូរស័ព្ទ ឬឡានតាមម៉ូដែលថ្មីៗ។ល។
លោកថា មានហេតុផលជាច្រើនដែលធ្វើឲ្យមនុស្សយើងទិញទុកតែរបស់ ដែលពេលខ្លះមើលទៅគួរហួសចិត្តដូចជា ប៊ឺហ្គឺរ ដែលអ្នកកំពុងញ៉ាំ អាហារមានរសជាតិឈ្ងុយឆ្ងាញ់ ធ្វើឲ្យពួកគេមានអារម្មណ៍ល្អហើយយើងភ្លេចថា លើសទម្ងន់។
នេះបង្ហាញថា មនុស្សប្រើអារម្មណ៍ជាជាងការប្រើចំណេះដឹង ដូច្នេះយើងបានឃើញ៩០ភាគរយ ទិញរបស់ដែលយើងមិនប្រាកដថា ចូលចិត្តដើម្បីធ្វើឲ្យមនុស្សដទៃទៀតចាប់អារម្មណ៍ ឬឲ្យដូចគេឯងតែប៉ុណ្ណោះ។

មានហេតុផលជាច្រើន ហេតុអ្វីបានជាមនុស្សម្នាក់ៗ អាចទិញអ្វីៗដោយភាពមិនចេះនឿយហត់ ហើយបើយល់អំពីគំនិតឬទម្លាប់ដ៏ចម្បងនោះ យើងនឹងយកជោគជ័យលើទីផ្សារបាន ។ យើងត្រូវដឹងថា របស់របរភាគច្រើនដែលត្រូវបានទិញ គឺមិនមានប្រយោជន៍ តែជាការទាក់ចិត្តទាក់ភ្នែក។ មនុស្សមានទំនោរចំណាយលើរបស់ទាំងនោះទាំងមិនចាំបាច់ តែព្រោះអារម្មណ៍ស្រើបស្រាល ពេលខ្លះក៏ប្រើវាមួយរយៈពេលខ្លះក៏ទុកចោល។
រៀនយល់អំពីចិត្តសាស្ត្រមនុស្សថា តើមានអ្វីដែលញាំងឲ្យពួកគេចង់បានខ្លាំង ព្រមចំណាយលុយមិនឈប់ ប៉ុន្តែថារបស់ទាំងនោះ ប្រើបានទេ ប្រសិនបើទីផ្សារត្រូវបានបិទក្នុងរយៈពេលដប់ឆ្នាំ ដូចមហាសេដ្ឋី Warren បានលើកឡើង?
តាមពិតគាត់ចង់ឲ្យយល់ថា វិធីដែលយើងគ្រប់គ្នាកំពុងវិនិយោគលុយរបស់ខ្លួន គឺមានសារៈសំខាន់ខ្លាំង ព្រោះថា ដែលប្រើប្រាក់កាន់តែច្រើន យើងនឹងឆ្ពោះទៅរកភាពក្រីក្របានកាន់តែលឿន ព្រោះទោះយើងមិនមែនជាអ្នកតែយើងត្រូវការរបស់ច្រើនពេក នៅក្នុងជីវិតដែលធ្វើឲ្យត្រូវតែក្រីក្រ។
ស្វែងរកការវិនិយោគប្រាក់នៅក្នុងគម្រោងដ៏មានតម្លៃ ដែលនឹងនាំមកនូវប្រាក់ចំណេញ ដូចជាការទិញដីឬមាសជាអត្ថន័យពិតនៃពាក្យខាងលើ។
ដីធ្លី មាសប្រាក់ លង្ហិនប្រេង និងធនធានធម្មជាតិដទៃទៀតនឹងមិនដែលបាត់បង់តម្លៃរបស់វាឡើយ ហើយភាគច្រើនពេលណាពួកគេឡើងថ្លៃ ព្រោះតម្រូវការតែងតែស្ថិតស្ថេរឬកើនចំណែកធនធានថយជានិច្ច។
ដូច្នេះចូរគិតពីការវិនិយោគប្រាក់ក្នុងរឿងណាដែលរកផលចំណេញបាន ក្នុងរយៈពេលដែលសូម្បីទីផ្សារធម្មតាត្រូវបិទអស់រយៈពេលដប់ឆ្នាំក្ដីវានៅតែមានតម្លៃ។
ប្រែសម្រួល៖ សុភា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


