KPT+
ជឿអត់ថាមនុស្សស្រី មានចរិតចាស់ទុំជាងប្រុសៗ?
គ្នាយើងប្រាកដជាធ្លាប់ឃើញ ម៉េចបានពេលខ្លះ ប្រុសៗ ទោះមានគ្រួសារហើយ ក៏នៅតែលេងសើចដូចកូនក្មេង ថែមពីលើសនោះទៀត ពេលខ្លះអាចឃើញ ពួកនៅលេងសើចដូចកាលពីនៅវ័យជំទង់ទៀតផងបើជួបជុំជើងគ្នា ពេលនេះ អ្នកវិទ្យាសាស្រ្តក៏បានស្រាយចម្ងល់មួយចំនួនអំពីបញ្ហានេះ។

ក្រុមអ្នកវិទ្យាសាស្រ្ត មកពីសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេស បានសិក្សា បញ្ហាខាងលើ ដោយផ្តោតលើការ ពិនិត្យតាមដានលើការវិវឌ្ឍខួរក្បាល រវាងមនុស្សប្រុស និងស្រី ប្រមាណ១២១នាក់ ក្នុងអាយុចាប់ពី ៤ដល់៤០ឆ្នាំ។ តាមរយៈម៉ាស៊ីនតាមដាន ពួកគេអាចមើលតាមរូបថតពិសេស អំពីការប្រែប្រួលខួរក្បាល ភេទប្រុស និងស្រី លទ្ធផលឃើញថា មនុស្សប្រុសមានលក្ខណៈវិវឌ្ឍចំពោះ ផ្នែកមុខងារមួយចំនួននៃខួរក្បាល ហើយផ្ទុយទៅវិញ ខួរក្បាលមនុស្សបែរជាវិវឌ្ឍមុខងារអត្តចរិកនៃភាពចាស់ទុំ (Maturity) លឿនជាងមនុស្សប្រុសទៅវិញ។

ករណីសិក្សាមួយផ្សេងទៀត ធ្វើឡើងដោយលោក សាស្រ្តាចារ្យ Eduardo Calixto ជាអ្នកសិក្សាសរីរវិទ្យា និងផ្នែកឱសថសាស្រ្ត នៃសាកលវិទ្យាល័យ Windhoek អាហ្វ្រិកខាងត្បូង បានរកឃើញ ដោយការវិភាគលើសំណុំស្មុគស្មាញនៃខួរក្បាល មនុស្សប្រុស និងមនុស្សស្រី ឃើញមនុស្សស្រី មានសំណុំខួរក្បាល ដ៏ស្មុគស្មាញល្អិតច្រើនជាងមនុស្សប្រុស ជាឧទាហរណ៍សាមញ្ញគឺ មានប្រព័ន្ធស៊ាំញ៉ាំ ទាក់ទងគ្នាប្រទាក់ក្រឡាច្រើនជាងខួរក្បាលមនុស្សប្រុស ទាំងពណ៌ និងអ័រម៉ូនបញ្ចេញដោយខួរក្បាល ក៏ត្រូវបានរកឃើញថាខុសគ្នាដែរ ដែលជាហេតុធ្វើឲ្យការគិតរបស់ ស្រ្តីឆាប់មានភាពចាស់ទុំជាងបុរសៗ៕
អត្ថបទផ្ដល់ដោយ៖Hello Krupet

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ១ សប្តាហ៍ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
នយោបាយ២ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C