ឈប់​សង្ស័យ! ​បុគ្គល​ណា​អវិជ្ជមាន​គួរ​ដក​ខ្លួន​ឆាប់ ​បើ​មិន​ចង់​អន្តរាយដល់​ខ្លួន
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

ឈប់​សង្ស័យ! ​បុគ្គល​ណា​អវិជ្ជមាន​គួរ​ដក​ខ្លួន​ឆាប់ ​បើ​មិន​ចង់​អន្តរាយដល់​ខ្លួន

បានផុស

នៅ

មនុស្ស​អវិជ្ជមាន​តែង​នាំ​ទុក្ខ ​នាំ​ភ្លើង​ សន្សំ​តែ​រឿង​ក្ដៅ​ចិត្ត​ក្ដៅ​ទ្រូង​ចូល​មក​ក្នុង​ខ្លួន​យើង​ មិន​ចេះ​ចប់​មិន​ចេះ​​​តែ​ប៉ុណ្ណោះ។ តើ​ចាំបាច់​អី​ដែល​យើង​ ត្រូវ​នៅ​ក្បែរ​ ខាត​ពេល​ជាមួយ​ធ្វើអ្វី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​សព្វថ្ងៃ​នេះ​អ្នក​កំពុង​ជួប​មនុស្ស​ប្រភេទ​នេះ ​សូម​ប្រញាប់​ដក​ខ្លួន​ជា​ប្រញាប់ ​បើ​មិន​ចង់​ឲ្យ​ខ្លួន​អន្តរាយ​ជាប់​ឈ្មោះ​តាម​ជាមួយ​ពួកគេ។

មនុស្ស​យើង​គ្រប់គ្នា​ អ្នក​ណា​ក៏​មាន​ភាព​អាក្រក់​រៀង​ៗ​ខ្លួន​ដែរ ​គ្មាន​អ្នក​ណា​ល្អ​ជាង​អ្នក​ណា​ឡើយ។ សំខាន់​តើ​យើង​គួរ​ប្រើ​ភាព​អាក្រក់​របស់​យើង​ទៅ​បំផ្លាញ​អ្នក​ដទៃ​ដែរ​ទេ? គួរ​ឬ​មិន​គួរ​យើង​មាន​តែ​ត្រិះរិះ​ពិចារណា​គិត​ខ្លួនឯង។

តួយ៉ាង​ចំពោះ​មនុស្ស​អវិជ្ជមាន​ឬ​ហៅ​ម៉្យាង​ទៀត​ថា​ បុគ្គល​គិត​តែ​រឿង​មិន​ល្អ​គ្មាន​ចិត្ត​ជ្រះថ្លា​ពី​ខាង​ក្នុង ចូលចិត្ត​ធ្វើអ្វី​ប្លែកៗ​ឥត​ទំនង​ បង្ក​រឿង​បង្ក​តែ​ភាព​ក្ដៅក្រហាយ​ដល់​អ្នក​ដទៃ​ឥត​ឈប់ឈរ។

បើ​អ្នក​បាន​ជួប​ សូម​ចៀស​ឆ្ងាយ ​កាន់​តែ​ឆ្ងាយ​កាន់​តែ​ល្អ! បើ​អ្នក​នៅ​ជិត​គ្មាន​អី​ក្រៅ​ពី​ចម្លង​ស្ទាយ​អាក្រក់​ៗ​ពី​គ្នា​តែ​ប៉ុណ្ណោះ! ស្ទាយ​ល្អៗ​ គំនិត​ជួយ​សង្គម ​​សាង​ភាព​រីករាយ​ដល់​មនុស្ស ​ម៉េច​មិន​ចម្លង​មិន​ធ្វើ​តាម​គ្នា។

ត្រូវ​​គិត​ថា​ សង្គម​មួយ​នេះ​ដើរ​ដល់​ណា​ហើយ ​មិនមែន​នៅ​ត្រាំត្រែង​ជាមួយ​ភាព​អវិជ្ជមាន​មួយ​ជីវិត​ឡើយ។ ប្រញាប់​ក្រោក​ឡើង​សាង​សុភមង្គល​ដល់​ខ្លួនឯង ​កុំ​មាន​ទំនោរ​ទោរទន់​តាម​កម្ម​ តាម​មនុស្ស​អវិជ្ជមាន​អូសទាញ។

ទោះ​យើង​មិនមែន​បុគ្គល​ជោគជ័យ​ដូច​អ្នក​ផ្សេង​ តែ​យ៉ាងណា​ គ្រាន់​តែ​រស់នៅ​ឲ្យ​ល្អ​ មាន​ដំបូល​ជ្រក ​មាន​របស់​ហូប​គ្រប់ ​ធ្វើអ្វី​ដែល​ខ្លួន​ចង់​ធ្វើ​ មិន​កេងប្រវ័ញ្ច​ មិន​ចង់​ចំណេញ​អ្នកណា ដឹងគុណដល់អ្នកមានគុណឬអ្នកធ្លាប់ជួយឬឲ្យ។ ប្រើ​ភាព​ស្មោះត្រង់​មិន​វៀចវេរ​ទៅ​រក​គេ ​ដើម្បី​សាង​ភាព​ចំណេញ​ដល់​ខ្លួនឯង​ នោះ​ចាត់​ទុក​ថា​អ្នក​បាន​នាំ​សុភមង្គល​មួយ​ដ៏​អស្ចារ្យ​មក​ខ្លួន​ហើយ។ ជាពិសេស​កុំ​​​រស់នៅ​ជិត​មនុស្ស​អវិជ្ជមាន​ មួយ​ថ្ងៃៗ​គ្មាន​គិត​អី​ក្រៅ​ពី​នាំ​ភ្លើង​មក​ដុត​យើង​ឲ្យ​សៅហ្មង ​ខូច​អារម្មណ៍​តែ​ប៉ុណ្ណោះ។

ឈប់​សង្ស័យ! ឈប់​គិត​ច្រើន ​ថា​គួរ​ចេញ​ឬ​មិន​ចេញ​ ចុង​ក្រោយ​នេះ​គួរ​សម្រេចចិត្ត​ដើរ​ចេញ​ឆាប់​កាន់​តែ​ល្អ​។ ជីវិត​យើង​នឹង​ដេក​លក់​ស្រួល​ ឈប់​មាន​រឿង​អាក្រក់​ៗ​ពី​ពួកគេ​មក​រំខាន​សតិ​របស់​យើង។ យើង​អាច​ហូប​ឆ្ងាញ់​រស់នៅ​ស្រួល​ចិត្ត​ជាង​មុន​ ហើយ​យើង​ក៏​បាន​សេពគប់​មនុស្ស​ថ្មីៗ​ចូល​មក​ក្នុង​ជីវិត​បន្ថែម។ ដក​ពួកគេ​ចេញ​កុំ​ឲ្យ​នាំ​ចង្អៀត​ចិត្ត​ច្រើន​ ហើយក៏មិន​មាន​អ្វី​ត្រូវ​ស្ដាយ​ ជាមួយ​មនុស្ស​អវិជ្ជមាន​ទាំង​នោះ​ឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖គន្លឹះ​តូច​ៗ​យើង​តែង​មើល​រំលង​ តែ​បាន​បន្ថែម​អត្ថន័យ​ឲ្យ​ជីវិត ​​​ល្អ​ប្រសើរ​ជាង​មុន

ចុចអាន៖មនុស្ស​​ច្រណែន​នឹង​បញ្ចេញ​សកម្មភាព​ទាំង​នេះ​ ទោះ​ពូកែ​សំដែង​យ៉ាងណា​ក៏​ដោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services