KPT+
ការពិតទាំង ៩ របស់ក្រុមចម្រៀង BLACKPINK ដែលហ្វេនៗមិនទាន់បានដឹង
Blackpink ជាក្រុមតារាចម្រៀង K-pop ល្បីឈ្មោះមិនត្រឹមតែនៅកូរ៉េខាងត្បូងនោះទេ តែក្រុមនេះក៏ទទួលបានការគាំទ្រពាសពេញពិភពលោកផងដែរ។ ក្នុងរយៈពេលដ៏ខ្លី Blackpink បានវាយលុកទីផ្សារឧស្សាហកម្មកម្សាន្តរហូតជាប់ពានរង្វាន់ផ្ទួនៗ ក៏ដូចជាបានចុះកំណត់ត្រាចម្រៀងមានទស្សនាច្រើនបំផុតទៀតផង។
លើសពីនោះ Blackpink មានការពិតធំៗចំនួន ៩ ទៀតដែលហ្វេនៗទំនងមិនទាន់ដឹងនៅឡើយ។
១. ប្រវត្តិដើមនៃការដាក់ឈ្មោះ

ឈ្មោះ Blackpink និយាយអំពីភាពផ្ទុយគ្នានៃពណ៌គឺ Black (ពណ៌ខ្មៅ) និង Pink (ពណ៌ផ្កាឈូក)។ ផលិតកម្ម YG Entertainment បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “អត្ថន័យរបស់ Blackpink មានគោលបំណងផ្ទុយគ្នា តែរួមបញ្ចូលគ្នារវាងភាពស្រស់ស្អាតនិងសមត្ថភាព។ Blackpink ចង់បានន័យថា ភាពស្រស់ស្អាតមិនមែនមានតែសម្រស់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជានិមិត្តរូបនៃទេពកោសល្យផងដែរ” ។
២. Blackpink ជាក្រុមចម្រៀងនារីដំបូងរបស់ផលិតកម្ម YG ចាប់តាំងពី 2NE1 រំសាយ

ចាប់ពីឆ្នាំ ២០០៩ មក ផលិតកម្ម YG Entertainment ទទួលភាពជោគជ័យយ៉ាងខ្លាំងដោយមានក្រុមចម្រៀងនារី 2NE1។ ប៉ុន្តែនៅឆ្នាំ ២០១៦ ក្រុម 2NE1 បានបំបែកគ្នា ហើយវាក៏ជាឆ្នាំតែមួយដែល Blackpink ចាប់ផ្តើមកកើត។ ដំបូងឡើយក្រុមនេះត្រូវបានគេដាក់ឈ្មោះថា “New 2NE1 ” ប៉ុន្តែក្រោយមកនៅថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៧ ពួកគេក៏ប្ដូរមកដាក់ Blackpink វិញ។
៣. ពួកគេចេះនិយាយច្រើនភាសា

សមាជិកទាំងអស់នៃក្រុម Blackpink សុទ្ធតែមានដើមកំណើតផ្សេងៗគ្នា ព្រមទាំងអាចនិយាយភាសាកូរ៉េនិងជប៉ុនយ៉ាងស្ទាត់ទៀតផង។ Jennie ធំធាត់នៅប្រទេសនូវែលហ្សេឡង់ Rosé ធំឡើងនៅអូស្ត្រាលី ដែលទាំងពីរនាក់សុទ្ធតែចេះភាសាអង់គ្លេសស្ទាត់។ ចំណែក Lisa ដើមកំណើតមកពីប្រទេសថៃអាចនិយាយភាសាថៃ និងអង់គ្លេស។ រីឯJisoo ដឹងក្ដីនៅកូរ៉េខាងត្បូង និងជាសមាជិកតែម្នាក់គត់ដែលមិនអាចនិយាយភាសាអង់គ្លេសបានល្អ តែទោះយ៉ាងណានាងចេះភាសាចិនស្ទាត់។
៤. Blackpink មាន Show ជារបស់ខ្លួនឯង

នៅឆ្នាំ ២០១៨ ក្រុមនេះបានបង្កើតកម្មវិធីមួយដែលបង្ហាញពីជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេដោយដាក់ឈ្មោះថា BLACKPINK House ។ វាជាស៊េរីវីដេអូមាន ១២ ភាគដែលយើងអាចទស្សនាជាផ្នែកៗ នៅលើយូធ្យូប។
៥. ជាក្រុមនារី K-Pop ដំបូងគេដែលបានចូលរួមមហោស្រព Coachella
នៅឆ្នាំ ២០១៩ Blackpink បានបង្កើតប្រវត្តិសាស្ត្រសម្រាប់កូរ៉រេខាងត្បូង ក្លាយជាក្រុមចម្រៀងនារី K-Pop ដំបូងគេដែលបានសម្តែងនៅមហោស្រព Coachella នៅសហរដ្ឋអាមេរិក។ ចំណែកក្រុមតារាចម្រៀងកូរ៉េដំបូងបំផុតដែលបង្ហាញខ្លួនក្នុងមហោស្រពដ៏ធំនេះគឺក្រុមតារាប្រុស Epik High។ ពួកគេសម្ដែងកាលពីឆ្នាំ ២០១៦ ។
៦. Jisoo ក្រមិចក្រមើមជាងគេ

