Connect with us

KPT+

កុំរឹតត្បិតសេរីភាពមនុស្សដែលយើងស្រឡាញ់ពេក ចុងក្រោយ​ប្រយ័ត្ន​ទឹកភ្នែក

បានផុស

នៅ

មនុស្សប្រុសទាំងអស់ត្រូវការសេរីភាព បើមនុស្សស្រីឲ្យកាន់តែច្រើន​ នោះ​គាត់នឹងស្រឡាញ់​នាង​ខ្លាំងជាងអ្វីទាំងអស់។ យើងដឹងហើយថាស្រីៗ​ពិតជាស្រលាញ់គាត់ខ្លាំង ហើយឈឺចាប់នៅពេលដៃគូមាន​ស្នេហា​ទៅស្រលាញ់អ្នកផ្សេង ឬធ្វើអីដោយមិនប្រាប់អ្នក។

កុំក្លាយ​ជា​មនុស្ស​ស្រី​ដែលពិបាកនិយាយគ្នា ហើយចង់គ្រប់គ្រងឬចង់​ក្លាយជាផ្នែកមួយ​នៃ​ជីវិតដៃគូ។ អ្នកគិតថាធម្មតា តែមនុស្សប្រុសមិនបានគិតបែបនេះទេ។ ការគ្រប់គ្រងជ្រុល​ហួសហេតុ​លើ​មនុស្សប្រុស ​វា​កំពុងតែបំផ្លាញទំនាក់ទំនងអ្នកបន្តិចម្តង ៗ ។

កុំឆ្ងល់ថាម៉េចស្នេហាយើងមិនដូចគេ ចេះតែមិនបានដូចការគិត នោះគឺដោយសារតែអ្នក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១ ប្រាប់​សកម្មភាព​អ្នក​សឹង​តែ​ទាំង​អស់

ទោះបីជាបុរសកម្របង្ហាញភាពក្លៀវក្លា ដើម្បីចង់ដឹងពីសង្សារខ្លួន​ក៏​ដោយ ​តែ​បុរស​គ្រប់គ្នា​ម្នាក់​ណា​ក៏​ដូច​ម្នាក់​ណា ​តែងតែ​ព្យាយាម​ស្វែងយល់​និង​ដឹងនៅ​អ្វីៗទាំងអស់អំពីជីវិតប្រចាំថ្ងៃរបស់​មិត្តស្រី​ពួកគេដោយខ្លួនគេ។ ប្រសិនបើអ្នកផ្ញើសារឬខល​ទៅគេ​រៀងរាល់ ១០ នាទីម្ដង នេះ​បង្ហាញ​ថា​អ្នក​មិនបាន​ទុកពេល​ឲ្យ​ខាងបុរស​មានពេល​គ្រប់គ្រាន់ដើម្បី​នឹក​អ្នកទេ។

នៅពេលគាត់ដឹងពីជំហានមួយៗរបស់អ្នក ឬបាន​ប្រាប់គាត់ពីអ្វីដែលធ្វើរៀងរាល់ ១០ នាទីម្តង ធានាថាបុរសនឹងនឿយណាយជាមួយអ្នកលឿនជាងអ្វីដែល​គិតទៅទៀត។ បុរស​ទោះចង់​ដឹង​ប៉ុណ្ណា ស្រលាញ់​លើសលប់​ក្ដី តែមិនមែនគ្រប់សកម្មភាពទាំងអស់របស់អ្នក ត្រូវតែប្រាប់គេគ្រប់រឿងឡើយ។

២ ផ្ដល់​សេរីភាព​ឲ្យ​ដៃគូ

មិនថាអ្នកទាំងពីរស្រឡាញ់គ្នា​ប៉ុណ្ណា​ទេ ​តែ​ការ​ផ្ដល់​សិទ្ធ​សេរីភាព​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ គឺ​ជា​រឿង​ចាំបាច់​បំផុត។ ទោះជាអ្នកឬគេមានពិភពលោករួមគ្នា​ក្ដី ​តែយ៉ាងណាគួរ​ផ្ដល់​នៅ​ពិភពលោក​ផ្សេង​គ្នា​ដែរ។ ដើម្បីឲ្យខាងបុរសនឹកអ្នក គួរតែទុកពេលឲ្យគ្នា ហើយ​គួរជួបគ្នាចុង​សប្ដាហ៍​ក៏បាន។

