KPT+
ចំណុចមួយចំនួនគួរដឹងសម្រាប់អ្នករួមភេទលើកដំបូង
ការរួមភេទលើកដំបូង សម្រាប់មនុស្សយើងម្នាក់ៗមិនថាស្រី ឬប្រុសអាចមានអារម្មណ៍ ឬជួបបញ្ហាផ្សេងៗគ្នា។ យ៉ាងណា បើយើងទើបចាប់ផ្ដើមរួមភេទលើកដំបូង និងមិនទាន់គិតចង់បានកូន គួរកុំភ្លេចប្រើស្រោមអនាម័យ ដែលវាមិនត្រឹមតែអាចការពារមិនឲ្យភាគីខាងស្រីមិនឲ្យមានផ្ទៃពោះទេ តែថែមទាំងអាចការពារអ្នកទាំងពីរមិនឲ្យឆ្លងជំងឺកាមរោគទៀតផង។
ខាងក្រោមនេះជាអ្វីដែលអាចកើតមាននៅពេលយើងរួមភេទលើកដំបូង៖
១. រួមភេទលើកដំបូងមានការឈឺចាប់?

សម្រាប់មនុស្សស្រីការរួមភេទលើកដំបូងអាចមានការឈឺចាប់ ឬមានអារម្មណ៍ល្អ ឬមានទាំងការឈឺចាប់ និងអារម្មណ៍ល្អមកជាមួយគ្នា។ ពេលរួមភេទស្រីៗយើងអាចនឹងមានការឈឺចាប់ និងមានចេញឈាមតិចៗផងពេលដែលភាគីខាងប្រុសស៊កលិង្គចូលក្នុងទ្វារមាស ប៉ុន្តែមិនមែនមានន័យថាមនុស្សស្រីគ្រប់គ្នាសុទ្ធតែមានបទពិសោធន៍បែបនេះទាំងអស់នោះទេ។ ការឈឺចាប់អាចកើតមាននៅពេលដែលសន្ទះព្រហ្មចារីត្រូវបានដាច់រហែក។
ដូចគ្នាដែរស្រីៗយើងអាចមានអារម្មណ៍ឈឺចាប់ពេលរួមភេទ ដោយសារតែទ្វារមាសមិនមានទឹករម្អិលគ្រប់គ្រាន់។ យ៉ាងណា វាជារឿងធម្មតាទេសម្រាប់ស្រីៗមួយចំនួនដែលមិនមានទឹករម្អិលគ្រប់គ្រាន់នេះ។ ដោះស្រាយបញ្ហានេះ ស្រីៗយើងអាចពិភាក្សាជាមួយដៃគូប្រើទឹករម្អិលជំនួយ ដើម្បីធ្វើឲ្យការរួមភេទប្រព្រឹត្តទៅដោយរលូន មិនមានការឈឺចាប់ ឬមុនស៊កលិង្គចូលទ្វារមាសត្រូវប្រាកដថាទ្វារមាសមានសំណើមគ្រប់គ្រាន់។

សម្រាប់ប្រុសៗវិញ ការរួមភេទលើកដំបូងភាគច្រើនមិនមានការឈឺចាប់ទេ។ ប៉ុន្តែក៏មានមនុស្សប្រុសខ្លះបានជួបបទពិសោធន៍មានអារម្មណ៍រំខានខ្លះៗនៅប្រដាប់ភេទពេលរួមភេទ ហើយការប្រើទឹករម្អិលជំនួយអាចដោះស្រាយបញ្ហានេះបាន។ បើសិនជាប្រុសៗរួមភេទ ហើយមានអាការៈឈឺចាប់នៅលិង្គ នោះអាចថាមកពីមានបញ្ហាអ្វីមួយមិនប្រក្រតី ហើយជាការល្អគួរពិគ្រោះជាមួយគ្រូពេទ្យ។
ពេលយើងរួមភេទ បែរជាមិនបានផ្ដល់ក្ដីសុខ តែបែរជាធ្វើឲ្យមានការឈឺចាប់ យើងគួរឈប់សិនដែរ។ នេះមានន័យថារាល់ពេលយើងរួមភេទ តែងតែមានការឈឺចាប់ គឺយើងគួរផ្អាកសិន នឹងត្រូវពិគ្រោះជាមួយគ្រូពេទ្យរកហេតុផលនៅពីក្រោយបញ្ហានេះ។
២. រួមភេទលើកទីមួយអាចមានកូនអត់?