Jisoo ទាក់ទាញខ្លាំងដោយសារភាពកំប្លុកកំប្លែង បូករួមទាំងភាពក្រមិចក្រមើមរបស់នាង មិនថាចំពោះផលិតករឬអ្នកគាំទ្រនាងឡើយ។ នាងមានទម្លាប់ប្លែកៗដែលអ្នកផ្សេងកម្រធ្វើនោះគឺ ពេលគេងនាងតែងបិទម៉ាសមុខរហូតទល់ភ្លឺ នាងគេងឱបតុក្កតា និងយកតុក្កតារបស់នាងទៅគ្រប់កន្លែងដែលនាងទៅ។ មិនតែប៉ុណ្ណោះ នាងចូលចិត្តញ៉ាំណាស់ ហើយការញ៉ាំតែងតែជាជម្រើសទី១ជានិច្ច។ ក្រៅពីច្រៀង Jisoo ចង់ក្លាយជាអ្នកនិពន្ធឬជាងគំនូរ។
៧. Rosé ក្លាយជាសមាជិកទី ៤ របស់ក្រុមដោយសារឪពុករបស់នាងជំរុញ

កំលុងស្នាក់នៅអូស្រ្តាលី ក្នុងឆ្នាំ ២០១២ ឪពុក Rosé បាននិយាយលេងសើចនឹងនាងដោយចំអន់ឱ្យនាងចូលរូមសម្ដែងនៅផលិតកម្ម YG។ ប៉ុន្តែកាលណោះ Rosé មិនគិតថាខ្លួនមានឱកាសក្នុងការក្លាយជាតារា K-pop នោះទេ។ យ៉ាងណាក្ដី ពីរខែក្រោយនាងបានជិះយន្តហោះទៅប្រទេសកូរ៉េខាងត្បូងសម្រាប់ហ្វឹកហាត់ដើម្បីចូលរួមសម្ដែងជាមួយផលិតកម្ម។
៨. Jennie ជាសមាជិកដំបូងគេដែលចេញចម្រៀងទោល
![10+] Kim Jennie BlackPink Wallpapers on WallpaperSafari](https://cdn.wallpapersafari.com/84/10/lYd7Zi.jpg)
អ្នកគ្រប់គ្រងផលិតកម្ម YG Entertainment ធ្លាប់បញ្ជាក់ថាសមាជិកទាំងអស់នៃក្រុម Blackpink នឹងចេញបទចម្រៀងទោលគ្រប់គ្នា។ យ៉ាងណាមុនសមាជិកផ្សេងចេញចម្រៀង អាល់ប៊ុមចម្រៀងទោលរបស់ Jennie បានចេញលក់រួចទៅហើយ។ បទ “SOLO” ជាបទទោលដំបូងរបស់ក្រុម ត្រូវបានចេញផ្សាយនៅឆ្នាំ ២០១៨ ដែលច្រៀងដោយ Jennie។
៩. ឪពុកចុងរបស់ Lisa ជាមេចុងភៅដ៏ល្បីល្បាញលើពិភពលោក

ឪពុកម្តាយរបស់ Lisa បានលេចមុខនៅក្នុងកម្មវិធី BLACKPINK House ហើយពេលនោះទើបគេដឹងថា ឪពុកចុងរបស់នាងឈ្មោះ Marco Brüschweiler មានភាពល្បីល្បាញខ្លាំងខាងវិស័យម្ហូបអាហារអស់ពេលជាយូរ។ មុនពេលបានជួបម្តាយ Lisa គាត់ធ្វើដំណើរស្ទើរជុំវិញពិភពលោក។ ប៉ុន្តែបច្ចុប្បន្នគាត់បើកសាលាធ្វើម្ហូបមួយកន្លែងនៅទីក្រុងបាងកក ហើយគាត់ក៏ជាអ្នកប្រឹក្សាយោបល់ឈានមុខគេម្នាក់នៅសាលាធ្វើម្ហូបថៃផងដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ POPSUGAR
ចុចអាន៖ ខ្សែជីវិត ស្រួង ភាវី ពីនារីចំណាកស្រុក រហូតក្លាយជាកីឡាការិនីកម្រិតពិភពលោកនៅកូរ៉េខាងត្បូង
ចុចអាន៖ ហេតុអ្វី Jun Ji-hyun អាចក្ដោបតំណែងជាតារាស្រីជួរមុខរបស់កូរ៉េខាងត្បូង?
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