ទុក​ពេល​ឲ្យ​ដៃគូ​មាន​ពេល​ខ្លះ​សម្រាប់​គ្រួសារ​ មិត្តភ័ក្ដិ ​​និង​មនុស្ស​ជុំវិញ​គេខ្លះ។ មនុស្សប្រុស​គេ​មិន​ចូលចិត្ត​ស្រី​ពូកែ​តោងទាម​ដូច​ឈ្លើង​ មនុស្ស​ស្រី​មានៈ​ពេក រឹងត្អឹង​​​ដាក់​គេ​គ្រប់​ពេល​ឡើយ។

៣ គោរព​គោលដៅ​និង​​សុបិន​របស់​ដៃគូ

កុំ​បណ្ដោយ​ឲ្យ​មិត្តប្រុសធ្វើអ្វីតាមដែលយើងចង់បានពេក។ វា​អាច​ល្អ​ដែល​គេ​គោរព​និង​ធ្វើ​តាម​យើង​ ប៉ុន្តែ​វាដូចជានាំគាត់ឲ្យ​ខ្ជះខ្ជាយ​ពេលវេលា​នៃ​ជីវិត។

វិធីនេះ​នឹងធ្វើ​ឲ្យ​គាត់​ព្រងើយ​កន្តើយ​នឹង​គោលដៅ​នៃ​សុបិន​របស់​គាត់។ អ្វីដែលអាក្រក់បំផុតនោះ​គឺគាត់​នឹង​ស្អប់​អ្នក។ តើអ្នកចង់បាន​ទី​បញ្ចប់​បែបនេះទេ? កុំឲ្យ​សុបិន​ដៃគូ​ក្លាយ​ជា​រឿង​អាក្រក់​របស់​អ្នក​ ដូច្នេះសូមកោតសរសើរឬអបអរសុបិនដៃគូ យើង​ហើយ​ទុក​ពេល​ឲ្យ​ដៃគូ​ធ្វើការ​​សម្រេចលើ​គោលដៅ​របស់​គេដោយខ្លួនឯង។ យើងគ្រាន់លើកទឹកចិត្តគេ គឺល្អណាស់ទៅហើយ!

ស្នេហា​អាច​ជា​ការ​ស្រលាញ់​ជ្រុល ​ងប់ងុល​ពេក​ ឬ​ហួងហែង​ពេក ​រហូត​មិន​បាន​គិត​មុខ​ក្រោយ។ តែ​ទោះ​ជា​ស្រលាញ់​យ៉ាង​ណា ​ដៃគូ​នីមួយៗ​ត្រូវ​ផ្ដល់​សេរីភាព​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ ការ​ផ្ដល់​សេរីភាព​មិន​មែន​មានន័យថា​ផ្ដល់​ឱកាស​ឲ្យ​ដៃគូ​ក្បត់​គ្នា​ឡើយ។ តែ​ជា​ការ​គោរព ​ក្នុង​នាម​មនុស្ស​ស្រលាញ់​គ្នា។ បើ​គ្រាន់​តែ​គាត់​និយាយជាមួយភេទ​ផ្ទុយ​ យើង​ក៏​ប្រចណ្ឌ​ដែរ​ នោះល្មម​ដល់​ពេល​ដោះលែង​ទៅ។

នេះ​មិនមែន​ជា​ស្នេហា​ទេ ​វា​ការ​ចង់​ឈ្នះ​គ្នា​ប៉ុណ្ណោះ! ស្នេហា​គឺ​ជា​ផ្ដល់​ឲ្យ​គ្នា ​ច្នៃ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ​មិន​ប្រកាន់​ទោស​អូស​ដំណើរ​ មិន​សៅហ្មង​រឿង​តូចតាច​ច្រើន។

អ្នក​អនុវត្ត​តែ​ចំណុច​ខាង​លើ​ដូច​បាន​រៀបរាប់​ ធានា​ថា​ដៃគូ​នឹង​ស្រលាញ់​អ្នក​គ្មាន​អ្នកណា​ជំនួស​បាន​ឡើយ។ ចាំ​ថា ​ខ្សែ​កាន់​តែ​តឹង ​នឹង​ដាច់​នៅ​ថ្ងៃ​ណា​មួយ​មិន​ខាន​ ដូច្នេះ​ពន្លែង​ចោល​ខ្លះ​ទើប​មិន​សូវ​ឈឺ៕​

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព ៖womanitely

ចុចអាន៖ស្រ្តេសរឿងអីក៏អាចកម្ចាត់បាន គ្រាន់តែអនុវត្តគន្លឹះតូចៗទាំងនេះ

ចុចអាន៖ឈប់​សង្ស័យ! ​បុគ្គល​ណា​អវិជ្ជមាន​គួរ​ដក​ខ្លួន​ឆាប់ ​បើ​មិន​ចង់​អន្តរាយដល់​ខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ៣ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

Sokha Hotels

ព័ត៌មានពេញនិយម