ចម្លើយខ្លី គឺថាពិតជាអាច។ នៅពេលទឹកកាម ឬទឹករម្អិលមានផ្ទុកមេជីវិតបានចូលទៅក្នុងទ្វារមាសហើយឱកាសមានផ្ទៃពោះពិតជាមាន មិនថាវាជាការរួមភេទលើកទីមួយ ឬលើកទីប៉ុន្មាននោះទេ។ ដូចគ្នាដែរ ការមានផ្ទៃពោះក៏អាចកើតមានបានដែរ ទោះបីជាភាគីខាងប្រុសបញ្ចេញទឹកកាមនៅក្បែរទ្វារមាស។ គ្នាយើងត្រូវចាំថា ចំនួនមេជីវិតឈ្មោលតិចតួច ក៏អាចធ្វើឲ្យមានផ្ទៃពោះបានដែរ។
ដោយសារតែមូលនេះហើយបានជាមនុស្សជាច្រើនប្រើថ្នាំគ្រាប់ពន្យារកំណើត ឬស្រោមអនាម័យពេលរួមភេទ។ ថ្នាំគ្រាប់ពន្យារកំណើតជាមធ្យោបាយល្អបំផុតមួយដើម្បីការពារកុំឲ្យមានផ្ទៃពោះ។ បន្ថែមពីនេះ ស្រោមអនាម័យវិញមិនត្រឹមតែជួយបង្ការកុំឲ្យមានផ្ទៃពោះទេ តែអាចការពារជំងឺកាមរោគបានទៀតផង។
៣. តើអាចមានករណីលិង្គមិនល្មមនឹងទ្វារមាសទេ?

ពិតជាអាចមានករណីបែបនេះ ប៉ុន្តែវាជារឿងកម្របំផុត។ ទ្វារមាសមានសភាពយឺត និងបត់បែនបានល្អ។ ទ្វារមាសជាទូទៅមានប្រវែងចន្លោះពីជាង៧សង់ទីម៉ែត្រទៅជាង១៧សង់ទីម៉ែត្រ។ ទ្វារមាសអាចពង្រីកខ្លួនបានវែងជាងនេះនិងធំជាងនេះនៅពេលរួមភេទ និងពេលឆ្លងទន្លេ។ ប៉ុន្តែនៅករណីកម្រខ្លះ មានលិង្គដែលមានទំហំធំជាង ឬវែងជាងទ្វារមាសដែរ។
បើសិនជាលិង្គមានប្រវែងវែង និងមិនសមល្មមនឹងទ្វារមាស វានឹងធ្វើឲ្យការរួមភេទមានការឈឺចាប់ ដោយសារលិង្គអាចបុកប៉ះទៅនឹងមាត់ស្បូន និងតំបន់ផ្សេងទៀតនាំឲ្យភាគីខាងស្រីមានអារម្មណ៍មិនមានផាសុកភាព និងឈឺចាប់។ ដើម្បីចៀសពីបញ្ហានេះ គូស្នេហ៍គួរប្តូរក្បាច់រូមភេទ កុំបង្ខំ ឬខាងប្រុសកុំស៊កលិង្គចូលជ្រៅពេក៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ៧ សំណួរពីរឿងរួមភេទ ទាំងប្រុសទាំងស្រីឆ្ងល់ខ្លាំង តែខ្មាសអត់ហ៊ានសួរ!
ចុចអាន៖ វ័យជំទង់ សូមគិតរឿងទាំងនេះមុនពេលសម្រេចចិត្តរួមភេទ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៨ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានជាតិ១៣ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា៧ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026


